home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ញៀនតែ ហើយផឹកច្រើន ល្អ ឬប៉ះពាល់សុខភាព?

ញៀនតែ ហើយផឹកច្រើន ល្អ ឬប៉ះពាល់សុខភាព?

តែ ​មាន​ផ្ទុក​សារធាតុញៀន ជាតិ​កាហ្វេអ៊ីន ហើយ​តែ​មួយ​ចំនួនមាន​ជាតិ​ញៀន​ខ្ពស់​ជាង​កាហ្វេ​ទៅ​ទៀត។ ចុះបើចូល​ចិត្ត​ផឹក​តែ និងផឹកច្រើន អាច​ប៉ះ​ពាល់សុខភាព​អត់? “Hello គ្រូពេទ្យ” បកស្រាយខាងក្រោម៖

១- បញ្ហា​ញៀន​ជាតិ​កាហ្វេអ៊ីន

ជាតិ​កាហ្វេ​អ៊ីន​ អាច​ធ្វើ​ឲ្យ​ភ្ញោច​ប្រព័ន្ធ​ប្រសាទ​កណ្ដាល ខណៈ​ផឹក​ជាតិ​កាហ្វេ​អ៊ីន​ញឹក​ញាប់​ អាច​បណ្ដាល​ឲ្យ​ញៀន​ (Physical Dependence)។ ពេល​យើង​ចាប់​ផ្ដើម​ញៀនតែ ​ពិបាក​នឹង​​សម្គាល់​ឃើញ​ថា​ ​ញៀនដោយ​របៀប​ណា​ណាស់។ ពេល​រាង​កាយ​យើង ធ្លាប់​​តែ​មាន​ជាតិ​កាហ្វេ​អ៊ីន អ៊ីចឹងរាង​កាយ​នឹង​ទាម​ទារ ធ្វើ​ឲ្យយើង​ចង់​ផឹក​វា ​ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ធ្វើ​ឲ្យភ្ញោច​អារម្មណ៍ មាន​កម្លាំង​ដូច​ធ្លាប់​ទទួល​បាន​​ពីមុន។

ញៀន​តែ ធ្វើ​ឲ្យ​មាន​បញ្ហា​គេង​មិន​លក់ បើ​ញ៉ាំ​តែ​ អំឡុង​ពេល​តិច​ជាង​ ៦ ម៉ោង​មុន​ពេល​ចូល​គេង។ ក្រៅ​ពី​នេះ យើង​ញៀន​តែ មិន​ត្រឹម​ពិបាករឿង​​គេង​ទេ ​ថែម​ទាំង​មាន​ផល​រំខាន​ផ្សេង​ទៀត ​ដូច​ជា តប់​ប្រមល់ និង​ឈឺ​ក្រពះ ​ពោះវៀន ជាដើម។

២- បញ្ហា​ពេល​ឈប់

បើរាង​កាយ​យើង​ឈប់​ទទួល​បាន​ជាតិ​កាហ្វេ​អ៊ីន​ភ្លាមៗ ​នឹង​ធ្វើ​ឲ្យ​បាត់​បង់​កម្រិត​ជាតិ​កាហ្វេ​អ៊ីន​ធ្លាប់​មាន​ពីមុន​មក នាំ​​ឲ្យយើង​​មាន​អារម្មណ៍​មិន​ល្អ រយៈពេល​ប៉ុន្មាន​ថ្ងៃ អម​ជាមួយ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖

– ឈឺ​ក្បាល
– ហត់ ឬ​អស់​កម្លាំង
– ព្រួយ​បារម្ភ​ច្រើន
– ខឹង​ច្រើន
– បាក់​ទឹកចិត្ត
– ពិបាក​ផ្ចង់​អារម្មណ៍
– ឈឺ​សាច់ដុំ។

យ​រោគ​សញ្ញា​ទាំង​នេះ​នឹង​បាត់​ទៅ​វិញ​ ​បន្ទាប់​ពី​យើង​ចាប់​ផ្តើម​​ផឹក​តែ​ក្នុង​បរិមាណ​ដូច​មុន ឬ​ច្រើន​ជាង​មុន។

តែខ្មៅ Hello គ្រូពេទ្យ

៣- វិធី​ការពារបញ្ហា​ញៀន​តែ

ដើម្បី​ការពារ​កុំ​ឲ្យ​ញៀន​ជាតិ​កាហ្វេអ៊ីន​ក្នុងតែ យើង​អាច​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម៖

– បន្ថយ​កម្រិត​កាហ្វេអ៊ីន៖ យើង​អាច​បន្ថយ​កម្រិត​កាហ្វេ​អ៊ីននៅ​ក្នុង​តែ​ ដោយ​ឆុង​តែ​មួយ​កញ្ចប់ ៣-៤ ដង កាត់​បន្ថយ​ពេល​ឆុង​ និង​បន្ថយ​សីតុណ្ហភាព​ទឹក​សម្រាប់​ឆុង។

– ផឹក​តែ​បៃ​តង តែ​ស តែ​អ៊ូឡុង ឬ​តែ​រុក្ខជាតិ​ជំនួស​តែ​ធម្មតា៖ តែ​ខ្មៅ​ មាន​កម្រិត​កាហ្វេ​អ៊ីន​ច្រើន ដូច​នេះ​គួរ​ប្ដូរ​ទម្លាប់​ផឹក​តែ​ខ្មៅ ដោយ​ប្ដូរ​ជា​តែ​បៃតង តែ​ស តែ​អ៊ូឡុង ឬ​តែ​រុក្ខជាតិ​ជំនួស​វិញ។ យើង​នឹង​ទទួល​បាន​គុណ​ប្រយោជន៍​សុខភាព​ច្រើន​ពី​ពពួកតែ​ទាំង​នោះ។

– ផឹកភេសជ្ជៈ​គ្មាន​ជាតិ​កាហ្វេអ៊ីន៖ យើង​​គួរ​ផ្លាស់​ប្ដូរ​ជម្រើស​ភេសជ្ជៈ​ផ្សេង​ទៀតដែលគ្មានជាតិ​កាហ្វេអ៊ីន។

អត្ថបទ​ពាក់ព័ន្ធ៖

  • កំពូល​គុណ​ប្រយោជន៍​ពីខ្ញី ពិសេស​ចំពោះ​ស្រីៗ​កំពុង​មក​រដូវ
  • ទឹករ៉ែ ខុសពី​ទឹកធម្មតា​ម៉េចខ្លះ? ម៉េចបានអ្នកមាន​ផឹកជាប្រចាំ?

យ៉ាង​ណា ទោះ​បី​ចង់​ផ្តាច់​ជាតិ​កាហ្វេអ៊ីន​ក៏​ដោយ ក៏មិន​ត្រូវ​បញ្ឈប់​ផឹក​តែ កាហ្វេ​​ភ្លាមៗដែរ ព្រោះ​អាច​ធ្វើ​ឲ្យមាន​រោគ​សញ្ញា​ និង​បញ្ហា​ផ្លូវ​អារម្មណ៍​មួយ​ចំនួនកើត​ឡើង។ គួរបន្ថយការ​ផឹក​តែ​ម្ដង​បន្តិចៗ អាច​ជួយ​​ការពារ​យើង​ពី​អារម្មណ៍​មិន​ល្អ​ទាំង​នោះ។

ដូច​កាហ្វេ​ដែរ តែ​ជាភេសជ្ជៈ​ល្អ​របស់​ខួរ​ក្បាល​ ជួយ​ធ្វើ​ឲ្យ​មាន​ថាមពល និង​ធ្វើ​ឲ្យ​ការ​ផ្ចង់​អារម្មណ៍​បាន​ភ្លាមៗ។ ទោះ​យ៉ាង​នេះ​ក្ដី ​ត្រូវ​ចាំ​ថា ​គួរ​ផឹក​តែក្នុង​បរិមាណ​មធ្យមប៉ុណ្ណោះ ព្រោះ​បើ​យើង​ញៀន​តែ​ហើយ នឹង​មាន​ផល​រំខាន​ច្រើន។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Caffeine addiction and tea. http://www.livestrong.com/article/382758-caffeine-addiction-and-tea/. Accessed December 12, 2015

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គឹម កាណែល កែសម្រួល​ចុងក្រោយ 26/06/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x