backup og meta

តាមពិត អ្នក​ដុះក្បាលពោះមិនងាយស្រកអាចមកពីកត្តាទាំង ៥ នេះសោះ!

តាមពិត អ្នក​ដុះក្បាលពោះមិនងាយស្រកអាចមកពីកត្តាទាំង ៥  នេះសោះ!

ដុះ​ក្បាល​ពោះ អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ ដូចជា​របប​អាហារ​ដែល​មាន​ជាតិ​សរសៃ​តិច បាក់តេរី​ក្នុង​ពោះវៀន​មិន​ល្អ ឬ​​កត្តា​វ័យ​ចំណាស់​ជាដើម​។ ពិត​ណាស់​ ការ​ឡើង​ខ្លាញ់​ក្បាល​ពោះ ជា​កង្វល់​ដ៏​ធំ​មួយ​​ ដែល​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​រូបរាង​យើង​មិន​​ស្រស់​​ស្អាត​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បង្ក​ជា​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ជំងឺ​បេះដូង ​ទឹក​នោម​ផ្អែម​ និង​​មហារីក​ផង​ដែរ។

លើស​ពី​នេះ ខ្លាញ់​ក្បាល​ពោះ​ក៏​អាច​ប៉ះពាល់​ដល់​សរសៃ​ឈាម​ និង​បណ្ដាល​ឲ្យ​មាន​​បញ្ហា​​ដំណេក​ដូច​គ្នា​​។

កត្តា​៥​យ៉ាង ដែល​ធ្វើ​ឲ្យ​យើង​​ដុះ​ក្បាល​ពោះ

១. អាហារ​ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​

ស្ករ​គ្រាប់​ នំ​ឃេក យ៉ាអួរ​កក​ ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ និង​តែ​ផ្អែម​ សុទ្ធ​តែ​មាន​បន្ថែម​ជាតិ​ស្ករ​ខ្ពស់។ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ សារធាតុ​Fructose នៅ​ក្នុង​ស្ករ​បន្ថែម​ អាច​កាត់បន្ថយ​ការ​ធ្វើ​មេតាបូលីស និង​ការ​ដុត​ជាតិ​ខ្លាញ់​។ ដូច្នេះ​ហើយ បើ​យើង​ញ៉ាំ​ជាតិ​ស្ករ​បន្ថែម​កាន់​តែ​ច្រើន​ នោះ​នឹង​ធ្វើ​ឲ្យ​យើង​ឡើង​ខ្លាញ់​ក្បាល​ពោះ​កាន់​តែ​​​ច្រើន​​ដូច​គ្នា។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២. អាហារ​កែ​ច្នៃ​

ចំណែក​ឯ​ពពួក​អាហារ​កែ​ច្នៃ​ដូចជា អាហារ​ឆ្អិន​ស្រាប់​ អាហារ​កំប៉ុង អាហារ​បង្កក​ ឬ​អាហារ​ដែល​វេច​ខ្ចប់​រួច ​អាច​​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​កម្រិត​អាំងស៊ុយលីន​យ៉ាង​ឆាប់​រហ័ស។ ជាង​នេះ​ទៅ​ទៀត​ អាហារ​ប្រភេទ​នេះ​ក៏​ផ្ទុក​ជាតិ​អំបិល​ និង​សារធាតុ​រក្សា​ទុក​ឲ្យ​បាន​យូរ​​ក្នុង​កម្រិត​ខ្ពស់​ផង​ដែរ​​។

ដុះក្បាលពោះ១

៣. មិនអើរពើហាត់ប្រាណ

មួយ​វិញ​ទៀត​ បែបបទ​រស់​នៅ​អសកម្ម ឬ​មិន​សូវ​ធ្វើ​លំហាត់​ប្រាណ​ ក៏​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​ដុះ​ក្បាល​ពោះ។ ចំពោះ​ស្ត្រី​ដែល​អង្គុយ​យូរ​ច្រើន​ជាង​៣​ម៉ោង​ អាច​បង្កើន​ហានិភ័យ​នៃ​ការ​ដុះ​ក្បាល​ពោះ​កាន់​តែ​ខ្ពស់​។

[embed-health-tool-heart-rate]

៤. គេង​មិន​គ្រប់គ្រាន់​

ទន្ទឹម​នឹង​នេះ​ដែរ ការ​គេង​តិច​ជាង​៥​ម៉ោង​ ឬ​​ច្រើន​ជាង​​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ក៏​អាច​បណ្ដាល​ឲ្យ​យើង​ឡើង​ទម្ងន់​។ ហេតុ​នេះ​ហើយ​ ការ​គេង​រយៈពេល​៦​ទៅ​៨​ម៉ោង​ មាន​សារសំខាន់​ណាស់​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ ក៏​ដូចជា​ជៀសវាង​បញ្ហា​ដុះ​ក្បាល​ពោះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម។

អត្ថបទគួរអាន៖

៥. ស្រ្តេស​

នៅ​ពេល​ដែល​យើង​ស្រ្តេស​ខ្លាំង យើង​នឹង​បញ្ចេញ​អ័រម៉ូន​ស្រ្តេស Cortisol ដែល​អាច​បង្កើន​​ខ្លាញ់​ក្បាល​ពោះ​បាន​យ៉ាង​ងាយ​។ ជាមួយ​គ្នា​នេះ​ដែរ​​​ ស្រ្តេស​ក៏​អាច​​រំខាន​ដល់​ការ​គេង​ ធ្វើ​ឲ្យ​យើង​ញ៉ាំ​ច្រើន​ និង​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ដែល​ទាំង​នេះ​​សុទ្ធ​តែ​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ការ​ប្រមូលផ្ដុំ​ខ្លាញ់​នៅ​ត្រង់​ក្បាល​ពោះ។

ចំណុចសំខាន់

កត្តា​៥​យ៉ាង ដែល​ធ្វើ​ឲ្យ​យើង​​ដុះ​ក្បាល​ពោះ រួម​មាន​៖
១. អាហារ​ និង​ភេសជ្ជៈ​​ដែល​មាន​ជាតិ​ស្ករ​
២. អាហារ​កែ​ច្នៃ​
៣. អសកម្ម ឬ​មិន​សូវ​ធ្វើ​លំហាត់​ប្រាណ​
៤. គេង​មិន​គ្រប់គ្រាន់​
៥. ស្រ្តេស

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​12 Things That Make You Gain Belly Fat

https://www.medicinenet.com/12_things_that_make_you_gain_belly_fat/article.htm

The Worst Popular Foods That Cause Belly Fat, Says Science

https://www.eatthis.com/unhealthy-foods-cause-belly-fat/

The 10 worst foods for your stomach that could cause you to gain weight

https://www.businessinsider.com/worst-foods-for-your-stomach-that-could-cause-you-to-gain-weight-2017-12

5 things that make you gain belly fat

https://www.femina.in/wellness/weight-loss/things-that-make-you-gain-belly-fat-45723.html

10 weight loss myths

https://www.nhs.uk/live-well/healthy-weight/managing-your-weight/ten-weight-loss-myths/

កំណែ​ប្រែបច្ចុប្បន្ន

01/11/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

​ផឹក​ស្រាបៀ​រ​ច្រើនជ្រុល​ ក្រៅពីដុះក្បាលពោះនៅមានបញ្ហាផ្សេងទៀត

ស្រីៗមានផ្ទៃពោះ ទំហំក្បាលពោះអាចខុសគ្នាដោយ​កត្តាទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 01

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម