ព្រូនរ៉ូបូត នេះ បង្កើតឡើងដោយសាស្ត្រាចារ្យ Xuanhe Zhao អ្នកវិទ្យាសាស្ត្រវិស្វកម្មមេកានិក និងវិស្វកម្មស៊ីវិល និងបរិស្ថាន នៅវិទ្យាស្ថានបច្ចេកវិទ្យា MIT។ គោលបំណងនៃការបង្កើត ព្រូនរ៉ូបូតនេះ ដើម្បីព្យាបាលកំណកឈាម ដែលស្ទះនៅក្នុងសរសៃឈាម ជាពិសេសសម្រាប់អ្នកជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺ Aneurysms។

ជំងឺដាច់សរសៃឈាមខួរក្បាល ជាមូលហេតុចម្បងមួយ នៃការបង្កពិការភាព។ បើសិនអ្នកជំងឺដាច់សរសៃឈាមស្រួចស្រាវ អាចទទួលការព្យាបាលក្នុងរយៈពេល ៩០នាទី ដូច្នេះអត្រារស់ អាចនឹងមានសង្ឃឹមច្រើន។ ចំណែកការបង្កើត ព្រូនរ៉ូបូតនេះ គឺដើម្បីជួយកាត់បន្ថយកំណកឈាម ដែលស្ទះក្នុងសរសៃឈាម នៅរយៈពេល ៩០នាទីដំបូង ដោយតាមរយៈការព្យាបាលដូច្នេះ វាជួយចៀសវាងការខូចខួរក្បាលជាអចិន្ត្រៃយ៍។