អាលែកហ្ស៊ី សំដៅទៅលើប្រតិកម្មរាងកាយប្រឆាំងនឹងអ្វីមួយមកពីខាងក្រៅ រាប់បញ្ចូលទាំងអាហារយើងញ៉ាំផងដែរ។ ក្មេងៗមួយចំនួន គឺមានប្រតិកម្មជាមួយអាហារដែលញ៉ាំ ដែលបណ្តាលមានការឡើងរោលកន្ទួលក្រហមស្បែក ក្អួត ពិបាកដកបង្ហើម សន្លប់ ហើយក្នុងករណីធ្ងន់ធ្ងរ អាចបណ្តាលឲ្យស្លាប់ទៀតផង។ ហេតុនេះ ប៉ាម៉ាក់ ទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ នឹងចេះកត់សម្គាល់អាហារណាល្អសម្រាប់កូន និងអាហារណាធ្វើឲ្យកូនមានអាលែកហ្ស៊ី។ “Hello គ្រូពេទ្យ” នឹងពន្យល់ពីអាលែកហ្ស៊ីចំណីអាហារលើក្មេងៗ ក្នុងអត្ថបទខាងក្រោមនេះ។