តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ទឹកគ្រាប់ស្វាយចន្ទីក្រឡុកផ្ដល់អត្ថប្រយោជន៍ ៥យ៉ាងដល់សុខភាព

    ទឹកគ្រាប់ស្វាយចន្ទីក្រឡុកផ្ដល់អត្ថប្រយោជន៍ ៥យ៉ាងដល់សុខភាព

    ទឹកគ្រាប់ស្វាយចន្ទីក្រឡុក ជាភេសជ្ជៈមួយប្រភេទ ងាយស្រួលធ្វើញ៉ាំដោយខ្លួនឯង មិនតែប៉ុណ្ណោះ ក៏មានអត្ថប្រយោជន៍ច្រើនដល់សុខភាពផងដែរ។ តាមការសិក្សាបានបង្ហាញថា មានអត្ថប្រយោជន៍សំខាន់ដល់ទៅ ៥យ៉ាងចំពោះ​សុខភាព​។​

    ចង់គណនា BMR ចុចទីនេះ!
    ចង់គណនា BMI ចុចទីនេះ!
    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ១.អាហាររូបត្ថម្ភ

    យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលចំណីអាហារ អាមេរិកបានបង្ហាញថា បរិមាណគ្រាប់ស្វាយចន្ទី ៣០០ មិល្លីក្រាម ចម្រាញ់ជាទឹកគ្រាប់ស្វាយចន្ទីចំណុះ ១០០មិល្លីលីត្រ មានផ្ទុកសារធាតុចិញ្ចឹមដូ​​ចជា កម្រិតជាតិស្ករ ៦៦ក្រាម ប្រូតេអ៊ីន ១,៩ ក្រាម ជាតិខ្លាញ់ ៤,៦៥ក្រាម និង កាបូអ៊ីដ្រាត ៤,៤៤ ។ លើសពីនេះទៀត ទឹកគ្រាប់ស្វាយចន្ទីមានផ្ទុក ជាតិដែក សូដ្យូម អាស៊ីដខ្លាញ់ថែមទៀតផង។ មួយវិញទៀត អត្ថប្រយោជន៍របស់វាអាចជំនួយដល់អ្នកដែលមាន ប្រតិកម្មសារធាតុ lactose ជាមួយទឹកដោះគោ។

    ២.ជំនួយដល់បេះដូង

    គ្រាប់​ស្វាយ​ចន្ទី​មានអត្ថប្រយោជន៍ជួយដល់សុខភាពបេះដូង ព្រោះមានផ្ទុកសារធាតុអាស៊ីដខ្លាញ់ អូមេហ្គា៣ និង ពពួកខ្លាញ់ សុខភាព ដែលជាតម្រូវការចំាបាច់សម្រាប់​ដំណើការបេះដូងឲ្យ​បានល្អ មិនត្រឹមតែប៉ុណ្ណោះជួយការ​ពារយើង​ពីជំងឺផ្សេងបានថែមទៀតផង។

    ៣.ជំនួយដល់ឆ្អឹង

    ទឹកគ្រាប់ស្វាយចន្ទីមានសារធាតុកាល់ស្យូមបែបធម្មជាតិ ជំនួយដល់ការលូតលាស់ មិនខុសពីពពួកទឹកដោះគោនោះទេ។ ថ្វីដ្បិតវាមានកម្រិតកាល់ស្យូមទាបជាងទឹកដោះបន្ដិច ប៉ុន្ដែប្រសិនបើយើងសាកល្បងញ៉ាំយ៉ាងហោចមួយកែវចំណុះ ២៥០ មិល្លីលីត្រ ជាប្រចាំនោះនឹងអាចបំពេញតម្រូវការលូតលាស់របស់ឆ្អឹងបានដល់ទៅ ៣០%​ប្រចាំថ្ងៃ។

    ៤.ការពារភ្នែក

    គ្រាប់ស្វាយចន្ទីមានផ្ទុកសារធាតុពិសេសទៀត គឺ Lutein និង zeaxanthin ជាសមាសធាតុប្រឆាំងនឹងអុកស៊ីតកម្ម ហើយក៏អាចការពារភ្នែកផងដែរ។ ការសិក្សាបានបង្ហាញថា ការថយចុះកម្រិត សារធាតុទាំងពីរនេះ ភ្នែកអាចប្រឈម​នឹងការមើលមិនសូវច្បាស់នោះទេ។

    ៥.ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម

    ការសិក្សាមួយបង្ហាញថា គ្រាប់ស្វាយចន្ទី មិនថា កិនចម្រាញ់ជាទឹក ឬញ៉ាំធម្មតា មានផ្ទុកសារធាតុអាស៊ីដ anacardic ដែលមានសមត្ថភាពជួយ បង្កើនតម្រូវការកម្រិតជាតិស្ករគ្លុយកូសក្នុងកោសិការសាច់ដុំ។ ពោលអាស៊ីត anacardic ជួយជំរុញឲ្យកោសិការសាច់ដុំ ប្រើប្រាស់ជាតិស្ករគ្លុយកូសច្រើន ដូច្នេះមិនអាចឲ្យកម្រិតជាតិស្ករក្នុង​ឈាមកើនឡើងបាននោះទេ។

    របៀបធ្វើទឹកគ្រាប់ស្វាយចន្ទី

    -ជ្រើសរើស គ្រាប់ស្វាយចន្ទី ដែលមានផ្លាកសញ្ញាត្រឹមត្រូវ និង គុណភាពទទួលស្គាល់ស្ដង់ដារ
    -យកទៅត្រាំទឹកក្ដៅ (កាន់តែក្ដៅកាន់តែល្អ) ដើម្បីឲ្យគ្រាប់មានសភាពរីក
    -បន្ទាប់មកស្រង់គ្រាប់ស្វាយចន្ទីយកទៅ ក្រឡុក
    -ពេលក្រឡុក អាចលាយទឹកតិចឬច្រើន អាស្រ័យចំណូលចិត្ដ ហើយក៏អាចថែមស្ករក៏បាន ក្នុងការបន្ថែមនេះ អ្នកនិយមផ្អែម អាចប្រើទឹកស្ករ លាយជាមួយទឹកកក ឬ អ្នកខ្លះក៏អាចច្នៃទៅជាការ៉េមបានដែរ។

    ទឹកគ្រាប់ស្វាយចន្ទី

    អត្ថបទគួរអាន៖

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ អឿ អ៊ុយ កែសម្រួល​ចុងក្រោយ 2 សប្ដាហ៍​កន្លងទៅ
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត