តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

គ្មានករណីឆ្លង COVID-19 ថ្មី២សប្តាហ៍ហើយ ពេលណាកម្ពុជាអាចដំណើរការអ្វីៗបានដូចធម្មតា?

    គ្មានករណីឆ្លង COVID-19 ថ្មី២សប្តាហ៍ហើយ ពេលណាកម្ពុជាអាចដំណើរការអ្វីៗបានដូចធម្មតា?

    រយៈពេល​២​សប្តាហ៍​មក​ហើយ ប្រទេស​យើង​មិន​មាន​ករណី​ឆ្លង​វីរុស COVID-19 ថ្មី​នោះ​ទេ បែប​នេះ​ហើយ​ចម្ងល់​របស់​ពលរដ្ឋ​លើក​ឡើង​ថា ពេល​ណា​កម្ពុជា​អាច​ដំណើរ​ការ​អ្វីៗ​មក​វិញ​ដូច​ធម្មតា?

    លោក​ស្រី​វេជ្ជបណ្ឌិត Li Alian ប្រធាន​អង្គការសុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ បកស្រាយចម្ងល់ខាងលើ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ស្ថានភាព COVID-19 នៅ​ព្រឹក​មិញ​នេះ​ថា បញ្ហា​នេះ យើង​ត្រូវ​ធ្វើការ​សម្រេច​ជាដំ​ណាក់កាលៗ ដោយ​មាន​លក្ខខណ្ឌ​ច្បាស់លាស់​ចំនួន​៦​ខាងក្រោម​នេះ។

    លក្ខខណ្ឌទី១៖ ការ​គ្រប់​គ្រង​ស្ថានការណ៍​បាន

    លក្ខខណ្ឌទទី២​៖ ត្រូវ​មានប្រព័ន្ធ​សុខាភិបាល​រុករក ចាប់​ឲ្យ​បាន​ករណី​សង្ស័យ​ឆ្លង COVID-19 រួច​ធ្វើ​តេស្ត ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ហើយ​តាម​រក​អ្នក​ដែល​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ COVID-19។

    លក្ខខណ្ឌទី៣៖ ត្រូវ​មាន​ប្រព័ន្ធ​កាត់​បន្ថយ​ការ​រីករាល​ដាល COVID-19។

    លក្ខខណ្ឌទី៤៖ តាម​សាលារៀន ឬ​គ្រឹះស្ថាន​ផ្សេងៗត្រូវ​មាន​ផែនការ​ច្បាស់​លាស់​ក្នុង​ទប់ស្កាត់​ការ​រីករាល​ដាល COVID-19 បើ​កន្លែង​ទាំង​នោះ​ចាប់​ដំណើរ​ការ​ឡើង​វិញ។

    លក្ខខណ្ឌទី៥៖ មាន​ប្រព័ន្ធ​កាត់​បន្ថយ ចំពោះ​ករណី​នាំ​ចូល​ការ​ឆ្លង COVID-19 ពី​ខាង​ក្រៅ​មក។

    លក្ខខណ្ឌទី៦៖ សហគមន៍​ត្រូវ​ទទួល​ព័ត៌មាន​ឲ្យ​បាន​ពេញ​លេញ និង​ចូលរួម​ឲ្យ​បាន​គ្រប់ៗ​គ្នា។

    លោកស្រី​វេជ្ជបណ្ឌិត​តំណាង​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​សង្កត់​ធ្ងន់​ថា អ្វីៗ​អាច​នឹង​ត្រលប់​មក​ធម្មតា​វិញ តែ​ស្ថិត​ក្នុង​ភាព​ប្រុង​ប្រយ័ត្ន​ខ្លាំង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 27/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: