២.ស៊ុត
ការញ៉ាំស៊ុតស្ងោរ នៅពេលយប់ ក៏ជាមធ្យបាយល្អសម្រាប់រក្សាសុខភាព និងកាត់បន្ថយការឃ្លានបានមួយកម្រិតដែរ។ បរិមាណស៊ុត គួរតែញ៉ាំចន្លោះពី ២ទៅ ៤គ្រាប់ បរិមាណនេះអាចនឹងសមល្មម នឹងប្រព័ន្ធរំលាយអាហារធ្វើការបានរហ័ស។ ម្យ៉ាងវិញទៀត ការញ៉ាំស៊ុត ពេលយប់ នឹងមិនធ្វើឲ្យឡើងគីឡូ ប៉ះពាល់ដល់សុភាពនោះឡើយ ព្រោះអាហារមួយប្រភេទ ក៏ត្រូវបានគេជ្រើសរើស ជាប្រភេទអាហារសម្រាប់អ្នករក្សារាងផងដែរ។ គួរចៀសវាង កុំញ៉ាំស៊ុតចៀន នៅពេលយប់ ព្រោះអាចមានប្រតិកម្មខ្លាញ់ ជាមួយនឹងប្រព័ន្ធរំលាយអាហារ ដែលបង្កឲ្យមានការរំខាន ដល់ការគេង ឬមិនអាចគេងលក់។
៣.ផ្លែចេក
ផ្លែចេក ក៏ជាប្រភេទអាហារសម្រន់ដែលល្អ ងាយរក សម្រាប់អ្នកភ្ញាក់ពេលយប់ហើយប្រឈមនឹងការឃ្លាន។ ថ្វីត្បិតតែផ្លែចេកមិនមែនជា អាហារមានរស់ជាតិឆ្ងាញ់ តែវាអាចជួយកាត់បន្ថយការឃ្លានបានមួយកម្រិត ថែមទាំងជួយឲ្យសុខភាពល្អ ព្រោះថាផ្លែឈើមួយប្រភេទនេះមានផ្ទុកទៅដោយ ប៉ូតាស្យូម និង ទ្រីបតូផាន (tryptophan)។ ផ្លែចេកមានអត្ថប្រយោជន៍ខ្លាំង ទៅដល់ប្រព័ន្ធរំលាយអាហារ ព្រោះថា ផ្លែចេកក៏មាន ហ្វៃប៊ឺ ជួយឲ្យប្រព័ន្ធរំលាយអាហារ ងាយស្រួលរំលាយ។ ដូច្នេះសម្រាប់អ្នកដែលគិតគូដល់ សុខភាព ការព្រួយបារម្មណ៍ចំពោះការឡើងគីឡូ គួរតែងាកមកចាប់យកអាហារមួយនេះ គឺជាការប្រសើរ។
៤.ពោតលីង
ពោតលីង អាចនឹងពិបាករកបន្ដិច ក្នុងកំលុងពេលនោះ។ ប៉ុន្ដែបើមានក៏ជាការល្អប្រសើរ ព្រោះថា អាហារប្រភេទនេះ ក៏ស្ថិតក្នុងបណ្ដុំប្រភេទអាហារដែលផ្ដល់ភាពងាយស្រួល ដល់ប្រព័ន្ធរំលាយអាហារ។ ពោតលីង ក៏ជាអាហារដែលមានកម្រិត កាឡូរីទាប មិនអាចបង្កឲ្យមានបញ្ហាប្រឈមទៅដល់ផ្នែកបេះដូង ទឹកនោមផ្អែម ឬមហារីកផ្សេងៗនោះទេ។ មីក្រូសារជាតិ Polyphenol នៅក្នុងគ្រាប់ពោតនោះ គឺមានអត្ថប្រយោជន៍ចំពោះ ប្រព័ន្ធសរសៃឈាម និងសុខភាពទូទៅ។

៥.ទឹកឃ្មុំ
ជាក់ស្ដែងការភ្ញាក់ពីគេងពេលយប់ ហើយមានអារម្មណ៍ថាឃ្លាន បើមានទឹកឃ្មុំនៅក្បែរខ្លួន ក៏អាចញ៉ាំបានដែរ។ កុំបារម្ភថា ទឹកឃ្មុំមានជាតិផ្អែម ហើយអាចបង្កើនកាឡូរីខ្ពស់ក្នុងខ្លួន ជាក់ស្ដែងមិនមែនទេ។ ទឹកឃ្មុំមានកាឡូរីទាប ហើយមានអត្ថប្រយោជន៍ជួយដល់ការផលិតអ័រម៉ូនមេឡាតូនីន ដែលមានតួនាទីសំខាន់ សម្រួលដល់ការគេង។ ដូច្នេះទឹកឃ្មុំជាអាហារដ៏ល្អបំផុតមួយដែលត្រូវញ៉ាំពេលយប់។
ជារួមនៅពេលដែលយើង ឃ្លានអាហារពេលយប់ យើងគួរតែដឹងថា មិនមែនអាហារទាំងអស់សុទ្ធតែល្អនោះទេ។ អាហារមួយចំនួនគឺត្រឹមត្រូវសម្រាប់សុខភាព ហើយខ្លះទៀតអាចធ្វើឲ្យយើង ជួបបញ្ហាឡើងទម្ងន់លើសអាចមាន ជំងឺបេះដូង ជំងឺប្រព័ន្ធរំលាយអាហារ អាចបង្កឲ្យយើងគេងមិនលក់ និងបញ្ហាសុខភាពផ្សេងៗទៀតក៏ថាបាន។
ចំណុចសំខាន់
ដូច្នេះបើ ជ្រើសរើសអាហារ និង អាហារសម្រន់ សម្រាប់ញ៉ាំនៅពេលយប់ យើងគួរជ្រើសរើសអាហារណាដែលមានកាឡូរីទាប មិនលើសពី ២០០ កាឡូរី ហើយមានប្រូតេអ៊ីនខ្ពស់។ ប្រូតេអ៊ីនដូចជា Tryptophan បង្កើនគុណភាពនៃការគេង។ អាហារទាំងនេះមួយចំនួនរួមមាន បាយស ស៊ុត ចេក និងទឺកឃ្មុំជាដើម។