ជាទូទៅ អាការៈរមាស់រន្ធគូទ អាចធ្វើឲ្យយើងមានអារម្មណ៍មិនស្រួលក្នុងខ្លួន និងចេះតែចង់អេះមិនឈប់។ ពិតណាស់ ទោះបីជាអាការៈនេះ អាចបណ្ដាលមកពីសារធាតុគីមីដែលមាននៅក្នុងលាមកក៏ពិតមែន ប៉ុន្តែក៏បន្សល់ការរលាកនៃបរិវេណនោះដូចគ្នា ព្រមទាំងអាចធ្វើឲ្យយើងក្រហាយ និងឈឺចាប់ថែមទៀតផង។