home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

យ៉ូហ្គា មានប្រយោជន៍ច្រើនមែន សូម្បីរឿងអត់កូនក៏អាចជួយបានដែរ!

យ៉ូហ្គា មានប្រយោជន៍ច្រើនមែន សូម្បីរឿងអត់កូនក៏អាចជួយបានដែរ!

ហាត់ប្រាណ ជាវិធីសាស្ត្រធម្មជាតិ​ចម្បង ជួយ​ឲ្យ​សុខភាព​ល្អ អាយុវែង ដោយវិធីហាត់​ប្រាណ មាន​ច្រើន​បែប ច្រើនយ៉ាង។ គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮ​វិធីហាត់​ប្រាណមួយ ហៅថា យ៉ូហ្គា មិនខាន ប៉ុន្តែមាន​ប៉ុន្មាន​នាក់​ដឹង​ច្បាស់ពី​គុណ​សម្បត្តិ​ចម្បង​ពី​យ៉ូហ្គា? បើមិន​ទាន់​ដឹង​ “Hello គ្រូពេទ្យ” មួយនេះ អាច​បញ្ជាក់​ឲ្យ​យើង​ដឹង​ច្បាស់​បាន។

១- អត្ថប្រយោជន៍ចំពោះរាងកាយ

យ៉ូហ្គា ​មិន​ត្រឹម​តែ​ជា​ការ​ហាត់​ប្រាណ​ដើម្បី​ពង្រឹង​រាង​កាយប៉ុណ្ណោះ​ទេ ក៏​ជា​បច្ចេក​ទេស​មួយ ​សម្រាប់​កាត់​បន្ថយអា​កាៈៈ​ឈឺ​ចាប់​រ៉ាំរ៉ៃ​ ដូច​ជា​ជំងឺ​រលាក​សន្លាក់ ឈឺ​ឆ្អឹង​ខ្នង ឈឺ​ក្បាល និង​ជំងឺ​ត្បៀត​សរសៃ​ក​ដៃ ជាដើម។ លើស​ពី​នេះ​ យ៉ូហ្គា​ អាច​ជួយ​បន្ថយ​នូវ​សម្ពាធ​ឈាម​ ​ជួយ​ឲ្យយើង​​គេង​បាន​ស្រួល​ទៀត​ផង។ អត្ថប្រយោជន៍​ចំពោះ​រាង​កាយ​ផ្សេង​ទៀត​ យើង​អាច​ទទួល​បាន​ពី​ការ​ហាត់យ៉ូហ្គា មាន​ដូច​ជា៖

– បង្កើន​សមត្ថភាព​ចំពោះ​អត្តពលិក
– ធ្វើ​ឲ្យ​បេះ​ដូងមាន​សុខភាព​ល្អ ​របត់​ឈាម​រត់​កាន់​តែ​ប្រសើរ​ឡើង
– ធ្វើ​ឲ្យ​មាន​ភាព​រហ័ស​រហួន​ជាង​មុន។
– បង្កើត​តុល្យភាព​ក្នុង​ការ​រំលាយ​អាហារ
– ជួយ​សម្រក​ទម្ងន់
– ជួយ​ការពារ​ពី​ការ​រង​របួស
– បង្កើន​ទំហំ​សាច់ដុំ
– ជួយ​ដល់​ចង្វាក់​ដង្ហើមកាន់​តែ​មាន​កម្លាំង​ជាង​មុន។

២- យ៉ូហ្គា​ជួយឲ្យ​​ឆាប់​មាន​កូន

​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ ​មានប្តី​ប្រពន្ធជា​ច្រើន ​បាន​ជ្រើសយក​ការ​ហាត់យ៉ូហ្គា ​ដើម្បីជួយ​ឲ្យ​ឆាប់​មាន​កូន ដោយ​ថែម​ទាំង​មានការ​កើន​ឡើង​យ៉ាង​គួរ​ឲ្យ​កត់​សម្គាល់ទៀត​ផង។ ​ពិត​ណាស់​ យ៉ូហ្គា ​អាច​ធ្វើ​ឲ្យ​រាង​កាយ និង​ស្មារតី មាន​ភាព​ធូរ​ស្រាល​ជាង​មុន ​ជួយ​កាត់​បន្ថយ​ស្ត្រេស និង​បង្កើន​ឱកាស​​មាន​កូនកាន់​តែ​ខ្ពស់។

មាន​ការ​សិក្សា​មួយ​ចំនួន​អះ​អាង​ថា យ៉ូហ្គា ​ពិត​ជា​អាច​ជួយ​ឲ្យ​ឆាប់​មាន​កូន​ ដោយ​សារ​អាច​ជួយ​កាត់​បន្ថយ​ភាព​ស្ត្រេស និង​អនុញ្ញាត​ឲ្យ​ស្រីៗ​មាន​ភាព​ធូរ​ស្រាល​ ​មាន​ថាម​ពល ​ជា​ហេតុ​ធ្វើ​ឲ្យ​មានឱកាស​ខ្ពស់​ដើម្បី​បង្ក​កំណើត។

​ហាត់​យ៉ូហ្គា ក្រៅ​ពី​អាច​បន្ថយ​ភាព​តាន​តឹង​​បាន ក៏​ជួយ​ដល់​លំហូរ​ឈាម​ ហូរ​ទៅ​កាន់​សរីរាង្គ​បន្តពូជ មុខងារ​សរីរាង្គ ក៏​ដូច​ជា​ធ្វើ​ឲ្យ​មុខងារ​របស់​អ័រម៉ូន​ មាន​ភាព​ប្រសើរ​ជាង​មុន​ទៀត​ផង។

៣- បន្ធូរ​អាការៈ​ស្រវឹង

​បើ​​ចង់​បន្ថយ​ភាព​ស្រវឹង ក្រោយផឹក​ជាតិអាល់​កុល យើង​​គួរ​តែ​ហាត់យ៉ូហ្គានៅ​ពេល​ព្រឹក ​បន្ទាប់ពី​បាន​ផឹក​ស្រា​ច្រើន​នៅ​ពេល​យប់។ យ៉ូហ្គា ជា​វិធី​ដ៏​អស្ចារ្យ​មួយ​ ដើម្បី​បំបាត់​នូវ​សារ​ធាតុ​ពុល​ក្នុង​ប្រព័ន្ធ​សរីរាង្គ​ទាំង​អស់​ ​អាច​ជួយ​ដល់​ការ​រំលាយ​អាហារបាន។

ជំហរ​យ៉ូហ្គា ​មាន​ដូច​ជា Shoulder stand (ប្រើ​ស្មាទប់​លំនឹង លើកជើង​បញ្ឈរ​ទៅលើ) Plow (ប្រើស្មា​ទប់​លំនឹង បោះ​ជើងរំលង​មុខ) ឬ Fish (ក្បែរ និង​កែង​ដៃទប់​លំនឹង ពើងទ្រូងឲ្យខ្នង​ផុត​ពី​កម្រាល) អាច​មាន​សារៈប្រយោជន៍ដល់​ក្រពេញ​ទីរ៉ូអ៊ីត ​ជួយ​ឲ្យ​ការ​រំលាយ​អាហារ​​កាន់​តែ​ប្រសើរ​ជាង​មុន។

ដោយ​សារ​តែ​មាន​ការ​រំលាយ​អាហារ​លឿន​ជាង​មុន​ នេះ​ហើយ​​ជា​ហេតុ​បណ្តាល​ឲ្យ​មាន​អារម្មណ៍​ ​បាន​ស្វាង​ស្រា​លឿន​ជាង​មុន​ដូចគ្នា លើស​ពី​នេះ​ទៀត​ អាច​ជួយ​​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​បាន​លឿន និង​ធ្វើ​ឲ្យ​កើន​ឡើង​​លំហូរ​ឈាម​ក្នុង​ខ្លួន​នៅ​ពេលកំពុង​ហាត់​យ៉ូហ្គា ជាហេតុ​ពពួក​ខ្លាញ់​នៅ​ក្រោម​ស្បែក ​នឹង​រលាយ​បាត់​ក្នុង​ពេល​ឆាប់​ៗ។យ៉ូហ្គា Hello គ្រូពេទ្យ

អត្ថបទ​ពាក់​ព័ន្ធ៖

៤- ជួយ​បំបាត់​អារម្មណ៍​​ឃ្លានខ្លាំង

យោង​តាម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យាល័យ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ​ហាត់​យ៉ូហ្គា​ជា​ប្រចាំ​ ​មានទំនាក់​ទំនង​ទៅ​នឹង​ការ​ញ៉ាំ​អាហារ ជួយ​ឲ្យ​ចេះ​ជ្រើស​យក​អាហារសុខភាព​​ត្រឹម​ត្រូវ​។ វិធី​ជ្រើស​រើស​​ញ៉ាំ​ត្រឹម​ត្រូវ (Mindful eating) ​ជា​វិធី​កែ​ប្រែ​ចំណង់​​ញ៉ាំ​អាហារ​ ទាំង​លើ​ផ្នែក​រាង​កាយ និង​ផ្នែក​អារម្មណ៍​ ដោយ​ពេល​យើង​​កំពុង​ហាត់យ៉ូហ្គា អាច​ជួយ​​មិន​ឃ្លាន​អាហារ​ ជា​ហេតុ​ធ្វើ​ឲ្យ​យើង​បាន​​កាត់​បន្ថយ​បរិមាណ​អាហារ​បាន​ច្រើន។ ចំណុច​នេះ គឺ​​មាន​អត្ថប្រយោជន៍​ណាស់​ចំពោះគ្នា​យើង​លើស​ទម្ងន់ ឬ​គ្នា​យើង​​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ​ហើយ​មាន​បំណង​ចង់​គ្រប់​គ្រង​ទម្ងន់ឲ្យ​បាន​ល្អ។

​ហាត់​យ៉ូហ្គា ពិត​ជា​មាន​ប្រយោជន៍ច្រើនទាំង​ផ្លូវ​​កាយ និង​ផ្លូវ​ចិត្ត។ ទោះ​ជា​យ៉ាង​ណា មុន​ពេល​ហាត់​ ​ត្រូវ​ស្វែង​រក​ជំនួយ​ពី​គ្រូ​បង្វឹក​ផ្ទាល់​ ឬ​អ្នក​ជំនាញ​ ដើម្បី​ហាត់​ក្នុង​កម្រិតសក្តិ​សមចំពោះ​សុខភាព​យើង ព្រោះ​ថា​បើហាត់​លើស​កម្រិត អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​មួយ​ចំនួន​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

The Benefits of Yoga. http://www.osteopathic.org/osteopathic-health/about-your-health/health-conditions-library/general-health/Pages/yoga.aspx Accessed February 3, 2017

11 Unexpected Health-Promoting Benefits of Yoga. http://www.everydayhealth.com/fitness-pictures/10-surprising-health-perks-of-yoga.aspx Accessed February 3, 2017

5 Surprising Health Benefits of Yoga. http://dailyburn.com/life/fitness/health-benefits-yoga/ Accessed February 3, 2017

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ចាន់ សុខឡាង នៅ 21/08/2019
ត្រួតពិនិត្យ​ដោយ គឹម កាណែល
x