៣. ចលនារាងកាយ
រាងកាយរបស់យើងត្រូវការធ្វើចលនា ដំណើរការសាច់ដុំគ្រប់ទីកន្លែង អង្គុយ ដើរ រត់ ឬអានសៀវភៅ ធ្វើនេះធ្វើនោះ បែបជាការធ្វើលំហាត់ប្រាណ។ ធ្វើបែបនេះគឺមានអត្ថប្រយោជន៍យ៉ាងធំធេងចំពោះសុខភាពទាំងរាងកាយ និង ចិត្ត ក៏មានវិធីផ្សេងៗគ្នាជាច្រើនទៀត ដើម្បីបង្កើតចលនាប្រចាំថ្ងៃ ដូចជា ការជិះកង់ ហែលទឹក រាំ ឬទៅកន្លែងហាត់ប្រាណនានា អាស្រ័យទៅចំណូលចិត្ដរបស់យើង ដែលអាចកំណត់បានខ្លួនឯង អនុវត្ដជាប្រចាំថ្ងៃ។

៤. ចេញក្រៅ
ការចំណាយពេលចេញក្រៅ ក្នុងចំណុចនេះ មានន័យថា យើងត្រូវមានពេលវេលា និង ទម្លាប់មួយ ចេញក្រៅ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ និងការទទួកយកពន្លឺពីព្រះអាទិត្យពេលព្រឹក ដើម្បីអនុញ្ញាតឲ្យរាងកាយ ផលិតបាននូវវីតាមីន D។ វីតាមីន D អាចជួយ ឲ្យរាងកាយរបស់យើង ជៀសផុតពីបញ្ហាជំងឺជាច្រើនមុខដូចជា៖ បញ្ហា អស់កម្លាំង បញ្ហាប្រព័ន្ធការពាររាងកាយចុះខ្សោយ ឈឺឆ្អឹង និង ខ្នង ថប់បារម្ភ និងធ្លាក់ទឹកចិត្តជាដើម។ ដូច្នេះគួតែស្វែងរកពេលវេលាល្អសម្រាប់ស្រូបយកពន្លឺព្រះអាទិត្យពេលព្រឹក ដើម្បីសុខភាពរាងកាយ និង ស្មារតី។
៥. កុំចោលអាហារពេលព្រឹក
ក្នុងចំណុចនេះមានន័យថា ការទទួលទានអាហារពេលព្រឹកគឺស្របទៅតាមឥរិយាបថឲ្យបានត្រឹមត្រូវ និងមិនស្ថិតនៅក្នុងស្ថានភាពពេលវេលាបង្ខំ។ ការទទួលទានអាហារ ដោយអារម្មណ៍ ល្អ និង ឥរិយាបថអង្គុយត្រឹមត្រូវគឺជួយដល់ ប្រព័ន្ធរំលាយអាហារអាចដំណើការបានស្រួល។ ព្រោះចំណីអាហារដែលយើងបានញ៉ាំចូលទៅ គឺនឹង រត់ទៅតាមលំហូររចនាសម្ព័ន្ធ សរីរាង្គកាយតាមសម្រួល (មិនរអាក់រអួល)។
៦. ឆ្ងាយពីឧបករណ៍ឌីជីថល
ឧបករណ៍ឌីជីថល ក្នុងពេលនេះ សំដៅទៅលើ ទូរស័ព្ទ ថេប្លេត ឬកុំព្យូទ័រ ព្រោះវាអាចទាញយកពេលវេលារបស់យើងដោយមិនដឹងខ្លួន បើមិនចាំបាច់ត្រឹមតែរយៈពេល ពី២ ទៅ ៣ម៉ោងប៉ុណ្ណោះ មុនពេលវេលាធ្វើការ។ ព្រោះមនុស្សជាមធ្យមមានគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួន ២ ទៅ ៣ ហើយចំណាយពេលទៅលើវា យ៉ាងហោចណាស់ ១ ម៉ោង ដើម្បីពិនិត្យមើល គណនីរបស់ពួកគេ ជារៀងរាល់ព្រឹក។ ដូច្នេះ បើយើងគិតអំពីពេលវេលាទាំងអស់ដែលអាចចំណាយទៅលើកសម្មភាពផ្សេងៗគឺវាអាចសមល្មម។ ម្យ៉ាងវិញទៀត ប្រព័ន្ធផ្សព្វផ្សាយ ក៏អាចនាំឲ្យប៉ះពាល់ដល់អារម្មណ៍របស់យើងឲ្យមានភាពតានតឹង ប្រសិនជាយើង មើលឃើញបញ្ហាកើតឡើងដែលមិនពេញចិត្ដ។
ចំណុចសំខាន់
ព្រឹកព្រលឹម គឺជាពេលវេលា សម្រាប់ថ្ងៃថ្មី និងជាពេលវេលា ដែលត្រូវរៀបចំ ជីវិតឲ្យល្អស្រស់បំព្រង ជាមួយនឹងទម្លាប់ងាយៗប្រចាំថ្ងៃដើម្បីទទួលបានសុខភាពល្អ សម្រាប់ប្រុសៗគ្នាយើង ដែលមានដូចជា៖
- ការក្រោកពីព្រលឹម
- ការទទួលទានទឹក
- ការធ្វើចលនារាងកាយ
- ការចំណាយពេលចេញក្រៅ
- ការរៀចំឥរិយាបថទទួលទានអាហារពេលព្រឹក
- ការឃ្លាតឆ្ងាយពីឧបករណ៍ឌីជីថល