home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ថៃតេស្តវ៉ាក់សាំង COVID-19 លើកទី២លើសត្វស្វា បន្ទាប់ពីទទួលបានផលល្អនៅលើកទី១

ថៃតេស្តវ៉ាក់សាំង COVID-19 លើកទី២លើសត្វស្វា បន្ទាប់ពីទទួលបានផលល្អនៅលើកទី១

អ្នកវិទ្យាសាស្ត្រ​ថៃ​បាន​ចាប់ផ្ដើម​ការ​តេស្ដ​វ៉ាក់សាំង​ជំងឺ COVID-19 លើក​ទី២​ទៅ​លើ​សត្វស្វា​កាល​ពី​ថ្ងៃទី២២ ខែ​មិថុនា​នេះ​ដើម្បី​រកមើល​ប្រសិទ្ធភាព​នៃ​ការ​ឆ្លើយ​តប​ក្នុង​គោលបំណង​បន្ដ​ការ​ធ្វើ​តេស្ដ​សាកល្បង​លើ​មនុស្ស​នៅ​ខែ​តុលា។

វ៉ាក់សាំងរបស់ថៃគឺជា​វ៉ាក់សាំងមួយ​ក្នុង​ចំណោម​១០០នៃ​វ៉ាក់សាំង​ដែល​កំពុង​ស្រាវជ្រាវនៅលើ​ពិភព​លោក។ ក្រុមអ្នកវិទ្យាសាស្រ្តថៃ​​​រកឃើញ​ថា​សត្វស្វា​ចំនួន​១៣​ក្បាល​មាន​អង់ទីករ​កាល​ពី​ថ្ងៃ​ទី២២ ខែ​មិថុនា និង​ពីរ​​សប្តាហ៍​ក្រោយ​​គេ​នឹង​កំណត់​​ថា​តើ​អ្នកវិទ្យាសាស្ត្រ​អាច​បន្ត​ការ​តេស្ដ​សាកល្បង​បានទៀត​​ដែរ​ឬ​យ៉ាង​ណាក្រោយពីចាក់ជាលើកទី២នេះ។ លោក Kiat Ruxrungtham ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​បង្កើត​វ៉ាក់សាំង​នៃ​សាកលវិទ្យាល័យ Chulalongkorn បាន​និយាយ​ថា​ក្រុម​ខ្លួន​នឹង​វិនិច្ឆ័យ​ទៅ​លើ​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាពស៊ាំ​ម្តងទៀត។ ប្រសិន​ជា​ការ​ឆ្លើយ​តប​ប្រព័ន្ធភាពស៊ាំ​ខ្ពស់​នោះ​នោះគឺជារឿង​ល្អ​មួយ​។

អត្ថបទពាក់ព័ន្ធ៖

សត្វ​ស្វា​ទាំង​នេះ​បាន​បែង​ចែក​ជា​៣​ក្រុម​ដែល​មួយ​ក្រុម​ទទួល​បាន​វ៉ាក់សាំង​ក្នុង​កម្រិត​ច្រើន មួយ​ក្រុម​ទៀត​ក្នុង​កម្រិត​ទាប និង​មួយ​ក្រុម​ទៀត​មិន​ទទួល​បាន​អ្វី​សោះ។ ម៉្យាងទៀត​សត្វ​ស្វា​ទាំង​នេះ​ទទួល​ការ​ចាក់​វ៉ាក់សាំង​សរុបចំនួន​៣​ដង​ ដោយ​ចាក់​មួយខែ​ម្ដង​។ ការ​ចាក់​លើក​ទី១​គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា​ និង​ទទួល​បាន​លទ្ធផល​ល្អ​ពី​សត្វ​ស្វា​ទាំងអស់​ដែល​ទទួល​វ៉ាក់សាំង​ក្នុង​កម្រិត​ខ្ពស់ និង​បីក្បាល​ក្នុង​ក្រុម​ទទួល​បាន​ក្នុង​កម្រិត​ទាប។

ប្រសិន​ជា​ការ​ក្រុម​អ្នក​ស្រាវជ្រាវ​ទទួល​បាន​លទ្វផល​ស្រដៀង​នេះ​នៅ​ពេល​ចាក់​លើក​ទី២ លោក Kiat ថា​កម្មវិធី​នឹង​ផលិត​វ៉ាក់សាំង ១០ ០០០​សម្រាប់​តេស្ដ​សាកល្បង​ទៅ​លើ​មនុស្ស​ ហើយ​ក្រុម​របស់​លោក​ក៏​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម​ច្រើន​ដែរ។

ថ្វីដ្បិត​តែមានការ​ខិត​ខំស្វែងរកវ៉ាក់សាំង​ប្រឆាំងកូវីដ១៩ បែបនេះ​ក្ដី ក៏ក្រុម​អ្នក​ស្រាវជ្រាវប្រទេស​ផ្សេងទៀត​មានក្ដីបារម្ភ​ទៅ​លើ​ការ​ប្រែប្រួល​ហ្សែន​របស់​វីរុសកូវីដ១៩នេះ ដោយ​ថា​នេះអាចជា​បញ្ហាប្រឈម​ក្នុង​ការ​ផលិត​វ៉ាក់សាំង។​

ការសិក្សា​ថ្មី​មួយ​ទៀត​នៅ​ទីក្រុង​ Chongqing ប្រទេសចិន​បាន​ឲ្យ​ដឹងថា​ដោយ​វីរុសនេះបាន​ធ្វើ​ការ​ប្រែប្រួលហ្សែន (Mutation) ​នៅ​លើ​សំបកផ្នែក​ស្រួច​របស់​វា​ដែល​ហៅថា​D614G។ វីរុសដែល​មាន​ការ​ផ្លាស់ប្ដូរ​លំដាប់ ហ្សែន D614G នេះ​ចាប់ផ្តើម​ឆ្លង​នៅ​ទ្វីបអឺរ៉ុប​កាល​ពី​ដើម​ខែ​កុម្ភៈ។ នៅ​ខែ​ឧសភា វីរុស​ដែល​ធ្វើ​ការ​បម្រែបម្រួល​ហ្សែន​នេះ​បាន​ឆ្លង​ជុំវិញ​ពិភពលោក និង​៧០%​មាន​នៅ​ទ្វីប​អឺរ៉ុប និង​អាមេរិក​ខាង​ជើង។

អ្នកវិទ្យាសាស្ត្រ​ក៏​បានធ្វើការ​សាកល្បង ដោយ​ឲ្យ​វីរុស​មាន​លំដាប់​ហ្សែនថ្មី​ និង​វីរុស​មាន​លំដាប់​ហ្សែន​ធម្មតាឆ្លង​ទៅ​ក្នុង​កោសិកា​។ គេ​ឃើញ​ថា​វីរុស​មាន​ការ​ផ្លាស់ប្ដូរ​លំដាប់​ហ្សែន​មាន​ប្រសិទ្ធភាព​ឆ្លង​ទៅ​ក្នុង​កោសិកា​ខ្ពស់​ជាង​វីរុស​លំដាប់ហ្សែន​ធម្មតា ២,៤ដង។

ដោយហេតុនេះ​គេ​​បារម្ភ​ថា​វីរុស​ដែល​មាន​លំដាប់​ហ្សែន​ថ្មីD614G គឺ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​បង្កើត​វ៉ាក់សាំង ព្រោះ​វ៉ាក់សាំង​ផលិត​ដោយ​ប្រទេស​ចិន​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ និង​កំពុង​ផលិត​ដោយ​សហរដ្ឋអាមេរិក​ និង​ទ្វីបអឺរ៉ុប​គឺ​ពឹងផ្អែក​លើ​ប្រភេទ​ដំបូង​នៃ​វីរុស​ដែល​រក​ឃើញ​នៅ​ទីក្រុង​អ៊ូហាន។ ការសិក្សា​ដោយ​ក្រុម​វេជ្ជសាស្ត្រ​ AI របស់​ក្រុមហ៊ុន IBM នៅ​ខែមេសា​ក៏​បាន​ព្រមាន​ថា​វីរុស​ដែល​ធ្វើ​ការ​បម្រែបម្រួល​ហ្សេន​ D614G នេះ​អាច​បន្ថយ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ដែល​កំណត់​ឲ្យ​បំផ្លាញ​សំបកផ្នែកស្រួច​របស់​វីរុស។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.bangkokpost.com/thailand/general/1939164/thai-trials-of-covid-19-vaccine-reach-make-or-break-stage

https://www.inkstonenews.com/health/coronavirus-mutations-raise-vaccine-worries/article/3090067?utm_content=article&utm_medium=Social&utm_source=Facebook#Echobox=1592833759

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 23/06/2020
ត្រួតពិនិត្យដោយ គឹម កាណែល
x