ក្រុមអ្នកវិទ្យាសាស្រ្តចិនបានឲ្យដឹងថាតាមរយៈការសិក្សាទ្រង់ទ្រាយតូចមួយរបស់ខ្លួនបានរកឃើញថាមានអ្នកជំងឺឆ្លងវីរុសCOVID-19 មួយចំនួនមានវីរុសនេះនៅក្នុងទឹកកាម ដែលបង្កក្ដីបារម្ភថាជំងឺនេះអាចឆ្លងតាមការរួមភេទ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ក្រុមអ្នកវិទ្យាសាស្រ្តចិនបានឲ្យដឹងថាតាមរយៈការសិក្សាទ្រង់ទ្រាយតូចមួយរបស់ខ្លួនបានរកឃើញថាមានអ្នកជំងឺឆ្លងវីរុសCOVID-19 មួយចំនួនមានវីរុសនេះនៅក្នុងទឹកកាម ដែលបង្កក្ដីបារម្ភថាជំងឺនេះអាចឆ្លងតាមការរួមភេទ។
ក្រុមអ្នកវិទ្យាសាស្រ្តនេះបានឲ្យដឹងកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ថា ខ្លួនបានសិក្សាធ្វើតេស្តរកមើលវីរុសCOVID-19 នៅក្នុងទឹកកាមរបស់អ្នកឆ្លងវីរុសនេះកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៣៨នាក់ ក្នុងនោះមានចំនួន៦នាក់បានរកឃើញថាមានវីរុសCOVID-19 នៅក្នុងទឹកកាម។ ក្នុងចំណោមមនុស្សទាំង៦នាក់នេះ មានបួននាក់ជាអ្នកជំងឺកំពុងព្យាបាល និងពីរនាក់ជាអ្នកទើបបានជាពីជំងឺចម្លងដោយវីរុសកូវីដ១៩ពីរបីថ្ងៃមុនផ្ដល់សំណាកតេស្ត។
ក្រុមអ្នកស្រាវជ្រាវខាងលើបាននិយាយថានេះគ្រាន់តែជាការរកឃើញបឋម ក្នុងការសិក្សាលក្ខណៈទ្រង់ទ្រាយតូចប៉ុណ្ណោះ ហើយថាដើម្បីចង់ដឹងថាវីរុសនេះអាចចម្លងតាមរយៈការរួមភេទឬយ៉ាងណាត្រូវមានការសិក្សាបន្ថែមទៀត។
«យើងត្រូវមានការិក្សាបន្ថែមទៀត ដើម្បីបានព័ត៌មានកាន់តែច្រើនទាក់ទងនឹងវីរុសនេះ ដូចជាការរស់នៅបានយូរប៉ុនណា នៅក្នុងទឹកកាមជាដើម …ហើយប្រសិនបើមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថាវីរុស COVID-19 អាចចម្លងតាមការរួមភេទ វាអាចជារឿងពិបាកមួយទៀតសម្រាប់ការបង្ការវីរុសនេះ ពិសេសបើវីរុសអាចបន្តនៅក្នុងទឹកកាមអ្នកជំងឺដែលបានជាសះស្បើយ»។ ក្រុមអ្នកស្រាយជ្រាវបានសរសេរក្នុងរបាយការណ៍របស់ខ្លួន។
ការសិក្សាថ្មីនេះហាក់ខុសគ្នាពីការសិក្សានៅចិនដូចគ្នាដែរកាលពីខែកុម្ភៈ និងមីនា សិក្សាលើអ្នកជំងឺ១២ នាក់ ដែលឆ្លងវីរុសកូវីដ១៩ និងមិនបានរកឃើញថាមានវីរុសនេះ នៅក្នុងទឹកកាមរបស់អ្នកជំងឺទាំងនោះទេ។
ចំណែកលោកសាស្រ្តាចារ្យ Allan Pacey អ្នកឯកទេសលើជំងឺបុរសនៅសាកលវិទ្យាល័យ Britain’s Sheffield University បាននិយាយថាវត្តមានរបស់វីរុសCOVID-19នៅក្នុងទឹកកាមមិនបានបង្ហាញថាវីរុសអាចមានសកម្មភាព និងចម្លងទៅអ្នកផ្សេងនោះទេ។ លោកបន្ថែមថា៖ «យើងមិនគួរភ្ញាក់ផ្អើលអីទេបើសិនជាវីរុសនេះអាចមាននៅក្នុងទឹកកាមរបស់អ្នកជំងឺនោះ វីរុសផ្សេងទៀតដូចជាEbola និងZika ក៏មាននៅក្នុងទឹកកាមដែរ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ