១. អាហារជាតិផ្អែម
នៅពេលដែលញ៉ាំជាតិស្ករច្រើនជាងកោសិកាដែលមាននៅក្នុងខ្លួន វាអាចប៉ះពាល់ដល់ការផលិត Collagen របស់ស្បែក ជាហេតុដែលបណ្តាលឲ្យស្បែកមើលទៅមិនតឹងណែនល្អ។ មិនតែប៉ុណ្ណោះ ជាតិស្ករអាចបណ្តាលឲ្យពុកធ្មេញ និងធ្មេញប្រែពណ៌បាន ហើយក៏អាចបណ្តាលឲ្យកើតជំងឺធ្ងន់ធ្ងរដូចជា៖
– ជំងឺទឹកនោមផ្អែម
– បង្កើនហានិភ័យជំងឺបេះដូង
– ធ្វើឲ្យលើសទម្ងន់។
២. ភេសជ្ជៈមានជាតិអាល់កុល
បើនិយាយពីការផឹកស្រា ទាំងការផឹកស្រា ឬស្រាបៀរ ភាគច្រើនមិនដែលផ្តល់ផលល្អច្រើនដល់សុខភាពប៉ុន្មានទេ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ជាតិអាល់កុលមានផលប៉ះពាល់ច្រើនទៅលើការដំណើរការរបស់សរីរាង្គសំខាន់ៗមួយចំនួនដូចជា ថ្លើម ក្រពះ ខួរក្បាល។ល។ មិនតែប៉ុណ្ណោះ វាអាចធ្វើឲ្យយើងមើលទៅចាស់ច្រើនជាងអាយុ បើយើងផឹកភេសជ្ជៈមានជាតិអាល់កុលជាប្រចាំ ឬលើសកម្រិត។