របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

ចង់ឱ្យក្រពះពោះវៀនមានសុខភាពល្អ កុំរំលងផ្លែឈើ ៤ មុខនេះ

គ្នា​យើង​ដឹង​អត់​ថា​​ ផ្លែឈើ​មួយ​ចំនួន​ មាន​គុណប្រយោជន៍​ច្រើន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ពីព្រោះ​វា​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ អង់ស៊ីម និង​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដែល​រួម​ចំណែក​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ដូចជា​សុខភាព​ក្រពះ​ពោះវៀន។ ខាង​ក្រោម​​នេះ ជា​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ដែល​គ្នា​យើង​មិន​គួរ​រំលង​​។ ១. ផ្លែ​ប៉ោម ផ្លែ​ប៉ោម​ ជា​ផ្លែឈើ​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ​ខ្ពស់ ជួយ​ដល់​ការ​បន្ទោរបង់ និង​បញ្ចៀស​ការ​ទល់លាមក​។ តាម​ការសិក្សា​មួយ​បាន​បង្ហាញ​ថា សមាសភាព​ប្រឆាំង​ការ​រលាក​នៃ​ផ្លែប៉ោម​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ច្រាល​អាហារ រី​ឯ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​ល្អ​ៗ​ក៏​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ដូច​គ្នា។ ២. ផ្លែ​ចេក ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ចេក​ក៏​មាន​គុណប្រយោជន៍​ជួយ​ដល់​ការ​រំលាយ​អាហារ ជំរុញ​ការលូតលាស់​នៃ​បាក់តេរី​ល្អ​ក្នុង​ក្រពះ ព្រម​ទាំង​កាត់បន្ថយ​ជាតិ​អាស៊ីត។ លើស​ពី​នេះ ផ្លែ​ចេក​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់ និង​កាត់​បន្ថយ​ការ​ទល់លាមក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ផ្លែ​ម្នាស់ ចំណែក​ផ្លែ​ម្នាស់​វិញ​ ក៏​ជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រំលាយ​អាហារ ពីព្រោះ​វា​មាន​ផ្ទុក​អង់ស៊ីម​សម្រាប់​បំបែក​ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ក្រពះ ដោយ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ទល់​លាមក។ [embed-health-tool-pregnancy-weight-gain] ៤. ផ្លែ​ល្ហុង ដូច​គ្នា​នេះ​ដែរ ផ្លែ​ល្ហុង គឺ​ជា​ផ្លែឈើ​ដ៏​ស័ក្តិសម​ចំពោះ​ការ​រំលាយ​អាហារ ដោយ​សារ​តែ​វា​ផ្ទុក​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា Papain ដែល​រួម​ចំណែក​ជួយ​បំបែក​ប្រូតេអ៊ីន និង​ជំរុញ​ដល់​ការ​រំលាយ​អាហារ។ បន្ថែម​ពី​នេះ ផ្លែ​ល្ហុង​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ វីតាមីន​C និង​សារធាតុ​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​គាំទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ហេតុ​នេះ​ហើយ​ ដើម្បី​​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ឱ្យ​បាន​ល្អ ក៏​ដូចជា​ជំរុញ​​ដល់​ការ​រំលាយ​អាហារ គ្នា​យើង​គួរ​បញ្ចូល​ផ្លែឈើ​ទាំង ៤​ មុខ​នេះ​ទៅ​ក្នុង​របប​អាហារ​ជា​ទៀងទាត់។ ចំណុចសំខាន់ ​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

ញ៉ាំអាហារប៉ុន្មានប្រភេទនេះអាចជួយឲ្យ​រោមភ្នែកដុះវែងស្អាត

គ្នាយើង​មួយ​ចំនួនបានអនុវត្ត​តាម​វិធី​ផ្សេងៗ​ ​​ដើម្បី​​ឲ្យ​រោមភ្នែក​ដុះ​វែង​​ ប៉ុន្តែ​វិធី​ដែល​ងាយ​ស្រួល​បំផុត​គឺ​របប​អាហារ។ ការ​ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាពមិន​ត្រឹម​តែ​ជួយ​ដល់រោមភ្នែក​ទេ​ តែនៅ​ជួយ​ដល់​រាងកាយ​ផង​ដែរ។ អត្ថបទ​នេះ​នឹង​ប្រាប់​គ្នា​យើង​ពី​អាហារ​​ប៉ុន្មាន​ប្រភេទ​ដែល​មាន​ពួក​វីតាមីន​​ជួយ​ឲ្យ​រោមភ្នែក​ដុះ​វែង។ ១. ស៊ុត ស៊ុត​សម្បូរ​ដោយ​ប្រូតេអ៊ីន។ សក់ និង​រោមភ្នែក​បង្កើត​ដោយ​សារធាតុ​ keratin ។ ​អាហារ​ដែល​សម្បូរ​ដោយ​ប្រូតេអ៊ីន​អាច​ផ្តល់​អាស៊ីដ​អាមីណូ​គ្រប់គ្រាន់​ដើម្បី​ផលិត​ keratin បានដែល​នេះ​អាច​ជួយ​ឲ្យ​រោមភ្នែក​រឹងមាំ និង​ដុះ​វែង​។ ២. ត្រី​សាល់ម៉ុន ត្រី​សាល់ម៉ុន​ជា​ប្រភព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ វីតាមីន D និង​ពពួក​វីតាមីន B។ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ការពារ​រោមភ្នែក​មិន​ឲ្យ​ដាច់ ឬ​ជ្រុះ រីឯ​វីតាមីន D និង​ពពួក​វីតាមីន B ជួយ​ជំរុញ​ការ​លូតលាស់​របស់​រោមភ្នែក។ ៣. គ្រាប់​ផ្លែឈើ (Nuts) គ្រាប់ផ្លែឈើផ្តល់​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ និង​វីតាមីន E ដល់​រាងកាយ។ អាស៊ីដ​ខ្លាញ់ និង​វីតាមីន E ជួយ​ជញ្ជូន​ឈាម និង​អុកស៊ីសែន​ទៅ​កាន់​ឫស​រោម​ភ្នែក។ អ្វីទាំង​នេះ​ជួយ​បង្កើន​លំហូរ​ឈាម និង​ពង្រឹង​ឫស​រោម​ភ្នែក ហើយ​នៅ​ជួយ​រក្សា​រោមភ្នែក​ឲ្យ​នៅ​បាន​យូរ និង​ដុះ​លឿន។ គ្រាប់ផ្លែឈើមានដូចជាគ្រាប់ almonds គ្រាប់ hazelnuts និង​គ្រាប់ walnuts ជាដើម។ ៤. បន្លែ និង​ផ្លែឈើ បន្លែ និង​ផ្លែឈើ​មាន​ផ្ទុក​វីតាមីន A និង C។ វីតាមីន​ទាំង​ពីរ​នេះ​មាន​ប្រយោជន៍​ជួយ​ដល់​ការ​លូតលាស់​រោមភ្នែក […]


របបអាហារនិងការសម្រកទម្ងន់

បញ្ហាធាត់លើសទម្ងន់ ធ្វើ​ឲ្យយើងឈឺសន្លាក់ដែរឬអត់?

យើង​សុទ្ធ​តែ​ដឹង​ហើយ​ថា​បញ្ហា​ធាត់​លើស​ទម្ងន់ គឺ​មិន​មែន​ល្អ​សម្រាប់​សុខ​ភាព​យើង​នោះ​ទេ។ បញ្ហា​ធាត់​លើស​ទម្ងន់​អាច​​ប្រឈម​ជាមួយ​​នឹង​ជំងឺ​បេះ​ដូង ស្ទះ​សរសៃ​ឈាម និង​ទឹក​នោម​ផ្អែម នឹង​​ប្រឈម​កាន់​តែ​ខ្ពស់​នៅពេល BMI របស់​យើង​កាន់​តែ​កើន​ឡើង។ ដូច​គ្នា​ដែរ​​បញ្ហា​ឈឺ​តាម​សន្លាក់​ដែល​តែង​តែ​កើត​ឡើង​ជា​រើយ​ៗ​នោះ ក៏​មាន​ទាក់​ទង​ជាមួយ​ការ​ឡើង​ទម្ងន់​នេះ​ដែរ ហើយ​មួយ​ទៀត​នោះ​វា​មិន​មែន​កើត​តែ​លើ​សន្លាក់​ដែល​ទ្រ​ទម្ងន់​នោះ​ទេ។ ១-តើទម្ងន់ធ្វើឲ្យប៉ះពាល់ដល់សន្លាក់ដូចម្ដេច? សន្លាក់​មាន​តួនាទី​សំខាន់​ដើម្បី​ឲ្យ​ខ្លួន​របស់​យើង​ធ្វើ​ចលនា​បាន​ពេញ​លេញ។ ប៉ុន្តែ​មាន​ធ្លាប់​​ឆ្ងល់​ទេ​ថា តើ​ទម្ងន់​ខ្លួន​របស់​យើង​​អាច​​​មាន​​ឥទ្ធិពល​ដល់​ការ​ធ្វើ​ចលនា​របស់​ដង​ខ្លួន​​បាន​ដូច​ម្ដេច​? ពេល​យើង​​ដើរ​លើ​ដី​រាប​ស្មើ ជង្គង់​នឹង​ទ្រ​ទម្ងន់​១ដង​កន្លះ​នៃ​ទម្ងន់​​សរុប​​នៃ​ដង​​ខ្លួន​របស់​យើង​។ បាន​ន័យ​ថា បើ​មនុស្ស​ម្នាក់​មាន​​ទម្ងន់ ៨០​គីឡូក្រាម​ នោះ​ជង្គង់​របស់​យើង​​ត្រូវ​ទ្រ​​ទម្ងន់​រហូត​ដល់ ១២០​គីឡូ​ពេល​មនុស្ស​យើង​​បោះ​ជំហាន​ម្ដង​ៗ។​ ក្នុង​ករណី​​យើង​ដើរ​លើ​កន្លែង​មិន​រាប​ស្មើ​វិញ ទម្ងន់​ដែល​ជង្គង់​ត្រូវ​ទ្រ​គឺ​កាន់​តែខ្លាំង​ទៅ​ទៀត​។ កម្លាំង​ដែល​ជង្គង់​ត្រូវ​ទ្រ​នឹង​ឡើង​ដល់ ២ ទៅ​ ៣ដង​នៃ​ទម្ងន់​សរុប​របស់​ដង​ខ្លួន នៅ​ពេល​​ដើរ​ឡើង​ទី​ខ្ពស់ និង​ពេល​យើង​ចុះ​ជណ្ដើរ ឬ​ឱន​ចង​ខ្សែ​ស្បែក​ជើង ហើយ​បើ​ពេល​ឱន​​រើស​របស់​ជ្រុះ​វិញ កម្លាំង​នោះ​នឹង​ឡើង​ដល់ ៤ ទៅ ៥​ ដង​នៃ​ទម្ងន់​ដង​ខ្លួន​ឯ​ណោះ។ ពេល​សន្លាក់​ត្រូវ​រង​ទម្ងន់​ធ្ងន់​កាន់​តែ​យូរ យើង​នឹង​ប្រឈម​ជាមួយ​ការ​កើត​ជំងឺ​រលាក​ឆ្អឹង​ និង​សន្លាក់ ដោយ​សារ​តែ​លើស​ទម្ងន់​ជា​​មិន​ខាន។ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ក្ដី ក៏​បញ្ហា​រលាក​ឆ្អឺង​ និង​សន្លាក់​មិន​មែន​បណ្ដាល​មក​ពី​បញ្ហា​លើស​ទម្ងន់​តែមួយ​មុខ​នោះ​ទេ។ ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​បញ្ហា​រលាក​ទៅ​វិញ​ទេ​ជា​មូលហេតុ​ចម្បង​នោះ។ អត្ថបទពាក់ព័ន្ធ៖ លោតហាត់ប្រាណ ១ថ្ងៃ តែ៥នាទី ក៏អាចជួយការពារស្រ្តីពីការពុកឆ្អឹងត្រគាក តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ ចុចទូរសព្ទច្រើន​ ប្រយ័ត្ន​រលាកសន្លាក់ឆ្អឹងដៃ ឈឺ​ជង្គង់ ឬរបួសជង្គង់ អាចវិវត្តទៅជា​​រលាក​សន្លាក់​ឆ្អឹង ២- លើសទម្ងន់ ជាមួយជំងឺរលាកសន្លាក់ ដោយ​សារ​ជំងឺ​រលាក់​សន្លាក់​ឆ្អឹង និង​ឆ្អឹង អាច​កើត​មាន​ឡើង​ទាំង​សន្លាក់​ដែល​ទ្រ​ទម្ងន់​ និង​សន្លាក់​ដែល​មិន​​ទ្រ​​ទម្ងន់ ទើប​បង្ហាញ​​​ថា​ការ​រលាក​​ជា​ប្រព័ន្ធ​នៅ​ក្នុង​ខ្លួន អាច​ផ្ដល់​ការ​ពន្យល់​បាន​ពី​ការ​ដែល​ទម្ងន់​ខ្លួន​ធ្ងន់​ពេកអាច​នាំ​ឲ្យ​មាន​បញ្ហា​នេះ។ ទាំង​នេះ​ក៏​បាន​ពន្យល់​ដែរ​ថា […]


របបអាហារនិងការសម្រកទម្ងន់

រាំមានប្រយោជន៍ច្រើនដល់រាងកាយ និងល្អចំពោះការចងចាំ

គ្នា​យើង​ប្រាកដ​ជា​ធ្លាប់​​​​រាំ ដែលការ​​រាំនេះ​អាចមាន​ក្នុង​កម្មវិធី​កម្សាន្ត​សប្បាយ បង្កើន​មិត្ត​ភាព ឬ​រាំ​ដើម្បី​កែ​អផ្សុក​ជាដើម​​។ ប៉ុន្តែ​​គ្នា​យើង​​​មាន​ដឹង​ទេ​ថា ការ​រាំ​មាន​ប្រយោជន៍​ច្រើន​ដល់​​រាង​កាយ និង​មាន​ឥទ្ធិពល​​ជា​វិជ្ជមាន​ទៅ​លើ​មុខ​ងារ​ខួរ​ក្បាល​ក្នុង​ការ​ចង​ចាំ​ផង​ដែរ​​។ ប្រ​យោជន៍​ទាំង​នោះ​​​មាន​ដូច​​ជា៖ ១. បន្ថយ​ស្រ្តេស​ ពិត​ណាស់​ ការ​រាំ​ជួយ​កាត់​បន្ថយ​ស្ត្រេស និង​ភាព​តាន​តឹង​មួយ​ចំនួន​។ ផ្អែក​តាម​ការ​ស្រាវជ្រាវ​​​មួយ​ចំនួន​​បាន​បង្ហាញ​ថា ការ​រាំ​ទៅ​តាម​ចង្វាក់​ភ្លេង​ដែល​យើង​ចូល​ចិត្ត​​នឹង​អាច​កាត់​បន្ថយ​អារម្មណ៍​តប់​ប្រមល់​​​​ឱ្យ​ធូរ​ស្បើយ​វិញ​បាន​។ អត្ថបទ​ពាក់ព័ន្ធ៖ រត់ត្រឹកៗ រាំ និងទម្លាប់ដើរ អ្នកជំនាញតៃវ៉ាន់ អះអាងថាជួយឲ្យស្រកគីឡូ យ៉ាងមានប្រសិទ្ធិភាព ធ្វើម៉េច បើចង់ស្រកគីឡូលឿន ហើយសុខភាពល្អ? លឺ​ថា​ហាត់ប្រាណ​ល្អ​ខ្លាំង​សម្រាប់​ចាស់ៗ ចឹង​គួរ​ហាត់​យ៉ាង​ម៉េច? បាន​ប្រយោជន៍​អី​ខ្លះ? មូលហេតុសំខាន់ៗ ម៉េចបានធាត់ និងប្រភេទអ្នកធាត់ទាំង ៦ យ៉ាង ជិះកង់ហាត់ប្រាណ មានអត្ថប្រយោជន៍ច្រើនដែលយើងមិនសូវចាប់អារម្មណ៍ ២. ជួយ​បេះ​ដូង​ឱ្យ​ធ្វើ​​​ចលនា​បាន​ល្អ​ ការ​រាំ​នឹង​អាច​ជួយ​​ឱ្យ​ចៀស​ផុត​ពី​ជំងឺ​បេះដូង​បាន ពិសេស​សម្រាប់​គ្នា​យើង​​ដែល​ចូល​ចិត្ត​ការ​រាំ និង​ទម្លាប់​​រាំ​ ដែល​​រាំង​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​​សកម្មភាព​​សកម្ម​​មួយ​។ ភាព​សកម្ម​នេះ ជួយ​ពង្រឹង​ទៅ​ដល់​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង និង​ប្រព័ន្ធ​ដង្ហើម​​ដើរ​បាន​យ៉ាង​ល្អ​។ ៣. សម្រក​ទម្ងន់​​ រាំ​ គឺ​​រាប់​ជា​ការ​ហាត់​ប្រាណ​មួយ​បែប​ ដូច​ជា​ការ​រត់​ត្រឹក​ៗ និង​ការ​ជិះ​កង់​ដែរ ពោល​គឺ​​ជួយ​សម្រក​ទម្ងន់ កម្ចាត់​ភាព​ធាត់​ ហើយ​ក្រៅ​ពី​នេះ សកម្មភាព​នេះ​ជួយ​ឱ្យ​យើង​មាន​​រាង​កាយ​ស្អាត​សម​សួន​ផង​ដែរ​។ ៤. បង្កើន​ចលនា​រស់​រវើក​ ការ​រាំ​​ជា​ប្រចាំ​ជួយ​បង្កើន​ភាព​រស់​រវើក និង​មាន​ភាព​បត់​បែន​ខ្លួន​ល្អ។ ទន្ទឹម​នឹង​នេះ កា​រ​រាំ​ជា​រៀង​រាល់​ថ្ងៃ​ក៏អាច​​ជួយ​បង្ការ​កុំ​ឱ្យ​ឈឺ​សន្លាក់​​ដៃ​ជើង​​បាន​​ដែរ​។ ៥. បង្កើន​​ភាព​ចង​ចាំ​ ​ការ​ស្រាវជ្រាវ​​មួយ​របស់​ប្រទេស​អង់គ្លេសបាន​បង្ហាញ​ថា ការ​រាំ​ជួយ​បង្កើន​ភាព​ចង​ចាំ ហើយ​ថែម​ទាំង​បង្ការ​ពី​ជំងឺ​រវើរ​រវាយ​បាន​ទៀត​ផង។ ទម្លាប់​រាំ​ជា​​ប្រចាំ​​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ខួរ​ក្បាល​មិន​ឆាប់​ភ្លេច។ បន្ថែម​ពី​ចំណុច​ពិសេស​ទាំង​នោះ ការ​រាំ នៅ​មាន​អត្ថប្រយោជន៍​ទៅ​ដល់​​រាង​កាយ​ផង​ដែរ ដូច​ជា​ពង្រឹង​សាច់​ដុំ និង​ជំនួយ​ទៅ​ដល់​មុខ​ងារ​សួត​ផង​ដែរ៕


អាហារូបត្ថម្ភ

វីតាមីនប្រភេទនេះជួយបង្កើនកោសិកាឈាម បំប្លែងអាហារទៅជាថាមពល ល្អខ្លាំងចំពោះវ័យជំទង់

វីតាមីន B5 ឬ​ក៏​ហៅ​ម្យ៉ាង​ទៀត​ថា Pantothenic acid ជា​ប្រភេទ​វីតាមីន​មួយ​ដែល​មាន​សារៈសំខាន់​បំផុត​សម្រាប់​រាងកាយ​មនុស្ស​យើង ពិសេស​វ័យ​ជំទង់ ដែល​ជា​វ័យ​ត្រូវ​ការ​ថាមពល​ច្រើន។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឱសថការី គឹម កាណែល វីតាមីន B5 អាច​ហៅ​ម្យ៉ាង​ទៀត​ថា Pantothenic acid វាមាន​ភាព​ចាំបាច់​ក្នុង​ការ​បង្កើត​កោសិកា​ឈាម​ក្រហម ដែល​មាន​នាទី​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​រាងកាយ ហើយ​វាជួយ​បម្លែង​អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ​ទៅ​ជា​ថាមពល។ បន្ថែម​ពី​នោះ វីតាមីន B5 ក៏​ជួយ​ឲ្យ​ស្បែក សក់ និង​ភ្នែក មាន​សុខភាព​ល្អ ឯ​ដំណើរ​ការ​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​បាន និង​ថ្លើម​ក៏​ល្អ​ដូចគ្នា។ "យើង​ដឹង​ហើយ​ថា វ័យ​ជំទង់​ជា​វ័យ​មួយ​ដែល​ត្រូវ​ការ​ថាមពល​ច្រើន បែប​នេះ​ហើយ​ទើបពួក​គេ​ញ៉ាំ​ច្រើន តែ​បើ​ញ៉ាំ​ច្រើន​តែ​បរិមាណ ឯចំណី​អាហារ​អត់​មាន​គុណភាព​នោះ​ក៏​ជួយ​មិន​បាន​ដែរ អ៊ីចឹង​ហើយ​យើង​ចាំបាច់​ឲ្យ​ពួកគេ​ញ៉ាំ​អាហារ​ដែល​សម្បូរ​វីតាមីន B5 នេះ ទើប​អាច​ជួយ​បម្លែង​អាហារ​ទាំង​អស់នោះ​ទៅ​ជា​ថាមពល សុខភាព​ផ្លូវចិត្ត មិន​ស្មុគ​ស្មាញ រៀន​ឆាប់​ចូល'។ ឱសថការី គឹម កាណែល រៀបរាប់។ នៅ​ពេល​សួរ​ថា វ័យ​ជំទង់​ត្រូវ​ការ​វីតាមីន B5 ច្រើន​ប៉ុន​ណា​នោះ? ឱសថការី​រូប​នោះ​បញ្ជាក់​ថា វ័យ​ជំទង់​ត្រូវការ​វីតាមីន​​ប្រភេទ​នេះ​ច្រើន​ខ្លាំង​លំដាប់​ទី​២ បន្ទាប់​ពី​ស្ត្រី​មាន​ផ្ទៃពោះ គឺ​ចន្លោះ​ពី ៤-៥ មិល្លីក្រាម/ថ្ងៃ នោះ​ទើប​អាច​ទ្រទ្រង់​រាងកាយ​ពួក​គេ​ឲ្យ​មាំទាំ និង​មាន​ថាមពល​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ ពិសេស​ការ​សិក្សា​រៀន​សូត្រ​បាន​កាន់​តែ​ល្អ​ប្រសើរ។ ចំពោះ​វិធី​ដែល​ឲ្យ​រាងកាយ​យើង​ទទួល​បាន​វីតាមីន B5 […]


អាហារូបត្ថម្ភ

ផឹកតែខ្មៅអាចជួយដល់សុខភាពបេះដូង និងការផ្ចង់អារម្មណ៍

តែ​គឺជា​ភេសជ្ជៈ​មួយ​ដែល​មនុស្ស​ជា​ច្រើន​​និយម​ផឹក​ក្រៅ​ពី​កាហ្វេ និង​ទឹក ហើយ​តែខ្មៅ​ក៏​ជា​តែ​មួយ​ប្រភេទ​ដែល​គេ​និយម​ផឹក​ផង​ដែរ​។ តែ​ខ្មៅ​គឺ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ជាង​តែ​ផ្សេងៗ ប៉ុន្តែ​​មាន​តិច​ជាង​កាហ្វេ។ តែ​ខ្មៅ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព ដោយ​សារ​តែ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ​ដែល​ជួយកាត់​បន្ថយ​ការ​រលាកនៅ​ក្នុង​រាងកាយ។ ខាង​ក្រោម​នេះ​គឺ​ជា​គុណ​ប្រយោជន៍​របស់​តែ​ខ្មៅ​ចំពោះ​សុខភាព។ ១. សុខភាព​បេះដូង តែ​ខ្មៅ​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ឈ្មោះ flavonoid ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​បេះដូង។ ការ​ផឹក​តែ​ខ្មៅ​ជា​ប្រចាំ​អាច​បន្ថយ​កត្តា​ហានិភ័យ​ជំងឺ​បេះដូងផ្សេងៗ ​ដូចជា​លើស​សម្ពាធ​ឈាម កម្រិត​កូលេស្តេរ៉ូល​ខ្ពស់ កម្រិត​ទ្រីគ្លីសេរីន​កើន​ឡើង និង​ជំងឺ​ធាត់។ ការ​សិក្សា​មួយ​រក​ឃើញ​ថា​អ្នក​ដែល​ផឹក​តែ​ខ្មៅ​៣ពែង​ក្នុង​មួយ​ថ្ងៃ​អាច​កាត់បន្ថយ​ហានិភ័យ​ការ​វិវត្ត​ជំងឺ​បេះដូង​ ១១%។ ២. បញ្ចុះ​ខ្លាញ់​អាក្រក់ (LDL) នៅ​ពេល​រាងកាយ​មាន​ខ្លាញ់​អាក្រក់​ច្រើន​អាច​មាន​ការ​កក​នៅ​ក្នុង​សរសៃ​អាកទែរ​ដែល​អាច​បណ្ដាល​ឲ្យ​មានបញ្ហា​ខ្សោយ​បេះដូង ឬ​ជំងឺ​គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល។ ការសិក្សា​មួយ​បាន​រក​ឃើញ​ថា​ការ​ផឹក​តែ​ខ្មៅ​៥​ពែង​ក្នុង​មួយ​ថ្ងៃ​អាច​កាត់បន្ថយ​កម្រិត​ខ្លាញ់​អាក្រក់​បាន​១១% ទៅ​លើ​អ្នក​ដែល​មាន​កម្រិត​កូលេស្តេរ៉ូល​ឡើង​បន្តិចបន្តួច​ ។ ៣. សុខភាព​ពោះវៀន នៅ​ក្នុង​ពោះវៀន​របស់​យើង​គឺ​មាន​បាក់តេរី​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព។ ការ​សិក្សា​មួយ​ចំនួន​បាន​អះអាង​ថា​បាក់តេរី​នៅ​ក្នុង​ពោះវៀន​អាច​មាន​តួនាទី​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​រលាក​ពោះវៀន ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ជំងឺ​បេះដូង ជំងឺ​ធាត់ និង​ជំងឺមហារីក។ សារធាតុ​ polyphenol មាន​ក្នុង​តែ​ខ្មៅ​អាច​ជួយ​រក្សា​សុខភាព​ពោះវៀន​ដោយ​ជួយ​ដល់​ការ​លូតលាស់​បាក់តេរី​ល្អ​ និង​រារាំង​ការ​លូតលាស់​បាក់តេរី​អាក្រក់។ ៤. បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​បង្កើន​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ជំងឺ​ធាត់ ជំងឺ​បេះដូង ខ្សោយ​តម្រងនោម និង​ជំងឺ​បាក់ទឹកចិត្ត។ ការ​ផឹក​ភេសជ្ជៈ​ដែល​មាន​បន្ថែម​ជាតិ​ស្ករ​ច្រើន​អាច​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២។ តែ​ខ្មៅ​ជា​ភេសជ្ជៈ​ដែល​មិន​មាន​ជាតិ​ស្ករ ហើយ​គេ​បាន​រក​ឃើញ​ថា​តែ​ខ្មៅ​អាច​ជួយ​ដល់​ដំណើរការ​អាំងស៊ុយលីន​ក្នុង​រាងកាយ។ ៥. ផ្ចង់​អារម្មណ៍​បាន​ល្អ តែ​ខ្មៅ​ផ្ទុក​ជាតិ​កាហ្វេអ៊ីន និង​អាស៊ីដ​អាមីណូ L-theanine ដែល​អាច​ជួយ​ដាស់​ស្មារតី និង​ផ្ចង់​អារម្មណ៍​បាន​ប្រសើរ​ជាង​មុន។ L-theanine ជួយ​បង្កើត​សកម្មភាព​ក្នុង​ខួរក្បាល​ដែល​បង្ក​ឲ្យ​មាន​ការ​បន្ធូរ​អារម្មណ៍ និង​ការ​ផ្ចង់​អារម្មណ៍​ប្រសើរ​ឡើង។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ភេសជ្ជៈ​ដែល​មាន​ L-theanine និង​កាហ្វេអ៊ីន​សុទ្ធ​តែ​មាន​ផល​ល្អ​សម្រាប់​ការ​ផ្ចង់​អារម្មណ៍​ដោយសារ​ឥទ្ធិពល​របស់ […]


អាហារូបត្ថម្ភ

មានដឹងអត់ សរីរាង្គក្នុងនីមួយៗទម្ងន់ប៉ុន្មា​ន ហើយមានមុខងារសំខាន់ៗអីខ្លះ?

សរីរាង្គ​ក្នុង​យើង​ម្នាក់​មាន​តួទាទី​សំខាន់ៗ​ច្រើន​មុខ ដើម្បី​ដំណើរការ​ធម្មតា​របស់​រាង​កាយ ហើយ​អាច​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត អាស្រ័យ​ទៅ​លើ​ទម្ងន់​ខ្លួន ភេទ និង​វ័យ។ តើ​យើង​ដឹង​អ្វីខ្លះ​ពី​សរីរាង្គ​ក្នុង​យើង​ម្នាក់ៗ? ឱសថការី សែម ស៊ីណែត និង​ជា​គ្រូបង្រៀន មុខវិជ្ជា ជីវវិទ្យា នៅ​សាលា​ជំនាន់​ថ្មី វិទ្យាល័យ​ព្រះយុគន្ធរ នឹង​បង្ហាញ​ពី​ទម្ងន់ ប្រវែង និង​មុខងារ​សំខាន់ៗ​របស់​សរីរាង្គ​ក្នុង​យើង​ម្នាក់ៗ។ ខួរក្បាល៖ ទម្ងន់ ១.៣-១.៥ គីឡូក្រាម ខួរក្បាល​ទទួល​រំញោច​តាម​រយៈ​ញាណ ហើយ​បក​ប្រែ និង​ឆ្លើយ​តប​រំញោច ខួរក្បាល​បង្កើត​អារម្មណ៍ ការ​គិត និង​ការ​ចង​ចាំ។ បេះដូង៖ ទម្ងន់ ២៤៥-៣៣១ ក្រាម បេះដូង​កន្ត្រាក់​ពេញ​១ជីវិត​របស់​យើង បេះដូង​ច្របាច់​ឈាម​ដែល​សម្បូរ​អុកស៊ីសែន​ទៅ​គ្រប់​ផ្នែក​នៃ​សារពាង្គ​កាយ។ បេះដូង​ច្របាច់​​ឈាម​ដែល​សម្បូរ​កាបូនឌីអុកស៊ីត​ទៅ​សួត ដើម្បី​ធ្វើ​បណ្តូរ​ឧស្ម័ន។ សួត៖ សួត​ស្តាំ ទម្ងន់ ៣៤០-៤៤៥ ក្រាម ឯសួតឆ្វេង ទម្ងន់ ២៩៩-៣៩៥ ក្រាម តួនាទី​របស់​សួត គឺ​បណ្តូរ​ឧស្ម័ន​អុកស៊ីសែន និង​ឧស្ម័ន​កាបូនិច ដោយ​ផ្តល់​អុកស៊ីសែន​ដល់​ឈាម និង​ទទួល​កាបូន​ឌីអុកស៊ីត​ពី​ឈាម ដើម្បី​បញ្ចេញ​ចោល។ ថ្លើម៖ ទម្ងន់ ១.៣-១.៦ គីឡូក្រាម ថ្លើម​មាន​មុខងារ​ច្រើន ដល់​ជាង ៥០០មុខ ក្នុង​នោះ​មាន ស្តុកគ្លុយកូស​ដែល​លើស​ក្នុង​ឈាម ក្រោម​ទម្រង់​គ្លីកូសែន និង​បំលែង​គ្លីកូនសែន​មក​ជា​គ្លុយកូស​វិញ។ តួនាទី​ប្រតិកម្ម​គីមី​បំបែក​ជាតិ​ពុល […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ទាំងនេះជាប្រភេទ​ប្រេងឆាផ្តល់ប្រយោជន៍ដល់សុខភាព គួរមានក្នុងផ្ទះបាយ

ប្រេង​ឆា​ជា​គ្រឿង​ផ្សំ​មួយ​សំខាន់​សម្រាប់​ចម្អិន​អាហារ ពិសេស​ម្ហូប​ប្រភេទ​ឆា ចៀន​ ឬ​បំពង តែ​គ្នា​យើង​មាន​ដឹង​អត់​ថា ប្រេង​ឆា​ប្រភេទ​ណាដែល​មាន​សុវត្ថិភាព និង​មិន​ប៉ះ​ពាល់​សុខភាព​? តាម​ការ​លើក​ឡើង​ របស់​អ្នក​ស្រាវជ្រាវ​សុខភាព​បាន​បង្ហាញ​ដូច​ខាង​ក្រោម​នេះ៖ ១. ប្រេង​អូលីវ​ ពិត​ណាស់​ ប្រភេទ​ប្រេង​អូលីវ គ្នា​យើង​ខ្លះ​បាន​ដឹង ហើយ​ក៏​មាន​ខ្លះ​ទៀត​ពុំ​ទាន់​បាន​ដឹង​ពី​គុណ​ប្រយោជន៍​នៃ​ប្រេង​ខាង​លើ។ ​ប្រេង​​អូលីវ គឺ​ជា​ប្រេង​រុក្ខជាតិ​ដែល​​​មាន​ការ​ពេញ​និយម​សម្រាប់​អ្នក​ស្រលាញ់​សុខភាព​។ នេះ​ដោយ​សារ​តែ​វា​ផ្តល់​សារប្រយោជន៍​​ទៅ​ដល់​សុខភាព​ និង​ប្រើ​ប្រាស់​​បាន​ច្រើន​យ៉ាង។ ប្រេង​អូលីវ​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​ល្អ​សម្រាប់​បេះដូង ហើយ​ពិសេស​ល្អ​សម្រាប់​អ្នក​មាន​កូលេស្តេរ៉ូល​ខ្ពស់​។ អត្ថបទ​ពាក់​ព័ន្ធ៖ អាថ៌កំបាំងផ្លែប៊ើរប្រើជាម៉ាស់អប់សក់ មានប្រសិទ្ធភាពបំផុត អាហារទាំងនេះ គួរញ៉ាំឲ្យត្រូវពេល មិនអ៊ីចឹងទេប៉ះពាល់រាងកាយយើង មិនទាន់ដឹងរបបអាហារមានតុល្យភាពម៉េចខ្លះ អត្ថបទនេះអាចពន្យល់បាន ដឹងហេតុផលនេះ​ លែងចង់ញ៉ាំអាហារអាំង-ចៀន មានជាប់កម្ទេចខ្លោចៗទៀតហើយ ២. ប្រេង​ដូង មិន​ខុស​ពី​ប្រេង​អូលីវ​ទេ ប្រេង​ដូង​គឺ​ជា​ជម្រើស​ល្អ​សម្រាប់​សុខភាព​។ ប្រភេទ​ប្រេង​ដូង​ជួយ​ពង្រឹង​ប្រព័ន្ធ​ស៊ាំ​ ជួយ​សម្រក​ទម្ងន់។ ៣. ប្រេង​ផ្លែ​​​ប៊័រ ប្រេង​ផ្លែបឺរ ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម ព្រម​ទាំង​ជំងឺ​មហារីក ដោយ​ប្រេងនេះ​​បាន​ជួយ​កាត់​បន្ថយ​ខ្លាញ់​​អាក្រក់ និង​បង្កើន​​កម្រិត​ខ្លាញ់​​ល្អ។ ៤. ប្រេង​គ្រាប់​ទំពាំង​បាយ​ជូរ ប្រេង​គ្រាប់​ទំពាំង​បាយ​ជូរ​សម្បូរ​​ដោយ Omega 6 សារធាតុ​Linoletic និង​​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ដែល​សុទ្ធ​សឹង​ជួយ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ឲ្យ​រឹង​មាំមិន​ងាយ​ចាញ់​ជំងឺ។ ៥. ប្រេង​ Walnut ប្រេង ​Walnut គឺ​ជា​ប្រភេទ​ប្រេង​រុក្ខជាតិ សម្បូរ​​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម សម្រាប់​ការពារ​​យើង​ពី​ជំងឺ​បេះ​ដូង ហើយ​ក៏​ផ្ទុក​​សារធាតុ​ម៉េឡាតូនីន ដែល​ជួយ​ការពារ​ស្បែក​ពី​កាំ​រស្មី UV និង​ជួយ​រក្សា​ប្រព័ន្ធ​ខាង​ក្នុង​រាង​កាយ​ផង​ដែរ។ ៦. ប្រេង​ផ្កា Canola ប្រេស​ផ្កា Canola […]


អាហារូបត្ថម្ភ

សរសៃ Fiber ជាអ្វី? មាន​ប្រយោជន៍​ដល់​ក្រពះពោះវៀនយ៉ាងដូចម្ដេចខ្លះ?

សរសៃ​ហ្វាយប៊័ (Fiber) គឺ​ជា​សារធាតុ​ដែល​យើង​តែង​តែ​ឮ​ជា​ប្រចាំ និង​មាន​សារៈ​ប្រយោជន៍​លើស​លប់​ដែល​យើង​មិន​ធ្លាប់​បាន​ដឹង។ សរសៃ Fiber គឺ​ជា​ក្រុម​ប៉ូលីសាការ៉ាយ (polysaccharides) ដែល​មិន​ងាយ​នឹង​បំបែក​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​បាន។ សរសៃ Fiber ជា​ច្រើន ត្រូវ​បាន​​រាងកាយ​​យើង​យក​មក​ប្រើ​ក្រោយ​ពេល​មាន​​បាក់​តេរី​ច្រើន​ទៅ​ធ្វើ​សកម្មភាព​ក្នុង​ពោះ​វៀន​ធំ។ តាម​ពិត​ទៅ​សរសៃ​ Fiber គឺ​ជា​ប្រភេទ​សារធាតុ​ចិញ្ចឹម​ពិសេស​ម្យ៉ាង ហើយ​​ក៏​ជា​ប្រភេទ​សារធាតុ​គីមីដែល​មាន​តួនាទី​សំខាន់​ក្នុង​ខ្លួន​របស់​យើង។​ ១- តើអ្វីជាសរសៃ Fiber? សរសៃ​ Fiber គឺ​ជា​ចង្កោម​ ឬ​បណ្ដុំ​សរសៃ​ដែល​មាន​ក្នុងរុក្ខជាតិ ហើយ​រាងកាយ​​របស់​យើង​មិន​អាច​រំលាយ ឬ​បឺត​ស្រូប​វា​បាន​ឡើយ។ ដោយ​សារ​តែ​វា​មិន​អាច​រលាយ​បាន ដូច​នេះ​វា​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​អស់ ទាំង​ពោះ​វៀន​តូច ពោះ​វៀន​ធំ និង​ចេញ​មក​ក្រៅ​ខ្លួន​របស់​យើង​វិញ។ យើង​អាច​រក​ប្រភេទ​សរសៃ​ Fiber​ បាន​នៅ​ក្នុង​ផ្លែ​ឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ ហើយ​យើង​បាន​ដឹង​ហើយ​ថា​វា​ក៏​ជួយ​ការ​ពារ​កុំ​ឲ្យ​មាន​បញ្ហា​ទល់​លាមក។ លើស​ពី​នេះ​ទៀត​នោះ អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ ​Fiber​ ជួយ​ដល់​សុខ​ភាព​របស់​យើង​បាន​ជា​ច្រើន​ទៀត មាន​ដូច​ជា ជួយ​រក្សា​ទម្ងន់​ដង​ខ្លួន កាត់​បន្ថយ​អត្រា​ប្រឈម​ជាមួយ​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​សរសៃ​ឈាម និង​បេះ​ដូង។ ២- តើសរសៃ Fiber​ មានប៉ុន្មានប្រភេទ? ជា​ធម្មតា​គេ​ចែកFiber ​ចេញ​ជា​ពីរ​ក្រុម​ គឺ​ក្រុម​អាច​រលាយ និង​មិន​អាច​រលាយ។ ជាតិ​សរសៃ Fiber រលាយ ជាតិ​សរសៃ​ប្រភេទ​នេះ​គឺ​អាច​រលាយ​ក្នុង​ទឹក​បាន និង​មាន​​​សភាព​ដូច​ជា​ចាហ៊ួយ។ ជាតិសរសៃអាច​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល និង​ជាតិ​ស្ករ​ក្នុង​ឈាម​។ ជាតិ​សរសៃ​រលាយ​ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារប៉ុន្មានប្រភេទនេះមានជាតិស្ករខ្ពស់ យកល្អកុំញ៉ាំច្រើនពេក

ការ​ញ៉ាំ​ស្ករ​ច្រើន​ពេក​អាច​ផ្តល់ផល​ប៉ះពាល់​ជាច្រើន​ដល់​សុខភាព​ដូចជា​បង្កើន​ហានិភ័យ​ជំងឺ​ធាត់ ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ និង​ជំងឺ​មហារីក។ តាម​ការ​ណែនាំ​របស់​សមាគម​ជំងឺ​បេះដូង​សហរដ្ឋអាមេរិក សម្រាប់​ស្ត្រី​គួរ​កំណត់​ជាតិ​ស្ករ​ត្រឹម​តែ​៦​ស្លាបព្រាកាហ្វេ (២៥ក្រាម) ក្នុង​មួយ​ថ្ងៃ និង​សម្រាប់​បុរស​គឺ​៩ស្លាបព្រា​កាហ្វេ (៣៧,៥ក្រាម)​ក្នុង​មួយ​ថ្ងៃ។ ក្នុង​​អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​អាហារ​មួយ​ចំនួន​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់។ ១. យ៉ាអួ​ជាតិ​ខ្លាញ់​ទាប (Low fat yogurt) យ៉ាអួ​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់ ប៉ុន្តែ​មិន​មែន​គ្រប់​យ៉ាអួ​គឺ​បែប​នេះ​ទេ។ យ៉ាអួ​មាន​ជាតិ​ខ្លាញ់​ទាប​គឺ​មាន​បន្ថែម​ជាតិ​ស្ករ​ដើម្បី​ធ្វើ​ឲ្យ​រសជាតិ​កាន់តែ​ឆ្ងាញ់។ យ៉ាអួ​មាន​ជាតិ​ខ្លាញ់​ទាប​មួយ​ពែង (២៤៥ ក្រាម)​ផ្ទុក​ជាតិ​ស្ករ​ជាង​៤៥ក្រាម​ដែល​ស្មើ​នឹង​ ១១​ ស្លាបព្រាកាហ្វេ​។ យក​ល្អ​យើង​គួរ​ញ៉ាំ​យ៉ាអួ​ធម្មតា ឬ​យ៉ាអួ​ក្រិច (Greek yogurt)។ ២. ទឹក​ប៉េងប៉ោះ (ketchup) ទឹក​ប៉េងប៉ោះ​សម្បូរ​ដោយ​ជាតិ​ស្ករ។ ទឹក​ប៉េងប៉ោះ​មួយ​ស្លាបព្រា​បាយ​ផ្ទុក​ជាតិ​ស្ករ​ជិត​មួយ​ស្លាបព្រា​កាហ្វេ។ ដូចនេះ​យើង​គួរ​ប្រយ័ត្ន​ទៅ​លើ​កម្រិត​ទឹក​ប៉េងប៉ោះ​ដែល​យើង​ញ៉ាំ​។ ៣. ទឹក​ផ្លែឈើ ដូច​ផ្លែឈើ​ស្រស់​ដែរ ទឹក​ផ្លែឈើ​ក៏​មាន​វីតាមីន និង​ជាតិ​រ៉ែ​។ ប៉ុន្តែ​វីតាមីន និង​ជាតិ​រ៉ែ​ដែល​បាន​មក​ពី​ទឹក​ផ្លែឈើ​គឺ​មាន​ជាតិ​ស្ករ​ច្រើន និង​មាន​ជាតិ​សរសៃ​តិច។ យើង​ត្រូវ​ប្រើ​ផ្លែឈើ​ស្រស់​ច្រើន​ដើម្បី​ទទួល​បាន​ទឹក​ផ្លែឈើ​មួយ​កែវ​ ដូចនេះ​ហើយ​ទើប​ទឹក​ផ្លែឈើ​មាន​ជាតិ​ស្ករ​ច្រើន​ជាង​ផ្លែឈើ​ស្រស់។ ជម្រើស​ដែល​ល្អ​គឺ​ញ៉ាំ​ផ្លែឈើ​ស្រស់​ដើម្បី​កំណត់​កម្រិត​ជាតិ​ស្ករ។ ៤. ភេសជ្ជៈ​កីឡា ភេសជ្ជៈ​កីឡា​តែង​ត្រូវ​យល់​ច្រឡំ​ថា​ជា​ជម្រើស​ដែល​ល្អ​សម្រាប់​អ្នក​ហាត់ប្រាណ។ តាមពិតទៅ ពពួក​ភេសជ្ជៈ​កីឡា​គឺ​សម្រាប់​បំពេញ​ជាតិ​ទឹក និង​ជួយ​ដល់​កីឡាករ​ឲ្យ​ហាត់​បាន​យូរ​ជាង​មុន។ មូលហេតុ​នេះ​ហើយ​ទើប​ភេសជ្ជៈ​កីឡា​មាន​ផ្ទុក​ជាតិ​ស្ករ​បន្ថែម​ច្រើន​ដែល​អាច​ឲ្យ​រាងកាយ​ស្រូប​យក​លឿន និង​ប្រើ​សម្រាប់​បង្កើន​ថាមពល។ ភេសជ្ជៈ​កីឡា ៥៩១ មិល្លីលីត្រ​អាច​ផ្ទុក​ជាតិ​ស្ករ​ដល់​ទៅ ៣៧,៩ ក្រាម និង​ ១៩៨ ​កាឡូរី​ដែល​នេះ​ស្មើ​នឹង​ស្ករ ៩,៥ស្លាបព្រា​កាហ្វេ។ ៥. ទឹកដោះគោ​សូកូឡា ទឹកដោះគោ​សូកូឡា​គឺ​ជា​ទឹកដោះគោ​ដែល​បន្ថែម​រសជាតិ​កាកាវ […]


អាហារូបត្ថម្ភ

ផឹកទឹកក្រូចឆ្មារពេលព្រឹក ផ្ដល់អត្ថប្រយោជន៍​ដល់​សុខភាព​យ៉ាង​តិច ៦ យ៉ាង

ការ​ផឹក​ទឹក​នៅ​ពេល​ព្រឹក​គឺ​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ ប៉ុន្តែ​ទាំងអស់គ្នា​​ដឹង​ទេ​ថា​ការ​ផឹក​ទឹក​ក្រូចឆ្មារ​នៅ​ពេល​ព្រឹក​ក៏​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ដែរ។ យើង​អាច​ធ្វើ​ទឹក​ក្រូចឆ្មារ​បាន​ដោយ​ច្របាច់​ក្រូចឆ្មារ​កន្លះ​ផ្លែ​ទៅ​ក្នុង​ទឹក​មួយ​កែវ។ ក្រោយ​ពី​ផឹក​ទឹក​ក្រូចឆ្មារ​រួច កុំ​ទាន់​ញ៉ាំ​អាហារ​ប្រហែល​ ៣០ ​នាទី​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ប្រសើរ​ឡើង​។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​បានពី​ការ​ផឹក​ទឹក​ក្រូច​ឆ្នា​រនៅ​ពេល​ព្រឹក។ ១. សម្បូរ​វីតាមីន C ក្រូចឆ្មារ​សម្បូរ​ដោយ​វីតាមីន C ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ការពារ​កោសិកា​ពី​ការ​ខូចខាត​បង្ក​ដោយ​ពួក​រ៉ាឌីកាល់​សេរី​។ ម៉្យាងទៀត វីតាមីន C អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​បញ្ចុះ​សម្ពាធឈាម។ ២. ដាស់​ស្មារតី និង​បង្កើន​ថាមពល ប៉ូតាស្យូម​ក្នុង​ក្រូចឆ្មារ​ជួយ​ដល់​មុខងារ​ខួរក្បាល និង​សរសៃ​ប្រសាទ​ឲ្យ​ប្រសើរ​ឡើង​ដែល​នេះ​ក៏​បង្កើន​ស្មារតី​ដែរ។ យោង​តាម​ទស្សនាវដ្ដី​សុខភាព អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញថា​ការ​ហិត​ក្លិន​ក្រូចឆ្មារ​ក៏​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន​អារម្មណ៍​ល្អ និង​បន្ថយ​កម្រិត​ស្ត្រេស​ដែរ។ ៣. បំពេញ​ជាតិ​ទឹក នៅ​ពេល​រាងកាយ​យើង​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ រាងកាយ​យើង​នឹង​មិន​ស្តុក​ទុក​កោសិកា​ខ្លាញ់​ និង​មិន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឃ្លាន​។ ដូចនេះ​ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​គឺ​សំខាន់​ដល់​សុខភាព​ណាស់។ ៤. សុខភាព​ស្បែក ក្រូចឆ្មារ​មាន​វីតាមីន C ដែល​វីតាមីន​នេះ​ជា​ជំនួយ​ដល់​ការ​ផលិត​ខូឡាជែន ​បង្ការ​ស្នាម​ជ្រួញ និង​ការពារ​ស្បែក​ពី​ការ​ខូចខាត​ដោយសារ​ពួក​រ៉ាឌីកាល់​សេរី។ រីឯ​ទឹក​វិញ​អាច​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​ព្រោះ​នៅពេល​ស្បែក​ស្ងួត​ងាយ​នឹង​មាន​ស្នាម​ជ្រួញ។ ៥. ជួយ​ដល់​ការ​រំលាយ​អាហារ គ្នាយើង​មួយ​ចំនួន​ផឹក​ទឹក​ក្រូចឆ្មារ​នៅ​ពេល​ព្រឹក​ដើម្បី​ជួយ​បង្ការ​ការ​ទល់លាមក។ ការ​ផឹក​ទឹក​ក្រូចឆ្មារ​លាយ​ទឹក​ក្ដៅ​ឧណ្ហៗ​នៅ​ពេល​ភ្ញាក់​ពី​គេង​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដើរ​បាន​ល្អ។ ម៉្យាងទៀត​ក៏​ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ និង​សម្រក​ទម្ងន់​ដែរ។ ៦. បង្ការ​ក្រួស​ក្នុង​តម្រង​នោម អាស៊ីដ​ស៊ីទ្រីក (citric acid) ក្នុង​ក្រូចឆ្មារ​អាច​ជួយ​បង្ការ​ក្រួស​ក្នុង​តម្រងនោម។ សារធាតុ​ស៊ីដ្រាត (citrate) របស់​អាស៊ីដ​ស៊ីទ្រីក​ជួយ​បញ្ចុះ​ជាតិ​អាស៊ីដ​ក្នុង​ទឹកនោម និង​អាច​បំបែក​ក្រួស​តូចៗ​ទៀត​ផង។ ការ​ផឹក​ទឹក​ក្រូចឆ្មារ​មិនត្រឹមតែ​ផ្តល់សារធាតុ​ស៊ីដ្រាត​ទេ នៅ​ផ្តល់​នូវ​ជាតិ​ទឹក​ដែល​យើង​ត្រូវការ​ក្នុង​ការ​បង្ការ និង​បញ្ចេញ​ក្រួស​ទាំងនោះ​ដែរ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ