home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ប្រើម៉ាស៊ីន​បន្សុទ្ធខ្យល់ ផ្ដល់ប្រយោជន៍ ៤ យ៉ាងដល់សុខភាព និង​បរិយាកាសក្នុងផ្ទះ

ប្រើម៉ាស៊ីន​បន្សុទ្ធខ្យល់ ផ្ដល់ប្រយោជន៍ ៤ យ៉ាងដល់សុខភាព និង​បរិយាកាសក្នុងផ្ទះ

ម៉ាស៊ីន​បន្សុទ្ធខ្យល់​នេះ មាន​មុខ​ងារ​សាមញ្ញ​តែ​មួយ​ប៉ុណ្ណោះ គឺ​ជួយ​ផ្ដល់​សំណើម​នៅ​ក្នុង​បរិយាកាស ចៀសវាង​ខ្យល់​ស្ងួត។ នៅ​រដូវ​ធ្លាក់​ខ្យល់ គ្នា​យើង​ត្រូវ​ដឹង​ថា ខ្យល់​កាន់​តែ​ត្រជាក់ កាន់​តែ​ស្ងួត ហើយ​ខ្យល់​ស្ងួត​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ច្រើន​រួមមាន អាលែកហ្សី បាត់​បង់​សំណើម ខ្សោះ​ជាតិ​ទឹក រុក្ខជាតិ​ក្នុង​ផ្ទះ​ងាយ​ងាប់ និង​ផ្ដល់​ភាព​ស្រួល​ក្នុង​ការ​ចម្លង​វីរុស​ទៀត​ផង។ ហេតុ​នេះ បើ​យើង​មានម៉ាស៊ីន​បន្សុទ្ធខ្យល់ ឬ Humidifier​ មួយ​នៅ​ក្នុង​ផ្ទះ វា​អាច​ផ្ដល់​ប្រយោជន៍​ច្រើន​គួរ​សម​ដល់​យើង​អ្នក​ប្រើ​ប្រាស់​ដូចជា៖

១.កាត់​បន្ថយ​ឆ្លង​មេរោគ

ពពួក​វីរុស និង​បាក់តេរី ងាយ​ស្រួល​ចម្លង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ខ្យល់​ស្ងួត។ កម្រិត​សំណើម​លើស​ ៤០% ​អាច​ជួយ​កាត់​បន្ថយ​ពពួក​វីរុស ទប់​ស្កាត់​កុំ​ឲ្យ​ឆ្លង ឬ​កើត​ជំងឺ​ផ្ដាសាយ ក្អក ជាដើម។

២.ផ្ដល់​សំណើម​ដល់​ស្បែក

ខ្យល់​ស្ងួត​ជា​ហេតុ​បណ្ដាល​ឲ្យ​ស្បែក​យើង​ឡើង​ប្រេះ ស្ងួត ជួន​កាល​មាន​បែក​ស្រកា​ទៀត។ ក្រៅ​ពី ផឹក​ទឹក​ច្រើន លាប​ឡេ​ផ្ដល់​សំណើម ដើម្បី​ឲ្យ​ស្បែក​រលោង មិន​ងាយ​ប្រេះ ម៉ាស៊ីនបន្សុទ្ធខ្យល់ ​អាច​ជួយ​ស្បែក​ការ​ពារ​របស់​យើង​បាន​មួយ​កម្រិត​ទៀត។

៣.កាត់​បន្ថយ​ស្រមុក

បើ​យើង​បន្ថែម​សំណើម​ទៅ​ក្នុង​បរិយាកាស​ក៏​អាច​កាត់​បន្ថយ​ការ​ស្រមុក​បាន​ដែរ។ ប្រសិន​ខ្យល់​មាន​សភាព​ស្ងួត ផ្លូវ​ដង្ហើម​របស់​យើង​ក៏​មិន​សូវ​មាន​សំណើម ធ្វើ​ឲ្យ​ការ​ស្រមុក​កាន់​តែ​យ៉ាប់។ តែ​នៅ​ពេល​ដែល​យើង​ប្រើ​ម៉ាស៊ីន​បន្សុទ្ធខ្យល់ នៅ​ពេល​យប់ ហើយ​ខ្យល់​មាន​ជាតិ​សើម​ក្នុង​នោះ វា​អាច​ជួយ​កាត់​បន្ថយ​អាការៈ​ស្រមុក​បាន​ខ្លះ។

ខ្យល់

៤.អត្ថប្រយោជន៍​ក្នុង​ផ្ទះ

សំណើម​ដែល​ទទួល​បាន​ពី​ម៉ាស៊ីន​បន្សុទ្ធខ្យល់ អាច​ជួយ​ផ្ដល់​សំណើម​នៅ​ក្នុង​ផ្ទះ ឬ​បន្ទប់ ជួយ​ឲ្យ​មាន​ភាព​ស្រស់​ស្រាយ។ ម៉្យាង​វិញ​ទៀត បើ​យើង​មាន​ដាំ​រុក្ខជាតិ​នៅ​ក្នុង​ផ្ទះ វា​ក៏​អាច​ជួយ​រក្សា​រុក្ខជាតិ​ស្រស់​ញញឹម​បាន​ដែរ។

ស្រប​ពេល​ដែល​សម្បូរ​ដោយ​គុណ​ប្រយោជន៍ ម៉ាស៊ីន​បន្សុទ្ធខ្យល់ ​ក៏​អាច​ផ្ដល់​ផល​ប៉ះពាល់​មិន​ល្អ​ដល់​សុខភាព​យើង​ដែរ​ដូចជា ម៉ាស៊ីន​ឡើង​កខ្វក់ ផ្ដល់​សំណើម​ខ្លាំង​ពេក អ្នក​មាន​ជំងឺ​ហឺត​គួរ​ប្រយ័ត្ន អាច​បង្កើន​ធូលី​។ល។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.medicalnewstoday.com/articles/322228#risks

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 04/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x