តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

គួរដឹង! មើមសាគូផ្តល់ប្រយោជន៍ច្រើនដល់សុខភាព

    គួរដឹង! មើមសាគូផ្តល់ប្រយោជន៍ច្រើនដល់សុខភាព

    មើមសាគូមានរសជាតិផ្អែមតិចៗ គ្មានជាតិស្អិត ព្រមទាំងសម្បូរទៅដោយជាតិសរសៃ ជាតិរ៉ែ និងវីតាមីនជាច្រើនប្រភេទដែលផ្តល់អត្ថប្រយោជន៍​ច្រើន​ដល់សុខភាពយើង។

    មើមសាគូ ១២០ ក្រាមមានកាឡូរីតែ ៧៨ និងជាតិខ្លាញ់ ០,២៤ ក្រាម។ មើមសាគូសម្បូរ​ទៅ​ដោយកាបូអ៊ីដ្រាត ជាតិទឹក ជាតិសរសៃ ប្រូតេអ៊ីន វីតាមីន B កំផ្លេច ប៉ូតាស្យូម ជាតិដែក ម៉ាញេស្យូម និងផូស្វ័រ។ មើម​សាគូ​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​រាង​កាយ?​

    ១. ជំនួយតម្រងនោម

    សារធាតុប៉ូតាស្យូមនៅក្នុងមើមសាគូអាចជួយសម្អាតជាតិពុលនៅក្នុងតម្រង​​នោម និងធ្វើឱ្យមុខងារ​ប្រព័ន្ធទឹកនោមប្រសើរឡើង។

    ២. ជំនួយបេះដូង

    សារធាតុហ្វូឡាត (folate) នៅក្នុងមើមសាគូអាចជួយកាត់បន្ថយកម្រិត homocysteine នៅ​​ក្នុង​ឈាម។ ម៉្យាងទៀត មើមសាគូក៏មានផ្ទុកម៉ាញេ៉ស្យូមដែលអាច​​ជួយ​ពង្រីក​សរសៃឈាម​ និង​ធ្វើឱ្យ​លំហូរ​ឈាម​ក្នុង​រាងកាយ​រត់បានល្អ ជួយគ្រប់គ្រងសម្ពាធឈាម និងកាត់បន្ថយហានិភ័យ​នៃជំងឺ​គ្រោះថ្នាក់សរសៃ​ឈាមខួរក្បាល ជំងឺគាំងបេះដូង និងជំងឺក្រិនសរសៃឈាម។

    ៣. ជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូលអាក្រក់

    ការញុំាមើមសាគូអាចជួយបង្កើនការផលិតទឹកប្រមាត់ដែលមាននាទីកម្ចាត់​កូលេស្តេរ៉ូល។ ម៉្យាង​ទៀត មើមសាគូសម្បូរទៅដោយវីតាមីន B កំផ្លេចដូចជា riboflavin និង niacin ដែលមាននាទី​បង្កើន​កម្រិតកូលេស្តេរ៉ូល ល្អ។

    ៤. ជួយឱ្យគេងលក់ស្រួល

    យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិកបានឱ្យដឹងថា មើមសាគូ ១០០ ក្រាមមាន​ផ្ទុកម៉ាញ៉េ​ស្យូម​ប្រហែល ២៥ មិល្លីក្រាម។ សារធាតុរ៉ែនេះអាចជួយកាត់បន្ថយភាពតានតឹង ជួយឱ្យរាងកាយ​យើង​សម្រាក និងគេងបានយូរ។

    ជួយឱ្យគេងលក់ស្រួល

    ៥. ជួយបង្កើនកោសិកាឈាមក្រហម

    មើមសាគូមានផ្ទុកជាតិដែកដែលមាននាទីក្នុងការបង្កើតកោសិកាឈាមក្រហម និងជួយបង្ការ​ភាព​ស្លេកស្លាំង អស់កម្លាំង និងខ្សោយសាច់ដុំ។

    ៦. ជំនួយខួរក្បាល

    បរិមាណជាតិដែកនៅក្នុងមើមសាគូអាចជួយបង្កើនការផលិតអេម៉ូក្លូប៊ីន (ប្រូតេអ៊ីននៅក្នុងកោសិកា​ឈាម​ក្រហមដែលមាននាទីដឹកអុកស៊ីសែនទៅកាន់សរីរាង្គផ្សេងៗ) និងបង្កើនរំហូរឈាម។ ការ​មាន​អុកស៊ីសែន និងជាតិដែកគ្រប់គ្រាន់នៅក្នុងខួរក្បាលអាចបង្កើនសមត្ថភាពចងចាំ និងអាចកាត់​​បន្ថយ​ការភ្លេចភ្លាំង និងវង្វេង។

    ៧. ជំនួយប្រព័ន្ធរំលាយអាហារ

    មើមសាគូសម្បូរ​ទៅ​ដោយជាតិ​សរសៃ​ដែល​មាននាទីជួយ​គ្រប់គ្រង​ចលនា​ពោះវៀន និង​ការ​រំលាយ​អាហារ។

    ចង់ស្វែងយល់បន្ថែមពីសុខភាពក្រពះពោះរៀន ចុចទីនេះ!

    ៨. ជួយបញ្ចុះទម្ងន់

    មើមសាគូមានកាឡូរីទាប តែមានជាតិសរសៃ និងសារធាតុរ៉ែច្រើនដែលធ្វើឱ្យយើងឆ្អែតបានយូរ និងមានកម្លាំង​។ មើមសាគូផ្ទុកកាឡូរីទាប ​និងមានសារធាតុចិញ្ចឹមល្អៗ​ជាច្រើនដែលស័ក្តិសម​​ឱ្យយើងយក​ធ្វើជា​អាហារ​សម្រន់។

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    15 Extraordinary Health Benefits of Arrowroot
    https://www.conserve-energy-future.com/health-benefits-arrowroot.php

    Arrowroot facts and health benefits
    https://www.healthbenefitstimes.com/arrowroot/

    7 Health Benefits Of Arrowroot
    https://www.dovemed.com/healthy-living/natural-health/7-health-benefits-of-arrowroot/

    Arrowroot Helps Boost Immunity & Soothe Digestion
    https://draxe.com/nutrition/arrowroot/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ 06/12/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: