home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ផឹកទឹកច្រើនល្អ តែកុំផឹកច្រើនហួសហេតុពេក អាចពុលដល់សន្លប់

ផឹកទឹកច្រើនល្អ តែកុំផឹកច្រើនហួសហេតុពេក អាចពុលដល់សន្លប់

យើងគ្រប់គ្នា មិនអាច​រស់ដោយ​គ្មានទឹក​នោះទេ ហើយ​ពេទ្យភាគច្រើន ក៏ណែនាំ​​ផឹកទឹក​ឲ្យបាន​ច្រើនដែរ។ តែការផឹកទឹក​ច្រើនពេក អាច​បណ្ដាល​ឲ្យ​យើង​ពុល ឈាន​ដល់​សន្លប់ ឬស្លាប់ ក៏មាន​ដែរ។ តើនេះដោយសារអ្វី?

តាមពិតទៅ វាពាក់ព័ន្ធ​នឹងតម្រងនោម ដែលមាន​មុខងារ​បញ្ចេញ​ទឹកនោម និង​បឺតទឹក​ចេញ​សរសៃឈាម។ ប៉ុន្ដែតម្រងនោម អាច​ច្រោះទឹក​បាន ពី ០,៨-១​លីត្រ/ម៉ោង ហើយ​បើលើស​បរិមាណ​ដែល​តម្រងនោម​អាច​ច្រោះបាន វា​នឹង​ចាល់ចេញ ហើយ​ចូលទៅ​ក្នុង​កោសិកា ដែល​បង្ក​ជាបញ្ហា។

ជាធម្មតា កោសិកា​របស់​យើងព័ទ្ធជុំវិញដោយ​ល្បាយសូដ្យូម និង​ទឹក ដែល​មាន​តុល្យភាព ដោយ​វា​ហូរ​ចូល និង​ហូរចេញតាមរយៈ​រន្ធតូចៗ នៅ​ក្នុង​ភ្នាសកោសិកា។ ប៉ុន្ដែនៅពេល យើងផឹក​ទឹកច្រើន​ពេក ល្បាយ​សូដ្យូម នឹងធ្លាក់ចុះ មានន័យថា មាន​ជាតិប្រៃ​មិនគ្រាប់គ្រាន់ ដូច្នេះទឹកមួយ​ចំនួន​ទៀត នឹង​ចូលទៅ​ក្នុង​កោសិកា បណ្ដាល​ឲ្យ​ហើម។ ពេទ្យ ហៅអាការៈ​នេះ​ថា ការពុល​ទឹក ជាបញ្ហា​ធំមួយ តែវា​អាស្រ័យ​លើកោសិកា​របស់យើង អាច​ធន់​នឹង​ការហើម​​ដល់​កម្រិតណា ចាប់តាំង​ពី​ជាលិកា​មាន​លក្ខណៈ​ទុន​ដូចខ្លាញ់ ហើយ​សាច់ដុំឡើង​រឹង។

អត្ថបទពាក់ព័ន្ធ៖

ប៉ុន្ដែកោសិកា​ក្នុង​ខួរក្បាល ជារឿងមួយ​ផ្សេងទៀត ដោយសារ​លលាដ៍ក្បាលមាន​លក្ខណៈ​រឹងដូច​ដុំថ្ម។ ដូច្នេះ នៅពេល​ខួរក្បាល​ហើម វានឹង​បង្កើត​សម្ពាធ​នៅ​ក្នុងក្បាលដែល​បណ្ដាល​ឲ្យ​យើងឈឺក្បាល និង​ងងុយដេក។ ប៉ុន្ដែនៅ​ពេល​សម្ពាធកើនឡើង វាអាច​បណ្ដាល​ឲ្យ​ខូច​ខួរក្បាល សន្លប់ និង​អាច​ស្លាប់។ អ្នកមាន​បញ្ហា​តម្រងនោម ក៏ងាយប្រឈម​នឹង​បញ្ហា​នេះដែរ ដោយសារ​តម្រងនោម​របស់​ពួកគេ ច្រោះទឹកមិន​មាន​បាន​ត្រឹមត្រូវ។

តាម​ការចេញផ្សាយ​របស់ Business Insider មនុស្ស​ពេញវ័យ គួរផឹកទឹក ពី ៣-៤​លីត្រ/ថ្ងៃ ដោយសារ​រាងកាយ​របស់យើងអាច​ទទួល​យក​ជាតិ​ទឹកពី​អាហារ និង​ភេសជ្ជៈ​ផ្សេងទៀត ហើយ​គួរផឹក នៅពេល​តែស្រេកទឹក​ប៉ុណ្ណោះ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់​ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 18/07/2019
ត្រួតពិនិត្យដោយ ដេត ធន្នី