១- ជួយកាត់បន្ថយសម្ពាធឈាម
រត់លឿនៗនៅពេលព្រឹក ពិតជាអាចធ្វើឲ្យសម្ពាធឈាមថយចុះខ្លាំងមិនគួរឲ្យជឿ ដោយការសិក្សាមួយ ដឹកនាំដោយវេជ្ជបណ្ឌិត Scott Collier បង្ហាញថា ម៉ាក់ប៉ា អ៊ំៗវ័យចំណាស់ បានរត់ហាត់ប្រាណពេលព្រឹក មានកម្រិតសម្ពាធឈាមថយចុះ ច្រើនជាងម៉ាក់ប៉ាអ៊ំៗ ដែលរតិហាត់ប្រាណនៅពេលល្ងាច។ ចំពោះប្រសិទ្ធិភាព ត្រូវបានគេជឿថា កើតឡើងរយៈពេលយូរ នៅពេលយើងរក្សាទម្លាប់ហាត់ប្រាណបែបនេះបានទៀងទាត់។
២-ជួយអារម្មណ៏ស្រស់ស្រាយពេញមួយថ្ងៃ
រត់ពេលព្រឹកតែម្នាក់ឯងដោយគ្មានការរំខាន ជាវិធីបន្ធូរអារម្មណ៍ដ៏ល្អបំផុត ជាពិសេស ចំពោះគ្នាយើងកំពុងទទួលរងនូវភាពតានតឹងពីជីវិត និងការងារប្រចាំថ្ងៃ។ ការរត់ជួយសម្រួលផ្លូវចិត្តឲ្យមានភាពវិជ្ជមាន និងស្រស់ស្រាយអារម្មណ៍ពេញមួយថ្ងៃ។ ទាំងនេះជាមូលហេតុ ការរត់នៅ ពេលព្រឹក ជួយឲ្យស្រលះចិត្ត និងមានកម្លាំង។ តាមរបាយការណ៍ជាច្រើនបង្ហាញថា គ្នាយើងចូលចិត្តរត់ហាត់ប្រាណនៅពេលព្រឹក ជួយឲ្យយើងមានសុទិដ្ឋិនិយម និងតម្រង់គោលដៅច្បាស់លាស់ជាងធម្មតា។
មិនបាច់និយាយក៏ដឹងដែរ ខ្យល់អាកាសនៅពេលព្រឹក កាន់តែស្រស់ថ្លា ដោយគ្មានសំឡេងរំខាន និងផ្សែងចេញពីយានយន្តគ្រប់ប្រភេទ។ម៉្យាងទៀត ខណៈពេលកំពុងរត់ រាងកាយយើងត្រូវការអុកស៊ីហ្សែនច្រើន តាមរយៈការស្រូបយកខ្យល់បរិសុទ្ធចូលខ្លួន ធ្វើឲ្យរាងកាយ និងចិត្តកាន់តែស្រស់ស្រាយ។ ជាងនេះទៅទៀត ការរត់តាមផ្លូវនាព្រឹកព្រលឹម មានសុវត្ថិភាព ដោយគ្មានក្ដីបារម្មណ៏អំពីគ្រោះថ្នាក់ចរាចរណ៍ដូចគ្នា។