វីតាមីន E គឺជាវីតាមីនសំខាន់ចំពោះប្រព័ន្ធភាពស៊ាំ សុខភាពសរសៃឈាម និងសុខភាពស្បែក។ សម្រាប់មនុស្សពេញវ័យក្នុងមួយថ្ងៃគួរទទួលបានវីតាមីន E ១៥មិល្លីក្រាម ហើយបើយើងទទួលបានវីតាមីន E គ្រប់គ្រាន់អាចការពារយើងពីជំងឺបេះដូង ជំងឺមហារីក និងជំងឺភ្នែកបង្កដោយកត្តាអាយុ។ តើអាហារប្រភេទណាខ្លះសម្បូរវីតាមីន E?
១. គ្រាប់ផ្កាឈូករ័ត្ន
គ្រាប់ផ្កាឈូករ័ត្នគឺជាអាហារសម្រន់មួយដែលសម្បូរដោយវីតាមីន ជាតិសរសៃ ប្រូតេអ៊ីន ប៉ូតាស្យូម ម៉ាញ៉េស្យូម និងស័ង្កសី។ គ្រាប់ផ្កាឈូករ័ត្ន១០០ក្រាមមានវីតាមីន E ៣៥,១៧មិល្លីក្រាម។
២. គ្រាប់អាល់ម៉ុន
គ្រាប់អាល់ម៉ុន១០០ក្រាមផ្តល់វីតាមីន E ២៥,៦៣មិល្លីក្រាម។ ក្រៅពីវីតាមីន E គ្រាប់អាល់ម៉ុនមានប្រូតេអ៊ីន ជាតិសរសៃ ប៉ូតាស្យូម និងម៉ាញ៉េស្យូម។