វីតាមីន E គឺជាសារធាតុខ្លាញ់រលាយដែលរាងកាយត្រូវការចាំបាច់ ទាំងចាស់ ទាំងក្មេងសម្រាប់តម្រូវការប្រចាំថ្ងៃ។ យើងអាចរកបានវីតាមីន E ក្នុងបន្លែ ប្រេងបន្លែ ផ្លែឈើ សាច់សត្វ គ្រាប់ធញ្ញជាតិ ស៊ុត និង ប្រេងស្រូវសាឡីព្រមទាំងមានជាអាហារបំប៉នផងដែរ។ អត្ថប្រយោជន៍សំខាន់ៗដែលវីតាមីន E អាចផ្ដល់ឲ្យមានច្រើនយ៉ាងគួរឲ្យកត់សម្គាល់។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១. ជំនួយសុខភាពស្បែក
វីតាមីន E ផ្ដល់អត្ថប្រយោជន៍ជំនួយដល់សុខភាពស្បែក។ សារធាតុ alpha-tocopherol ក្នុងក្រុមវីតាមីន E មានសមត្ថភាពពិសេសជួយរំលាយជាតិខ្លាញ់ និងប្រឆាំងការរលាកដោយអុកស៊ីតកម្មក្នុងស្បែក។ មិនត្រឹមតែប៉ុណ្ណោះវាក៏ជួយការពារស្បែកពីការបំផ្លាញដោយកាំរស្មី យូវី ព្រះអាទិត្យ និង កាត់បន្ថយបញ្ហាហើម និង អាលែកហ្ស៊ីស្បែករ៉ាំរៃផងដែរ។ កង្វះវីតាមីនE ធ្វើឲ្យស្បែកមានពណ៌ស្រអាប់។
២. ការពារជំងឺសរសៃឈាមបេះដូង
វីតាមីន E ក៏ជួយការពារពីជំងឺសរសៃឈាមបេះដូងផងដែរ ព្រោះវីតាមីន E ជួយបញ្ចុះកម្រិតកូលេស្ដេរ៉ូលក្នុងឈាម ដែលជាផ្នែកមួយសំខាន់បំផុតជួយការពារពីជំងឹបេះដូងបានល្អ។ តាមការសិក្សាបានបង្ហាញថា អត្ថប្រយោជន៍វីតាមីន E តែមួយអាចជួយកាត់បន្ថយកត្ដាហានិភ័យពីជំងឹបេះដូង បានដល់ ២០%។
៣. ជំនួយសុខភាពសក់
សារធាតុចិញ្ចឹម Tocopherols របស់វីតាមីន E មានមុខងារប្រឆាំងនឹងការបំផ្លាញដោយអុកស៊ីតកម្មបង្កឡើងពីបរិយាកាសធម្មជាតិខាងក្រៅ ដែលធ្វើឲ្យសុខភាពសក់ ចុះខ្សោយ សក់ស្ងួត ឬសក់ជ្រុះ។ ក្នុងករណីនេះប្រសិនជាជ្រើសរើសវីតាមីន E សម្រាប់សុខភាពសក់ គួរតែជាប្រភេទប្រេងវីតាមីន E ព្រោះវាអាចជួយឲ្យស្បែកក្បាលមានសំណើម។ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហាសក់ស្ងួត សក់បែកចុង អាចសាកល្បងប្រេងវីតាមីន E បាន។
៤.ជំនួយសុខភាពភ្នែក
តាមការសិក្សាបានបង្ហាញថា វីតាមីនបីសំខាន់ៗជំនួយសុខភាពភ្នែកកុំឲ្យចុះខ្សោការមើលគឺវីតាមីន A ,C និង វីតាមីន Eនេះឯង។ ការទទួលទានអាហារមានភ្ជាប់វីតាមីន E បានគ្រប់គ្រាន់ស្របតាមតម្រូវការរាងកាយធ្វើភ្នែកមើលឃើញច្បាស់ ពន្យារការវិវត្ដតាមវ័យដល់ទៅ ៥ឆ្នាំ។
៥.រក្សាតុល្យភាពអ័រម៉ូនក្នុងរាងកាយ
តួនាទីពិសេសមួយទៀតរបស់វីតាមីន E គឺជួយរក្សាតុល្យភាពកម្រិតអ័រម៉ូន ក្នុងរាងកាយបានល្អ មិនឲ្យលើស និងមិនឲ្យខ្វះ។ ជាក់ស្ដែងណាស់ ការបម្រែបម្រួលរាងកាយដូចជាការឡើងគីឡូ ការគេងមិនលក់ ការឆាប់ខឹង អារម្មណ៍ឆេវឆៅ ស្លេកស្លាំង ទាំងនេះក៏មានឥទ្ធពលពីការប្រែប្រួលអ័រម៉ូនផងដែរ។ បើចំពោះស្រី្ដ ជួយសម្រួលដល់ការមករដូវប្រចាំខែបានទៀងទាត់ផងដែរ។
យើងអាចស្វែងរករបបអាហារដែលមានផ្ទុកវីតាមីន E ដូចជា ប្រេងគ្រាប់ស្រូវសាលី ប្រេងគ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិ សាច់ត្រីសាម៉ុន បង្កង ផ្លែប៊ឺ ស្វាយ ប៊ឺរី និង គីវី។
តើការញ៉ាំវីតាមីន E ច្រើនអាចប៉ះពាល់ដល់សុខភាពដែរទេ?
ក្នុងមួយថ្ងៃរាងកាយត្រូវការ វីតាមីន E ជាមធ្យម ៤ មិល្លីក្រាម សម្រាប់បុរស និង៣មិល្លីក្រាមសម្រាប់ស្ដ្រី។ ប៉ុន្ដែក៏មិនទាន់មានរបាយការណ៍ណាបង្ហាញពី បញ្ហាប្រឈមនៃការទទួលទាន វីតាមីន Eលើសចំនួនបង្កជាគ្រោះថ្នាក់ដល់សុខភាពនោះដែរ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
តាមការណែរនាំរបស់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពចក្រភពអង់គ្លេសបានបង្ហាញថា វីតាមីន E ដែលល្អបំផុត គឺជាប្រភេទវីតាមីន E ដែលរាងកាយទទួលបានពីរបបអាហារ ប្រចាំថ្ងៃ។ វីតាមីនប្រភេទនេះទោះយើងញ៉ាំច្រើន មិនអាចប៉ះពាល់ដល់សុខភាពនោះទេ។ ប៉ុន្ដែសម្រាប់វីតាមីន E ដែលជាគ្រាប់ថ្នាំ វិញមិនគួរញ៉ាំច្រើន គឺអាចញ៉ាំច្រើនបំផុតគឺ ៥៤០ មិល្លីក្រាម បានហើយក្នុងមួយថ្ងៃ។
[embed-health-tool-bmr]