រាងកាយត្រូវការកាល់ឡូរី តែបើច្រើនពេកក៏ប៉ះពាល់សុខភាពដែរ

    រាងកាយត្រូវការកាល់ឡូរី តែបើច្រើនពេកក៏ប៉ះពាល់សុខភាពដែរ

    កាល់ឡូរី គឺជាថាមពលដែលបានស្រូបចេញពីអាហារ មានអត្ថប្រយោជន៍ច្រើនដល់រាងកាយជួយសម្រួលដល់ដំណើរការមេតាប៉ូលិស ដំណើរការសាច់ដុំ និងខួរក្បាល។ រាងកាយរបស់យើងត្រូវការ កាល់ឡូរីក្នុងកម្រិតមួយសមស្រប បើច្រើនពេកនឹងអាចបង្កជាបញ្ហាដល់សុខភាពវិញ ដូចជាការឡើងទម្ងន់នឹងឈានដល់ការបង្កជាជំងឺផ្សេងៗ​បាន។ បើតិចពេក ធ្វើឲ្យរាងកាយ និង​ស្មារតីរបស់យើងចុះខ្សោយ។

    ចង់គណនា BMR ចុចទីនេះ!
    ចង់គណនា BMI ចុចទីនេះ!
    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    យើងអាចដឹងពីកម្រិតកាល់ឡូរីដែលរាងកាយយើងម្នាក់ៗត្រូវការ តាមរយៈរង្វាស់ BMR (basal metabolic rate) ដោយផ្អែកទៅលើ កម្ពស់ អាយុ ភេទ គីឡូ និងសកម្មភាពរស់នៅប្រចាំថ្ងៃ ដូចជា ការធ្វើការងារ ការគិត ការហាត់ប្រាណជាដើម ដែលរាងកាយត្រូវការកាល់ឡូរីខុសៗគ្នាផងដែរ។

    ជាតម្រូវការចាំបាច់ប្រចាំថ្ងៃ សម្រាប់កុមារអាយុក្រោម ១៥ឆ្នាំ ត្រូវការកាល់ឡូរីជាមធ្យម ១ ០០០ កាល់ឡូរី បើកុមារមានសកម្មភាពច្រើន អាចឈានដល់ ១ ២០០កាល់ឡូរី។ សម្រាប់មនុស្ស​​ពេញវ័យ ចន្លោះពី ១៦-១៨ ឆ្នាំដែលមានសកម្មភាព​ខ្លាំង ត្រូវការខ្ពស់បំផុត ៣ ១០០ កាល់ឡូរី ហើយ​សម្រាប់វ័យចាប់​ពី ១៩ឆ្នាំឡើងអាចត្រូវការជាមធ្យមប្រហែល ២ ៥០០កាល់ឡូរីសម្រាប់បុរស និង ២០០០ កាល់ឡូរីចំពោះនារី។

    ហេតុអ្វីត្រូវគ្រប់គ្រងកាឡូរីក្នុងរាងកាយឲ្យបានល្អ?

    ការគ្រប់គ្រងកាល់ឡូរីក្នុងរាងកាយបានល្អមានន័យថា យើងអាចការពារខ្លួនយើងពីជំងឺផ្សេងៗ។ តួយ៉ាងបើកាល់ឡូរីមានការកើនឡើងខ្ពស់លើសកម្រិតតម្រូវការ នោះរាងកាយនឹងប្រឈមជំងឺដូចជា ជំងឺធាត់ លើសឈាម ជំងឺបេះ​ដូង និង លើសជាតិខ្លាញ់ជាដើម។ ផ្ទុយមកវិញប្រសិនបើ រាងកាយខ្វះកាល់ឡូរី នឹងធ្វើឲ្យសុខភាពចុះខ្សោយ គ្មានកម្លាំង ថយចុះម៉ាស់សាច់ដុំ ប៉ះពាល់សុខភាពខួរក្បាល និងរាងកាយស្គម។

    របបអាហារ អ្នកមករដូវ

    យើងអាចគ្រប់គ្រង​កម្រិតកាល់ឡូរីក្នុងរាងកាយបានល្អដោយ​ការគ្រប់គ្រងតុល្យភាពរបបអាហារ ពោលប្រភេទអាហារដែលគួរញ៉ាំ គឺមានរួមផ្សំដោយសារធាតុចិញ្ចឹមដូចជា ពពួកប្រូតេអ៊ីន កាល់ស្យូម ខ្លាញ់សុខភាព ជាតិដែក ជាតិរ៉ែ វីតាមីនជាដើម។ សារធាតុទាំងនោះយើងអាចស្វែរកបាននៅក្នុងពពួក បន្លែ ផ្លែឈើ សាច់ ទឹកដោះគោស្រស់ គ្រាប់ធញ្ញជាតិ បន្ថែមពីនោះត្រូវតែធ្វើការហាត់ប្រាណឲ្យបានជាប្រចាំទើបសុខភាពកាន់តែល្អ។

    អត្ថបទគួរអាន៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ អឿ អ៊ុយ កែសម្រួល​ចុងក្រោយ 28/07/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត