home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មកដឹងពីលក្ខណៈពិសេសមន្ទីរពិសោធន៍កម្រិត ៣ វិភាគរកវីរុស COVID-19 នៅប៉ាស្ទ័រ

មកដឹងពីលក្ខណៈពិសេសមន្ទីរពិសោធន៍កម្រិត ៣ វិភាគរកវីរុស COVID-19 នៅប៉ាស្ទ័រ

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ជា​មន្ទីរ​ពិសោធន៍​ថ្នាក់​ជាតិ​ក្នុង​ការ​វិភាគ​រក​វីរុស COVID-19។ តើ​មន្ទីរ​ពិសោធន៍​នៅ​ប៉ាស្ទ័រ​មាន​លក្ខណៈ​ពិសេស​បែប​ណា​ខ្លះ?

បើ​តាម​ការ​ឲ្យ​ដឹងពី​លោក​វេជ្ជបណ្ឌិត ដួង វាសនា អនុ​ប្រធាន​ផ្នែក​វីរុស​សាស្ត្រ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​ក្នុង​វេទិកា​ពិភាក្សា​មួយ​ជាមួយ​ក្រុម​អ្នក​កាសែត​កាល​ពី​ពេល​កន្លង​ទៅ ការ​វិភាគ​រក​វីរុស COVID-19 ធ្វើ​ឡើង​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ផ្នែក​វីរុសសាស្ត្រ សុវត្ថិភាព​ជីវសាស្ត្រ​កម្រិត៣ ដោយសារ​តែ​ជាវី​រុស COVID-19 បង្ក​ការ​រាត​ត្បាត​ខ្លាំង ឆ្លង​ខ្លាំង មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ ហើយមិន​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ ដែល​តម្រូវ​ឲ្យ​គោរព​វិធាន​សុវត្ថិភាព​ខ្ពស់។

លោក​វេជ្ជបណ្ឌិត​ថា “ប្រទេស​យើង​មាន​សំណាង​ដែល​មាន​មន្ទីរ​ពិសោធន៍​កម្រិត៣ ដែល​មាន​លទ្ធភាព​វិភាគ​លើ​វីរុស COVID-19 និង​វីរុស​ផ្តាសាយ​បក្សី ដែល​យើង​ធ្លាប់​វិភាគ​ពី​មុន​ម៉ោ”

មន្ទីរ​ពិសោធន៍​មាន​៣​កម្រិត គឺកម្រិតទី១ ទី២ ទី៣ និងទី៤ ដែល​ជា​កម្រិត​ខ្ពស់​ជាង​គេ សម្រាប់​វិភាគ​​ប្រភេទ​វីរុស​ដែល​សាហាវ​ខ្លាំង ដូចជា​វីរុស​អេបូឡា (វីរុស​ដែល​ឆ្លង​ហើយ​អត់​មាន​ថ្នាំ​ព្យាបាល និង​បង្ក​ឲ្យ​អត្រាស្លាប់ខ្ពស់) នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ដួង វាសនា។ “មន្ទីរ​ពិសោធន៍​កម្រិត៤ នៅ​ទូទាំង​ពិភព​លោក​មាន​​តែ​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះ នៅ​ស្រុក​ខ្មែរ​មាន​ត្រឹម​តែ​កម្រិត​៣ ដែល​ជា​កម្រិត​សាហាវ​ដែរ តែ​មិន​ទាន់​ដល់​អេបូឡា​នៅ​ឡើយ”

ខាង​ក្រោម​នេះ​ជា​លក្ខខណ្ឌ និង​លក្ខណៈ​ពិសេស​នៃ​មន្ទីរ​ពិសោធន៍​ផ្នែក​វីរុសសាស្ត្រ- សុវត្ថិភាព​ជីវសាស្ត្រ​កម្រិត៣ ដើម្បី​វិភាគ​រក​វីរុស COVID-19 នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ។

១. តម្រូវ​ឲ្យ​អ្នក​ធ្វើការ​នៅ​មន្ទីរ​ពិសោធន៍​ពាក់​អាវ PPE បិទ​ជិត​ជុំវិញ​ខ្លួន​ពី​ក្បាល​ដល់​ចុង​ជើង សម្រាប់​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ពី​វត្ថុ​វិភាគ ធ្វើ​ម៉េច​កុំឲ្យ​មាន​ចេញ​សាច់ ឬ​អ្វី​មួយ​មក​ខាង​ក្រៅ​ប៉ះ​ជាមួយ​នឹង​វត្ថុ​វិភាគ ឬ​វីរុស​ដែល​ក្រុម​គ្រូពេទ្យ​កំពុង​ធ្វើការ​ជាមួយ។

២. អ្នក​ធ្វើការ​នៅ​មន្ទីរ​ពិសោធន៍​ត្រូវ​ពាក់​ម៉ាស់ ពាក់វ៉ែនតា និង​របាំង​មុខ ដើម្បី​បង្ការ​ការ​ខ្ទាត​ចូល​ភ្នែក។

៣. ក្នុង​មន្ទីរ​ពិសោធន៍​មាន​ខ្យល់ មាន​ប្រដាប់​ច្រោះ ពេល​វីរុស​ខ្ទាត​ចេញ​ក្រៅ មិន​អាច​ឆ្លង​បាន​ទេ។

៤. បរិយាកាស​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​អវិជ្ជមាន ខ្យល់​មិន​អាច​ចេញ​មក​ខាង​ក្រៅ​បាន​នោះ​ទេ ពេល​បើក​ទ្វារ​ទៅ​ខ្យល់នឹង​បឺត​ចូល​ទៅ​ខាង​ក្នុងវីញ។ មាន​ន័យ​ថា ខ្យល់​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​មាន​វីរុស មិន​អាច​ចេញ​មក​ក្រៅ​ចម្លង​ទៅ​អ្នក​ដទៃ​បាន​ទេ។

៥. ក្នុង​មន្ទីរ​ពិសោធន៍ មាន Autoclave ដែល​ជា​ប្រភេទ​ម៉ាស៊ីន​សម្លាប់​មេរោគ អ៊ីចឹង​វត្ថុ ឬ​ក៏​សំរាម​ទាំង​អស់​ដែល​មាន​ក្នុង​មន្ទីរ​ពិសោធន៍​មុន​នឹង​ចេញ​ពី​មន្ទីរ​ពិសោធន៍​មក​ខាង​ក្រៅ គឺ​បាន​ដុត​កម្តៅ​ដោយ​ចំហាយ​ទឹក​ដើម្បី​សម្លាប់​មេរោគ​រួច​ទៅ​ហើយ។

បើ​តាម​លោក​វេជ្ជបណ្ឌិត មន្ទីរ​ពិសោធន៍​ផ្នែក​វីរុសសាស្ត្រ- សុវត្ថិភាព​ជីវសាស្ត្រ​កម្រិត៣ ជា​មន្ទីរ​ពិសោធន៍​ដែល​បិទ​ជិត​បាន​ល្អ មាន​តែ​បុគ្គលិក​ដែល​មាន​ភារកិច្ច​មួយ​ចំនួន​ប៉ុណ្ណោះ​ទើប​អាច​ចូល​ទៅ​បាន មិនមែន​អ្នកណា​ក៏​អាច​ចូល​ទៅ​បាន​នោះ​ទេ ហើយត្រូវ​ផ្តិត​មេដៃ មានកាត ទើប​អាច​ចូលបាន។ ចំពោះ​បន្ទប់​មាន​ច្រើន និង​ដោយ​ឡែក​ពី​គ្នា ដូចជា​បន្ទប់ផ្លាស់​ខោ​អាវ​ផ្សេង កន្លែង​យក​សំណាក​ចូល​ផ្សេង បន្ទប់​វិភាគ​ផ្សេង បុគ្គលិក​ចូល​បន្ទប់​ផ្សេង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 09/06/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x