១. ស៊ុត
ក្រោយពីវះកាត់ហើយ រាងកាយយើងត្រូវការប្រូតេអ៊ីនបន្ថែមចន្លោះ ១,៥-២ក្រាមក្នុងមួយគីឡូក្រាមនៃទម្ងន់របស់យើង។ បើយើងមានទម្ងន់ ៦៨គីឡូក្រាមមានន័យថាយើងត្រូវការប្រូតេអ៊ីន ១០៥-១៣៥ក្រាម។ ស៊ុតមិនត្រឹមតែសម្បូរប្រូតេអ៊ីនទេ វានៅផ្តល់សារធាតុចិញ្ចឹមផ្សេងទៀតដូចជាវីតាមីន A វីតាមីន B12 ជាតិស័ង្កសី និងជាតិដែក ដែលជួយទ្រទ្រង់ដល់សុខភាពប្រព័ន្ធភាពស៊ាំ និងការជាសះស្បើយរបស់របួស។
២. គ្រាប់ផ្លែឈើ (Nuts)
គ្រាប់ផ្លែឈើដូចជាគ្រាប់អាល់ម៉ុង គ្រាប់walnut និងគ្រាប់ផ្កាឈូករ័ត្នសុទ្ធតែអាចជួយដល់រាងកាយអំឡុងពេលវិវត្តទៅរកភាពជាសះស្បើយ។ គ្រាប់ផ្លែឈើទាំងនេះជាប្រភពល្អនៃជាតិស័ង្កសី វីតាមីន E ម៉ង់កាណែស និងម៉ាញេស្យូម។ វីតាមីន E ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មការពារការខូចខាតកោសិកា និងសំខាន់សម្រាប់សុខភាពប្រព័ន្ធភាពស៊ាំ។
៣. សាច់មាន់
សាច់មាន់សម្បូរដោយអាស៊ីដអាមីណូ glutamine និងarginine ដែលជួយដល់ការជាសះស្បើយ។ Glutamine ផ្តល់ការការពារដល់កោសិកាអំឡុងពេលស្ត្រេសដូចជាពេលឈឺ និងរងរបួស ចំណែកឯ arginine ជួយដល់ការផលិតខូឡាជេន និងការជាសះស្បើយរបស់របួស។