home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

បង្ការ​ខ្លួនពីជំងឺមហារីក គួរកម្រិតការញ៉ាំអាហារទាំងនេះ

បង្ការ​ខ្លួនពីជំងឺមហារីក គួរកម្រិតការញ៉ាំអាហារទាំងនេះ

ជំងឺ​មហារីក​ត្រូវ​អ្នក​ជំនាញ​វាយ​តម្លៃ​ថា​ជាមូល​ហេតុ​បង្ក​ចម្បង​មួយ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​លើ​ពិ​ភព​លោក​។ ប៉ុន្តែ​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ ការ​ផ្លាស់​​ប្តូរ​របប​អាហារ​មួយ​ចំនួន​អាច​ចូល​រួម​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​បាន​ពី​៣០ទៅ​៥០​ភាគ​រយ​។​

អ្នក​ស្រាវ​ជ្រាវ​អះអាង​ថា​ការ​វាយ​តម្លៃ​ថា​អាហារ​ជាក់​លាក់​ណា​មួយ​អាច​បង្ក​ជា​ជំងឺ​មហារីក គឺជា​រឿង​ពិបាក។ ប៉ុន្តែថា​ តាមការ​សិក្សា ការ​ញ៉ាំ​អាហារ​ណាមួយ​ក្នុង​ចំនួន​ច្រើន​ពេក​ ក៏​ទំនង​ជា​អាច​ធ្វើ​ឲ្យ​យើង​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​​។​

. អាហារ​ផ្អែម និង​ស្ករ​ចម្រាញ់​

អាហារ​កែ​ច្នៃ​ដែល​មាន​ជាតិ​ស្ករ​ច្រើន និង​មាន​ជាតិ​សរសៃ និង​ជីវិជាតិ​ចិញ្ចឹម​​​ទាប មាន​ទំនាក់​ទំនង​ខ្ពស់​ទៅ​នឹង​ហានិភ័យ​កើត​ជំងឺ​​មហារីក។

ការ​សិក្សា​បាន​រក​ឃើញ​ថា​របប​អាហារ​ដែល​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ គឺ​មាន​ទំនាក់​ទំនង​នៃការ​កើន​ឡើង​ហានិភ័យ​ជំងឺ​មហារីក​មួយ​ចំនួន​ដូចជា មហារីកក្រពះ សុដន់ និង​ពោះវៀន​ធំ ជា​ដើម។​

ការ​សិក្សា​បញ្ជាក់ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​អាំងស៊ុយ​លីន​ខ្ពស់ ជាកត្តា​បង្ក​ហានិភ័យ​ជំងឺ​មហារីក។ អាំងស៊ុយ​លីន ត្រូវ​គេ​ដឹងថា​ជួយ​រំញោច​ដល់​ការ​បំបែក​កោសិកា ជួយ​គាំទ្រ​ដល់​ការលូត​លាស់ និង​រាល​ដាល​កោសិកា​មហារីក ដែល​នាំ​ឲ្យ​មាន​ការ​ពិបាក​​ក្នុង​ការ​កម្ចាត់​។

ដើម្បី​ចូល​រួម​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ យើង​គួរ​កម្រិត ឬ​ចៀស​វាង​ញ៉ាំអាហារ​ណា​ជំរុញ​ឲ្យ​មាន​ការ​ផលិត​កម្រិត​អាំងស៊ុយ​លីនច្រើន​ ដូច​ជា​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ និង​កាបូអ៊ីដ្រាត​ចម្រាញ់​ជា​ដើម​។

សាច់ខ្លោច

. សាច់​កែច្នៃ​

ទីភ្នាក់​ងារ​អន្តរ​ជាតិ​ស្រាវ​ជ្រាវជំងឺ​មហារីក ​(IARC ) បាន​ចាត់ទុក​សាច់​កែ​ច្នៃ​ថា​អាច​ជា​ធាតុ​បង្ករ​របស់​ជំងឺ​មហារីក(carcinogen ) ដែលពេល​ខ្លះ​នាំឲ្យ​កើត​ជំងឺ​មហារីក​។ សាច់​កែ​ច្នៃ​រាប់​បញ្ចូល​ដូច​ជា hot dogs សាច់ជ្រូក​ham និង​សាច់​ជ្រូក​បី​ជាន់​​ជា​ដើម​។​

ការសិក្សា​ស្រាវ​ជ្រាវ​បែបអង្កេត​​មួយ​ចំនួន​បាន​រកឃើញ​ថា​ ការ​ញ៉ាំ​សាច់កែច្នៃ​មាន​ទំនាក់ទំនង​នឹង​​ការ​កើន​ឡើង​ហានិភ័យ​ជំងឺ​មហារីក ពិសេស​ជំងឺ​មហារីក​ពោះវៀន​ធំ​។

. អាហារ​​ខ្លោច​

ការ​ចម្អិន​អាហារ​ក្នុង​កម្រិត​សីតុណ្ហភាព​ខ្ពស់​ពេក ដូច​ជា​ដុត ចៀន និង​អាំង អាច​នាំ​ឲ្យ​មានការ​ផលិត​សារធាតុ​គ្រោះ​ថ្នាក់​មួយ​ចំនួន​ដូច​ជា heterocyclic amines (HA)និង AGEs

នៅ​ពេល​ដែល​សារធាតុ​គ្រោះ​ថ្នាក់​ទាំង​នេះ​កើន​ឡើង​ខ្លាំង​ជ្រុល​​អាច​ធ្វើ​ឲ្យ​មាន​ការ​រលាក និង​អាច​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក និង​ជំងឺ​ផ្សេងៗ​ទៀត​។​

អាហារ​មួយ​ចំនួន​ដូច​ជា​សាច់​សត្វ​មាន​ខ្លាញ់ និង​ប្រូតេអ៊ីន​ខ្ពស់ ក៏​ដូច​ជា​សាច់​កែ​ច្នៃ គឺ​អាច​នឹង​​បង្កើត​ជា​សារធាតុ​គ្រោះ​ថ្នាក់​ បើ​យើង​ចម្អិន​ក្នុង​កម្ដៅ​ខ្លាំង​ជ្រុល​រហូត​ដល់​ខ្លោច​។

ជា​ការ​ណែ​នាំ​យើង​គួរ​ចម្អិត​អាហារ​បរិភោគ​ដោយ​វិធី​ចំហុយ ស្ល ឬ​ស្ងោរ ជាជាង​ប្រើ​វិធី​ដុត អាំង ឬ​ចៀន​ញឹក​ញាប់​ពេក​។

ក្រៅពី​អាហារ​ទាំង​នេះ​ គ្នា​យើង​ក៏​គួរ​ដឹង​ដែរ​ថា ការ​ជក់​បារី និង​ការ​ធាត់​លើស​ទម្ងន់​ ក៏ជា​កត្តា​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​មហារីក​ផង​ដែរ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthline.com/nutrition/cancer-and-diet#obesity

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទូច សុខា
កែ 02/02/2021
x