backup og meta

អាហារទាំងនេះអាចធ្វើឲ្យយើងគេងមិនលក់ និងប៉ះពាល់សុខភាព

អាហារទាំងនេះអាចធ្វើឲ្យយើងគេងមិនលក់ និងប៉ះពាល់សុខភាព

របបអាហារក៏មានចំណែកសំខាន់ចំពោះការគេង ពិសេសការជ្រើសរើសអាហារពេលល្ងាចតែម្ដង បើជ្រើសរើសត្រឹមត្រូវអាចជួយឲ្យការគេងរបស់យើងបានលក់ស្រួល គ្មានការរំខាន និងលក់ស្កប់ស្កល់ថែមទៀតផង។

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

របបអាហារគួរញ៉ាំសម្រាប់ពេលល្ងាច

ពេលយប់រាងកាយយើងត្រូវការសម្រាក ក៏ជាពេលដែលរាងកាយត្រូវការជួសជុលកោសិកាចាស់ៗ និងបង្កើតកោសិកាថ្មី ដូច្នេះអាហារពេលល្ងាចក៏គួរតែផ្ដោតលើប្រភេទអាហារដែលអាចផ្ដល់សារធាតុចិញ្ចឹមច្រើន ដូចជាពពួកប្រូតេអ៊ីន វីតាមីន រ៉ែ អាស៊ីតខ្លាញ់ ដើម្បីទ្រទ្រង់ និង ជំនួយដល់ការលូតរបស់កោសិកាទាំងឡាយ។

ប្រភេទអាហារទាំងនោះមានដូចជា បន្លែ ត្រី ផ្លែឈើ សាច់គ្មានខ្លាញ់ គ្រាប់ធញ្ញជាតិ ស៊ុត ទឹកដោះគោស្រស់ និង​ទឹកសណ្ដែក។ អាហារទាំងនេះ មានកម្រិតកាបូអ៊ីដ្រាត ជាតិស្ករ និងជាតិខ្លាញ់ទាប។ យើងអាចជ្រើសរើសសម្រាប់អាហារពេលល្ងាច ព្រោះជួយដល់សុខភាពច្រើនយ៉ាង ដូចជា បេះដូង សរសៃឈាម ខួរក្បាល ដែលជាផ្នែកសំខាន់ទាក់ទាំងនឹងការគេង។

អាហារ

របបអាហារមិនគួរញ៉ាំពេលល្ងាច

ប្រភេទអាហារពេលល្ងាចមួយចំនួនដែលយើងមិនគួរញ៉ាំ ឬ គួរកាត់បន្ថយប្រសិនបើចង់ឲ្យរាងកាយមានសុខភាពល្អ និងជួយសម្រួលដល់ការគេង។ ពពួកអាហារទាំងនោះមានដូចជា អាហារខ្លាញ់ អាហារហឹរខ្លាំង អាហារកែច្នៃ គ្រឿង​​ស្រវឹង ពពួកកាហ្វេអ៊ីន និងអាហារមានកម្រិតជាតិស្ករខ្ពស់។

អាហារខ្លាញ់៖ បង្កការរំខានដល់ប្រព័ន្ធរំលាយអាហារមិនអាចធ្វើការបានល្អ លើសពីនេះនឹងប្រឈមកើនឡើង​​កំហាប់ខ្លាញ់ក្នុងសរសៃឈាម ប៉ះពាល់សុខភាពបេះដូង និងខួរក្បាល។ ខណៈពេលយប់រាងកាយត្រូវសម្រាក គ្មានចលនាក៏មិនអាចទាញយកថាមពល និង បំបែកជាតិខ្លាញ់ទាំងអស់នោះបាន។

[embed-health-tool-pregnancy-weight-gain]

ស្រដៀងគ្នាដែរនៅមានប្រភេទអាហារមានជាតិស្ករខ្ពស់ អាហារកែច្នៃ សុទ្ធតែមិនគួរជ្រើសរើសសម្រាប់អាហារពេលល្ងាច ព្រោះងាយធ្វើឲ្យអ្នកញ៉ាំមានបញ្ហាឡើងគីឡូ និងកើតជំងឺបេះដូង។

អាហារហឹរខ្លាំង៖ អាហារប្រភេទនេះអាចដាក់សម្ពាធលើប្រព័ន្ធរំលាយអាហារខ្លាំង អាចបង្កការចុក ក្រហល់ក្រហាយ​ពោះ ពិបាកបន្ទោរបង់ បង្កការរំខានដល់ការគេង។ ប្រសិនបើប្រព័ន្ធរំលាយអាហារ​មិនមានសុខភាពល្អ នោះកាន់​តែបង្កការរំខានថែមទៀត។

ភេសជ្ជៈជាតិកាហ្វេអ៊ីន៖ មិនគួរជ្រើសរើសញ៉ាំភេសជ្ជៈប្រភេទនេះពេលល្ងាចឡើយ ព្រោះអាចបណ្ដាលឲ្យយើងមិនងងុយ​គេង។​ ជាតិកាហ្វេអ៊ីនគឺជាសារធាតុម្យ៉ាងអាចជួយរំញោចដល់ប្រព័ន្ធប្រសាទ ធ្វើឲ្យយើងមិនងាយគេងលក់នោះទេ។ បើចង់ញ៉ាំភេសជ្ជៈប្រភេទនេះ យ៉ាងហោចកំណត់ពេលញ៉ាំឲ្យបាន ៤ម៉ោង មុនពេលគេង ទើបមិនប៉ះពាល់ដល់ការគេង។

គ្រឿងស្រវឹង៖ គួរតែកំណត់បរិមាណផឹកមិនលើសពី៥០០មិល្លីលីត្រក្នុងមួយពេល។ ក្នុងករណីដែលយើងញ៉ាំច្រើននឹងធ្វើឲ្យប៉ះពាល់សុខភាពបេះដូង ថ្លើម ពិសេសខួរក្បាលតែម្ដង។ ថ្វីដ្បិតការផឹកគ្រឿងស្រវឹងនឹងធ្វើឲ្យឆាប់គេងលក់ក្នុងរយៈពេលខ្លី ប៉ុន្ដែមិនអាចធ្វើឲ្យខួរក្បាលមានភាពស្ងប់នោះទេ ក៏ជាហេតុធ្វើឲ្យយើងគេងលក់មិនស្កប់។

ដូច្នេះអាហារទាំងនោះនឹងបង្កការរំខានដល់ការគេង ដូចជាគេងលក់មិនលក់ គេងមិនស្កប់ និង ការគេងភ្ញាក់ៗ មិនត្រឹមតែប៉ុណ្ណោះក៏ប្រឈមកើតជំងឹជាច្រើនប្រភេទនាពេលអនាគត។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How does food and drink affect your sleep? https://www.healthnavigator.org.nz/healthy-living/s/sleep-how-food-drink-affects/#:~:text=Eating%20more%20high%2Dquality%20carbohydrates,may%20help%20to%20promote%20sleep.

Does Your Diet Affect Your Sleep? https://foodinsight.org/does-your-diet-affect-your-sleep/

Better Sleep: 3 Simple Diet Tweaks https://www.hopkinsmedicine.org/health/wellness-and-prevention/better-sleep-3-simple-diet-tweaks 

Can your diet affect your sleep? https://www.piedmont.org/living-better/can-your-diet-affect-your-sleep

Effects of Diet on Sleep Quality https://www.ncbi.nlm.nih.gov/pmc/articles/PMC5015038/

Nutrition and Sleep https://www.sleepfoundation.org/nutrition 

កំណែ​ប្រែបច្ចុប្បន្ន

16/08/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

របបអាហារសំខាន់ៗសម្រាប់ស្រីៗ មុន និង​ក្រោយពេលមករដូវ

សារជាតិសំខាន់៤ប្រភេទក្នុងរបបអាហារ ជួយការពារបញ្ហាស្លេកស្លាំង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 16, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម