backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

គ្រោះ​ថ្នាក់​បែបណា​បើ​យើង​ស៊ាំនឹងថ្នាំផ្សះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Nov 13, 2020

គ្រោះ​ថ្នាក់​បែបណា​បើ​យើង​ស៊ាំនឹងថ្នាំផ្សះ?

ថ្នាំ​ផ្សះ គឺ​ជា​ឱសថ​ដែល​ប្រើ​ដើម្បី​ការពារ​ និង​ព្យាបាល​ការ​បង្ក​រោគ​ដោយ​បាក់តេរី​ចំពោះ​មនុស្ស​ និង​សត្វ។ ថ្វី​បើ​វា​មាន​គុណ​ប្រយោជន៍​ព្យាបាល​ក៏​ពិត​មែន​ តែ​ការ​ប្រើ​ប្រាស់​​មិន​ត្រឹម​ត្រូវ​ ថ្នាំ​ផ្សះ​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ចំពោះ​សុខភាព​រាង​កាយ​ទៅ​វិញ ដែល​បញ្ហា​មួយ​សំខាន់​ជាង​គេ​នោះ​ គឺ​ការ​ស៊ាំ​ថ្នាំ​ផ្សះ (Antibiotic Resistance)។ ​មនុស្ស​ជា​ច្រើន​ដែល​មិន​ទាន់​យល់​ថា​តើ​អ្វី​ទៅ​ជា​បញ្ហា ​ស៊ាំ​ថ្នាំ​ផ្សះ? ដូច​នេះ ​អត្ថបទ​ខាង​ក្រោម​នេះ នឹង​ពន្យល់​គ្នា​យើង​ឲ្យ​​កាន់​តែ​ច្បាស់។

គ្នា​យើង​​ដឹង​ហើយ​ថា​ថ្នាំ​ប្រឆាំង​បាក់តេរី ឬថ្នាំ​ផ្សះ គឺ​ប្រើ​ដើម្បី​ព្យាបាល​និង​ការពារ​ការ​បង្ក​រោគ​ដោយ​បាក់​តេរី ប៉ុន្តែ​នៅ​ពេល​មួយ​ដែល​បាក់​តេរី ដែល​ធ្លាប់​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​នោះ ផ្លាស់​ប្ដូរ​ការ​ឆ្លើយ​តប​របស់​វា​ទៅ​នឹង​ថ្នាំ ហើយ​វា​ប្រែ​ជា​មិន​អាច​ស្លាប់​ដោយ​សារ​​ថ្នាំ​ផ្សះ នោះ​គឺ​បាន​សេចក្ដី​ថា បាក់តេរី​ទាំង​នោះ បាន​ស៊ាំ​ជា​មួយ​ថ្នាំ​ផ្សះ​ហើយ។ ដោយ​សារ​តែ​ការ​ស៊ាំ​នេះ​ហើយ ទើប​ការ​ព្យាបាល​​ចំពោះ​អ្នក​ជំងឺ​កាន់​តែ​យូរ តម្លៃ​នៃ​ការ​ព្យាបាល​កាន់​តែ​ថ្លៃ និង​ការ​ព្យាបាល​កាន់​តែ​លំបាក​ទៅ​ៗដែរ​។

ថ្នាំផ្សះលើកុមារ

បញ្ហា​ស៊ាំ​ថ្នាំ​ផ្សះ គឺ​កើត​ឡើង​នៅ​ពេល​ដែល​បាក់​តេរី និង​ពពួក​ផ្សិត​រង​ឥទ្ធិពល​របស់​ថ្នាំ​ផ្សះ​តិច​ពេក ឬ​ច្រើន​ពេក ហើយ​បាក់តេរី​ទាំង​នោះ​ក៏​ចាប់​ផ្ដើម​វិវត្តខ្លួន​ការពារ​ពី​ថ្នាំ​ផ្សះ​ទាំង​នោះ។ ដូច​នេះ​ហើយ​នៅ​ពេល​ដែល​អ្នក​ជំងឺ​ប្រើ​ថ្នាំ​ផ្សះ​មិន​ត្រឹម​ត្រូវ ដូច​ជា​ប្រើ​ច្រើន​ហួស​ហេតុ​ដោយ​មិន​ត្រូវ​នឹង​ការ​ព្យាបាល ប្រើ​ប្រាស់​មិន​ទៀង​ពេល​វេលា ប្រើ​ខុស​កម្រិត​ដូស​របស់​ថ្នាំ គឺ​សុទ្ធ​តែ​អាច​នាំ​ឲ្យ​មាន​​ការ​ប្រឈម​នឹង​មាន​បញ្ហា​ស៊ាំ​ថ្នាំ​ផ្សះនេះ។ ដោយ​សារ​តែ​បែប​នេះ ទើប​រាល់​ការ​ព្យាបាល​របស់​គ្រូពេទ្យ​ដោយ​ប្រើ​ថ្នាំ​ផ្សះ គឺ​ទាល់​តែ​​ផ្ដល់​គុណ​ប្រយោជន៍​នៃ​ការ​ព្យាបាល​ខ្ពស់​ជាង​ការ​ប្រឈម​នឹង​បញ្ហា ទើប​គ្រូពេទ្យ​ប្រើ​ប្រាស់​ថ្នាំ​ប្រ​ភេទ​នេះ​។

បញ្ហា​ការ​ស៊ាំ​ថ្នាំ​ផ្សះ គឺ​ជា​បញ្ហា​សុខភាព​សាធារណៈ​ដែល​គ្រោះ​ថ្នាក់​មួយ។ ដោយ​សារ​តែ​នៅ​បច្ចុប្បន្ន នៅ​កន្លែង​មួយ​ចំនួន​នៅ​ទូទាំង​ពិភព​លោក​ ថ្នាំ​ផ្សះ​គឺ​អាច​រក​ទិញ​បាន​យក​ទៅ​ប្រើ​ប្រាស់​ដោយ​មិន​ចាំបាច់​វេជ្ជបញ្ជា​ ទើប​បញ្ហា​នេះកាន់​តែ​កើនឡើង​ខ្ពស់​ទៅៗ ហើយ​បាក់​តេរី​មួយ​ចំនួន​ដែល​ធ្លាប់​តែ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​ធម្មតា ប្រែ​ជា​មិន​អាច​ព្យាបាល​ដោយ​ថ្នាំ​ដដែល​នោះ​បាន​ទៅ​វិញ ជា​ហេតុ​នាំ​ឲ្យ​ជំងឺ​នោះ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ។

យើង​ដឹង​ហើយ​ថា​ការ​ស៊ាំ​ថ្នាំ​ផ្សះ​នេះ គឺ​កើត​ឡើង​ដោយ​សារ​ការ​ប្រើ​ប្រាស់​ថ្នាំ​មិន​ត្រឹម​ត្រូវ ដោយ​ប្រើ​ប្រាស់​មិន​ទៀត​ទាត់ ឬ​ដោយ​ប្រើ​ប្រាស់​​ច្រើន​ដោយ​មិន​ត្រឹម​ត្រូវ។ មាន​ជំហាន​ជា​ច្រើន​ដែល​យើង​អាច​ការពារ​ខ្លួន​យើង និង​អ្នក​នៅ​ជុំ​វិញ​​យើង​ឲ្យ​កាត់​បន្ថយ​បញ្ហា​នេះ​ដូច​ជា៖

-ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​តាម​តែ​វេជ្ជ​បញ្ជា​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ មិន​ត្រូវ​ប្រើ​វា​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​គ្រូពេទ្យ​ឡើយ

-ត្រូវ​ធ្វើ​តាម​រាល់​ការ​ណែនាំ​របស់​ពេទ្យ

-មិន​ត្រូវ​ឲ្យ​ថ្នាំ​ផ្សះ​ដែល​នៅ​សល់​ឲ្យ​ទៅ​អ្នក​ដទៃ​ប្រើ​បន្ត​ឡើយ

-ត្រូវ​រស់​នៅ​ស្អាត​មាន​អនាម័យ ដោយ​លាង​ដៃ​ញឹក​ញាប់ ញ៉ាំ​អាហារ​ដែល​ចម្អិន​ដោយ​មាន​អនាម័យ ចៀស​វាង​ប៉ះពាល់​អ្នក​ដែល​ឈឺ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Nov 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម