home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ការសិក្សាថ្មី៖ វីរុស COVID-19 អាចរស់នៅលើអេក្រង់ទូរសព្ទ និង​ក្រដាសប្រាក់ជិត​៣០​ថ្ងៃ

ការសិក្សាថ្មី៖ វីរុស COVID-19 អាចរស់នៅលើអេក្រង់ទូរសព្ទ និង​ក្រដាសប្រាក់ជិត​៣០​ថ្ងៃ

ការ​សិក្សា​ថ្មី​មួយ​របស់​ប្រទេស​អូស្រ្តាលី​បាន​រក​ឃើញ​ថា​វីរុស COVID-19 ​អាច​រស់​នៅ​លើ​អេក្រង់​ទូរសព្ទ និង​ក្រ​ដាស​ប្រាក់​បាន​រហូត​ដល់​ទៅ​ជិត​៣០​​ថ្ងៃ​ ហើយ​ថា​វីរុស​នេះ​អាច​រស់​បាន​យូរ​នៅ​ក្នុង​សីតុណ្ហ​ភាព​ត្រជាក់។

វិប​សាយ​សុខ​ភាព Healthshots បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃទី​១២ ខែ​តុលា ថា​ ទី​ភ្នាក់​ងារ​ផ្នែក​វិទ្យា​សាស្រ្ត​ជាតិ​អូស្រ្តាលី​ បាន​សិក្សា​ឃើញ​ថា​ក្នុង​សីតុណ្ហភាព​២០ អង្សាសេ វីរុស COVID-19 អាច​រស់នៅ​លើ​អេក្រង់​ទូរសព្ទ ឬក្រដាស​ប្រាក់​ធ្វើពី​ប្លាស្ទិក​រហូត​ដល់​២៨​ថ្ងៃ ខណៈ​វីរុស​ផ្ដាសាយ Influenza A ​​អាច​រស់​បាន​ត្រឹម​១៧​ថ្ងៃ​ប៉ុណ្ណោះ។ ដោយ​សារ​តែ ហេតុ​នេះ​ហើយ ទើប​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ចាត់​ទុក​ថា​ការ​រស់នៅ​បាន​យូរ​លើ​របស់​ទាំងនេះ នឹងធ្វើ​ឲ្យ​វីរុស​នេះ​កាត់តែ​ងាយ​ចម្លង​ពីម្នាក់​ទៅ​ម្នាក់ និង​បាន​ណែ​នាំ​ឲ្យ​មាន​ការ​លាង​សម្អាត​ដៃឲ្យ​បាន​ត្រឹម​ត្រូវ រួមទាំង​របស់របរ​ដែល​អាច​​មាន​ផ្ទុក​វីរុស​នេះ​ដូច​គ្នា។​

ការ​សិក្សា​ខាង​លើ​បាន​ធ្វើ​ការ​សិក្សា​នៅ​សីតុណ្ហភាព​២០អង្សាសេ ៣០ អង្សាសេ និង​ ៤០​អង្សាសេ ហើយ​ថា​វីរុស COVID-19 អាច​រស់​នៅ​បាន​កាន់​តែ​យូរ​នៅ​ក្នុង​សីតុណ្ហ​ភាព​កាន់តែ​ត្រ​ជាក់។ មួយ​វិញ​ទៀត វីរុស COVID-19 ក៏អា​ច​រស់នៅ​លើ​អេក្រង់​ទូរសព្ទ និង​ក្រដាស​ប្រាក់​ធ្វើ​ពី​ប្លាស្ទិក បាន​យូរ​ជាង​ក្រណាត់​គ្រើមៗ​ ឬ​ក្រ​ណាត់​ធ្វើ​ពី​កប្បាស​ផង​ដែរ។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthshots.com/health-news/covid-19-virus-can-survive-on-banknotes-and-phone-screens-for-28-days-australian-study/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយថ្ងៃទី 13/10/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x