backup og meta

ផឹកទឹកខ្ញីមួយកែវរាល់ថ្ងៃ ផ្ដល់គុណប្រយោជន៍សុខភាពយ៉ាងតិច ៧ យ៉ាង

ផឹកទឹកខ្ញីមួយកែវរាល់ថ្ងៃ ផ្ដល់គុណប្រយោជន៍សុខភាពយ៉ាងតិច ៧ យ៉ាង

ខ្ញី​គឺ​មាន​ប្រយោជន៍​ណាស់​សម្រាប់​សុខភាព​ និងត្រវបាន​ប្រើប្រាស់​​ជា​ថ្នាំ​បុរាណ​ព្យាបាល​ជំងឺទៀតផង។ ដើម្បីបានទឹកខ្ញី​យើងអាចយកខ្ញីស្រស់​ទៅ​ដាក់​កក្នុង​ទឹក​ដាំពុះ រួចទុកឲ្យ​ត្រជាក់ និង​ចម្រាញ់យកតែទឹក។ ជាមួយ​គ្នានេះទឹកខ្ញីដែលចម្រាញ់បាន យើងអាចថែមក្រូចឆ្មារ និងទឹកឃ្មុំចូល​បន្តិចបាន​ដើម្បីបានរស់ជាតិ​កាន់តែ​ពិសេស។ បើយើង​អាច​ផឹក​ទឹក​ខ្ញី​រាល់បានថ្ងៃ នោះនឹងបាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព។

. ល្អ​ចំពោះ​ប្រព័ន្ធ​រំលាយអាហារ

ការ​ផឹក​ទឹកខ្ញី​មួយ​ថ្ងៃ​មួយកែវ​ជា​​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយអាហារ​កាន់តែ​រឹងមាំ និង​អាច​បង្ការ​ការ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ អាការៈ​ក្អួត​ចង្អោរ និងក្រហាយ​ទ្រូង (Heartburn)។ យើង​អាចប្រើប្រាស់ទឹក​ខ្ញី​ដើម្បី​ជួយ​សម្រាល​ដល់​អាការៈ​ចាញ់កូន​ដោយ​បន្ថែម​​ទឹក​ជីរអង្កាម ​ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា​កាហ្វេ និង​ទឹក​ឃ្មុំ​មួយ​មុខ​មួយ​ស្លាបព្រា​កាហ្វេ​ទៅ​ក្នុង​ទឹក​ខ្ញី​នោះ។

. បង្ការ​ជំងឺ​ទឹកនោម​ផ្អែម

ការ​ផឹក​ទឹក​ខ្ញី​ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ​អាច​កាត់បន្ថយ​ហានិភ័យ​ការ​ខូចខាត​នៃ​តម្រងនោម និង​អាច​កាត់បន្ថយ​ហានិភ័យ​ទឹកនោម​ផ្អែម​ទៀតផង។ ខ្ញី​សំបូរ​ដោយ​ស័ង្កសី​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​ផលិត​អរម៉ូន​អាំងស៊ុយលីន។ អរម៉ូន​នេះ​ដើរតួនាទី​ជា​អ្នកគ្រប់គ្រង​ត្រួតពិនិត្យ និង​កែតម្រូវ​ជាតិស្ករ​សម្រាប់​ប្រើ និង​រក្សាទុក។

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

. ជួយ​ដល់​ការ​សម្រក​ទម្ងន់

កម្រិតជាតិស្ករ​ក្នុង​ឈាម​ខ្ពស់​អាច​ធ្វើ​ឲ្យ​រាងកាយ​កាន់តែ​ឃ្លាន និង​ប្រឈមនឹង​ការ​ញ៉ាំ​ច្រើន​ហួស​កំណត់។ ទឹកខ្ញី​អាច​ជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​គ្រប់គ្រង​ចំណង់​ទៅ​លើ​ការ​ញ៉ាំ។ មិនត្រឹមតែប៉ុណ្ណោះ​នៅ​អាច​ជួយ​រាងកាយ​ក្នុង​ស្រូប​យក​ជាតិខ្លាញ់​ប្រសើរ​ឡើង​​ដែល​ជួយ​ដល់​ការ​សម្រក​ទម្ងន់។

ស្រកទម្ងន់លឿន Hello គ្រូពេទ្យ

. ជួយ​ដល់​សក់ និង​ស្បែក

ខ្ញី​មាន​ពពួក​វីតាមីន និង​សារធាតុប្រឆាំង​អុកស៊ីតកម្ម ដូចនេះ​ហើយ​ការ​ផឹក​ទឹកខ្ញី​អាច​ជួយ​ឲ្យ​ស្បែក​រលោង​ស្អាត។ បន្ថែម​ពី​នេះ​ទៀត នៅ​មាន​វីតាមីន A និងC​ជួយ​ដល់​សរសៃ​សក់​ឲ្យ​ល្អ​ឡើង ហើយ​ជួយ​លាង​សម្អាត​​ជាតិ​ពុល​ក្នុង​ឈាម និង​ព្យាបាល​ជំងឺ​ស្បែក​ផ្សេងៗ។

. ការពារ​ពី​ជំងឺ​ភ្លេចភ្លាំង

ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ខ្ញី​អាច​ជួយ​បន្ថយ​ភាព​ខូចខាត​នៃ​កោសិកា​ខួរក្បាល។ អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​រក​ឃើញ​ថា​សារធាតុ​ប្រឆាំងអុកស៊ីតកម្ម និង​សមាសធាតុ​ផ្សេងទៀត​ក្នុង​ខ្ញី​អាច​ឆ្លើយតប​នឹង​ការ​រលាក​ដែល​កើត​ឡើង​នៅ​ខួរក្បាល​បាន។

[embed-health-tool-heart-rate]

. បំបាត់​ការ​ឈឺចុកចាប់

ខ្ញីក៏ប្រើប្រាស់យូរ​ណាស់​មកហើយ​​ដើម្បី​ព្យាបាល​ការ​រលាក​​។ ការ​សិក្សា​បាន​បង្ហាញ​ថា​ទឹក​ខ្ញី​អាច​បំបាត់ការ​ឈឺចាប់​បង្ក​មក​ពី​ជំងឺ​រលាកសន្លាក់ឆ្អឺង ជាពិសេស​នៅ​ជង្គង់។ ទឹក​ខ្ញី​ក៏​ជួយ​បំបាត់​អាការៈ​ឈឺក្បាល​ ឈឺពោះ​ពេល​មានរដូវ ឈឺ​សាច់ដុំ និង​ការ​ឈឺចាប់​ផ្សេងៗទៀត។

. ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាពស៊ាំ និង​បង្ការ​ជំងឺ​មហារីក

មានការជឿថាជាក់ថា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ខ្ញី​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​កាត់​បន្ថយ​ភាព​តានតឹង​បាន។ ការ​ស្រូប​ចំហាយ​ទឹក​ខ្ញី​ក្ដៅ​សម្រួល​ដល់​អាការៈ​តឹង​ច្រមុះ និង​បញ្ហា​ផ្លូវដង្ហើម​ផ្សេង​ទៀត​បង្ក​មក​ពី​ជំងឺ​ផ្ដាសាយ និង​អាលែកហ្សី។

អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ខ្ញី​ក៏​អាច​ជួយ​បង្ការ​ជំងឺ​មហារីក។ ក្នុង​ការ​សិក្សា​​បាន​រក​ឃើញ​ថា​ខ្ញី​អាច​ប្រឆាំង​នឹង​កោសិកា​មហារីក​ច្រើន​ប្រភេទ​រួមមាន​ជំងឺ​មហារីក​លំពែង និង​មហារីក​ពោះវៀន​ធំ។

អត្ថបទ​ពាក់ព័ន្ធ៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://food.ndtv.com/health/6-ginger-water-benefits-and-why-you-should-have-a-glass-of-it-every-day-1692618

https://www.healthline.com/health/food-nutrition/benefits-ginger-tea#pain-relief

https://www.hopkinsmedicine.org/health/wellness-and-prevention/ginger-benefits

កំណែ​ប្រែបច្ចុប្បន្ន

22/10/2024

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗ​កំពុង​មក​រដូវញ៉ាំខ្ញី​ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

​ផឹក​តែ​ខ្ញី​អាច​បណ្ដាល​ឲ្យ​រលូត​កូន​ពិត​មែន​អត់​?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ 5 days ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម