តោះសាក​អាវ៉ង់​មើល៍​​ប្រុសៗ! បើ​អត់បាន​ ១០ ​ប្រយ័ត្ន​កើត​ជំងឺ​បេះដូង

    តោះសាក​អាវ៉ង់​មើល៍​​ប្រុសៗ! បើ​អត់បាន​ ១០ ​ប្រយ័ត្ន​កើត​ជំងឺ​បេះដូង

    អ៊ីចឹង​តាស៎ បាន​ពួក​អឺរ៉ុប​ចូល​ចិត្ត​អាវ៉ង់ម៉េស ការសិក្សា​ថ្មី​រកឃើញ​ថា ប្រុសៗ​អាវ៉ង់អត់​បាន​ ១០ គឺ​ប្រឈម​ខ្ពស់​កើត​ជំងឺ​បេះដូង។ តោះ​សាក​ទាំង​អស់​គ្នាមើល៍ បាន ១០ អត់? បើ​អត់​ទាន់​បាន​ទេ ក៏កុំ​ទាន់​ភ័យ​ចាប់​ផ្តើម​ពី​ពេល​នេះ ​មិន​ទាន់​ហួស​ពេល​ដែរ។

    ការសិក្សា​របស់​សាកលវិទ្យាល័យ Harvard នៅ​អាមេរិក ផ្តោត​សំខាន់​លើ​ប្រុសៗ​វ័យ​កណ្តាល រកឃើញ​ថា អាវ៉ង់​បាន​ច្រើនជាង ៤០ កាត់បន្ថយ​ហានិភ័យ កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ដល់ទៅ​ ៩៧% ក្នុង​រយៈពេល ១០​ ឆ្នាំទៅ​មុខ។ ដោយ​ឡែក ប្រុសៗ អាវ៉ង់​បាន​ពី ២១-៣០ មាន​ភាពប្រឈម ២៥% កើតជំងឺ​ខ្សោយបេះដូង ឬជំងឺ​សរសៃឈាមបេះដូង (Coronary Artery Disease) បើធៀប​ជាមួយ​ប្រុសៗ មិនអាច​អាវ៉ង់​បាន​ចំនួន ១០។ រីឯ​ប្រុសៗ អាវ៉ង់​បាន ១១ ឬ​ច្រើនជាងនេះ ក៏អាច​កាត់បន្ថយ​ការ​ប្រឈមកើត​ជំងឺសរសៃ​ឈាម​បេះដូង​ដូច​គ្នា។

    ការរកឃើញ ផ្ដល់​ភស្ដុតាង​ថា សមត្ថភាព​អាវ៉ង់ ជា​វិធីសាស្រ្ដ​ងាយស្រួល និង​គ្មានការ​ចំណាយប្រាក់​នោះ​ទេ ហើយ​អាច​ជួយ​​វាយតម្លៃ​ភាពប្រឈម​កើតជំងឺសរសៃឈាមបេះដូង។ សមត្ថភាព​អាវ៉ង់ ជាប់ពាក់ព័ន្ធ​ខ្លាំងជាមួយ​ភាពប្រឈម​ជំងឹសរសៃឈាមបេះដូង ច្រើន​ជាង​លទ្ធផល​នៃ​ការ​សិក្សាមុនៗ ដែល​ផ្អែក​លើ​ការ​ហាត់​ប្រាណ​​ដោយ​រត់ និង​វាស់​ដង្ហើមដើម្បី​វាយ​តម្លៃ។

    បើ​អត់បាន​ ១០ ​ប្រយ័ត្ន​កើត​ជំងឺ​បេះដូង

    ការសិក្សានេះ ចេញផ្សាយកាលពី​សប្ដាហ៍​មុន ដោយ​ប្រើប្រាស់​ទិន្នន័យ​ធ្វើ​តេស្ដកាយសម្បទា​អ្នក​ពន្លត់​អគ្គិភ័យ​ជាង ១​ពាន់​នាក់ នៅ​សហរដ្ឋអាមេរិក ចន្លោះ​ឆ្នាំ ​២០០០-២០០៧ និង​ប្រើ​កំណត់ត្រា​វេជ្ជបញ្ជា ដើម្បី​តេស្ដ​រោគសញ្ញា​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ក្នុង​ប៉ុន្មាន​ទសវត្ស​បន្ទាប់។ ការ​តេស្ដ​សាកល្បង​នេះ ក៏​រកឃើញ​ដែរ​ថា អ្នក​ពន្លត់​អគ្គិភ័យ មាន​ឱកាស​តិច កើត​ជំងឺ​គាំង​បេះដូង ឬ​ដាច់​សរសៃ​ឈាម​ខួរក្បាល អំឡុង​ពេល​ ១០ ​ឆ្នាំ​ទៅ​មុខ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ 15/07/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម