brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ទាំងនេះគឺជាមូលហេតុផឹកស្រាបង្កឲ្យឈឺទ្រូង អាចជាសញ្ញាគ្រោះថ្នាក់

មានអាការឈឺទ្រូងពេលផឹកស្រា នេះមិនមែនជាបទពិសោធន៍ថ្មីនោះទេ ហើយក៏មិនមែនជារឿងធម្មតានោះដែរ វាគឺជាសញ្ញាមួយបង្ហាញថា យើងកំពុងតែប្រឈមនឹងជំងឺបេះដូង ដោយមិនអាចប្រកែកបាន។ ប្រសិនជាអាការៈនេះកើតឡើងញឹកញាប់រាល់ពេលដែលផឹកស្រា យើង​ត្រូវតែផ្អាកផឹកស្រាជាប្រញាប់ ឬក៏ត្រូវផ្ដាច់តែម្ដងកាន់តែល្អមិនដូច្នេះទេនឹងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត។

ទាំងនេះគឺជាមូលហេតុផឹកស្រាបង្កឲ្យឈឺទ្រូង អាចជាសញ្ញាគ្រោះថ្នាក់

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ជាតិអាល់កុលក្នុងគ្រឿងស្រវឹងប៉ះពាល់បេះដូងដោយរបៀបណា?

ជាតិអាល់កុលក្នុងគ្រឿងស្រវឹងអាចប៉ះពាល់ដល់បេះដូងដោយធ្វើ​ឲ្យឡើងសម្ពាធឈាម និងប្រែប្រួលចង្វាក់បេះដូង។ បេះដូងមានតួនាទីច្របាច់ឈាមបញ្ជូនទៅតាមសរសៃឈាម ដោយនាំយកទៅជាមួយសារធាតុចិញ្ចឹម​ទាញបានពីក្រពះទៅកាន់គ្រប់សរីរាង្គកាយទាំងអស់។ ដូច្នេះកាលណាដែលផឹកគ្រឿងស្រវឹងចូលទៅក្នុងក្រពះ ពេលនោះ​ក្រពះនឹងស្រូបយកសារធាតុអាល់កុល ហើយបញ្ចូលទៅក្នុងឈាម កត្ដានេះបង្កឲ្យអ្នកផឹកជួបអាការៈសម្ពាធ​ឈាម​ឡើងខ្ពស់ និង ចង្វាក់បេះដូងត្រូវប្រែប្រួល។ បន្ថែមពីលើនេះទៀត ជាតិអាល់កុលក្នុងគ្រឿងស្រវឹង មានឥទ្ធិ​ពល​ខ្លាំងអាចបញ្ចុះជាតិទឹកក្នុងឈាមដោយបន្សល់នូវសារធាតុរាវពីជាតិអាល់កុល បង្កឲ្យអ្នកផឹកមាន អារម្មណ៍ថា​ឈឺនោមញឹកជាងធម្មតា។

ផឹកស្រា

ការជ្រាបចូលសារធាតុអាល់កុលចូលទៅក្នុងឈាម វានឹងអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ចរន្ដឈាមចូលទៅក្នុងបេះដូងក៏ត្រូវកាត់បន្ថយមិនអាចបំពេញបានគ្រប់គ្រាន់ កត្ដានេះនឹងបង្កឲ្យចង្វាក់បេះដូងត្រូវលោតញាប់ ជាមូលហេតុដែលធ្វើឲ្យមានការឈឺទ្រូងក្នុងកំលុងពេលផឹក ឬក្រោយពេលផឹក។ ផលលំបាកនៃការប្រែប្រួលចង្វាក់​បេះដូងនឹងធ្វើឲ្យមានការបង្កជំងឺបេះដូងជាច្រើនទៀត ដូចជា ជំងឺខ្សោយបេះដូង គាំងបេះដូង សាច់ដុំបេះដូង​រីកមាឌ និង រលាកសរសៃឈាមបេះដូងទៀតផង។

អានបន្ថែម៖

រោគសញ្ញា នៃជំងឺគាំងបេះដូងដោយគ្រឿងស្រវឹង

ក្នុងករណីដែលភាគច្រើនអ្នកផឹកជួបប្រទះមិនថា ផឹកតិចឬច្រើន សម្រាប់អ្នកដែលមានជំងឺបេះដូង អាចនឹងបង្ហាញរោគសញ្ញាផ្សេងៗ មុនឈានទៅដល់ការគាំងបេះដូង ដូចជា ការឈឺទ្រូង (នេះជារោគសញ្ញាទូទៅបំផុត ជាធម្មតាវាមានអារម្មណ៍ដូចជាឈឺចុកចាប់ ឬតឹងទ្រូង) ពិបាកដកដង្ហើម អស់កម្លាំង ខ្សោយខ្លាំង ចង្អោរឬក្អួត ការថប់​បារម្ភឬការភ័យខ្លាច និង ការបាត់បង់ស្មារតី។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 09/06/2022