បុរសវ័យ ៥៧ឆ្នាំម្នាក់ មានជំងឺប្រែប្រួលកម្ដៅបេះដូងដែលទាមទារការព្យាបាល ហើយការវះកាត់ផ្លាស់ប្ដូរដាក់បេះដូងជ្រូកជាជម្រើសតែមួយគត់នាពេលបច្ចុប្បន្ន។ ជាលទ្ធផលដ៏អំណរ ក្រោយការវះកាត់ ៣ថ្ងៃ ស្ថានភាពសុខភាពបុរសអាមេរិកខាងលើមិនមានបញ្ហា ប៉ុន្តែស្ថិតក្នុងការតាមដានក្នុងកម្រិតខ្ពស់បំផុត ដែលទើបប្រកាសមុននេះប៉ុន្មានម៉ោង។
ផ្ដល់បទសម្ភាសន៍មុនវះកាត់បុរសចំណាស់ David Bennett ប្រាប់CNN ថា “នេះជាជម្រើសចុងក្រោយរបស់ខ្ញុំ ព្រោះខ្ញុំមិនទាន់ចង់ស្លាប់ទេ … អ៊ីចឹងមានតែប្រថុយធ្វើ ឬសុខចិត្តដេកស្លាប់…”។
ទោះជាការវះកាត់ទទួលបានជោគជ័យយ៉ាងណាក៏ដោយ ក៏ក្រុមគ្រូពេទ្យនៅបន្តយកចិត្តទុកដាក់តាមដានសុខភាពរបស់ បុរសដំបូងបង្អស់លើលោកក្នុងការផ្លាស់ប្ដូរអវយវៈរបស់ជ្រូកច្រើនសប្ដាហ៍ទៀត លើបញ្ហា “ប្រព័ន្ធភាពស៊ាំ” ឬ”បញ្ហាដែលអាចកើតមានផ្សេងទៀត” ពីព្រោះថាដំណើរការនៃការវះកាត់នេះ មិនមែនដាក់បេះដូងជ្រូកចូលរាងកាយជំនួសឆៅៗទេ ប៉ុន្តែក្រុមគ្រូពេទ្យជំនាញពិសោធន៍និងបានដកហ្សែនមួយចំនួនពីបេះដូងជ្រូកចេញ ដើម្បីបន្ស៊ាំឲ្យស្គាល់ហ្សែនក្នុងរាងកាយមនុស្សដើម្បីដំណើរការបាន។
រង្វាស់សុខភាព BMR គណនាពីបរិមាណកាឡូរីដែលត្រូវញ៉ាំក្នុងមួយថ្ងៃៗ
លាយឡំនឹងលទ្ធផលវិជ្ជមាន យ៉ាងណាមិញលោកសាស្ត្រាចារ្យជីវសាស្ត្រ Art Caplan ប្រចាំសាកលវិទ្យាល័យញីវយ៉កបានសម្ដែងក្ដីសាទរក្នុងដំណើរការវះកាត់របស់ Bennett “យើងមិនទាន់ធានាថា គាត់មិនអាចស្លាប់ពីការវះកាត់នេះនៅឡើយទេ ម្យ៉ាងសុខភាពរាងកាយរបស់គាត់អាចថាម៉ាំមួនល្អច្រើនខែមុនវះកាត់។ ដូច្នេះយើងមិនទាន់អាចសន្និដ្ឋានលឿនពេកថា ការវះកាត់នេះជោគជ័យទាំងស្រុងបាននៅឡើយទេ”។
គួរបញ្ជាក់ថា កាលពីខែតុលា ២០២១កន្លងទៅ ការវះកាត់សាកល្បងប្ដូរក្រលៀនជ្រូកនៅញីវយ៉កដូចគ្នា ហើយក្រុមអ្នកស្រាវជ្រាវបានដាក់ក្ដីសង្ឃឹមខ្ពស់ក្នុងការប្រើប្រាស់អវៈយវៈជ្រូកមិនថា ក្រលៀន បេះដូង និងផ្នែកផ្សេងទៀតនាថ្ងៃអនាគត ព្រោះការបរិច្ចាគ ឬគ្រឿងបន្លាស់រាងកាយមនុស្សទៅមនុស្សមិនមែនជារឿងបើកចំហ ឬជារឿងខុសច្បាប់(អាចជួញដូរ)។
តួលេខពីរដ្ឋបាលសុខាភិបាលអាមេរិកផ្នែកបរិច្ចាគអវៈយវៈបានចង្អុលបង្ហាញថា អ្នកជំងឺហោចណាស់ ១៧នាក់ស្លាប់រាល់ថ្ងៃ ពីក្នុងចំណោមបណ្ដាអ្នកជំងឺ១០៦ ៦៥៧នាក់ ដែលដេករង់ចាំអវៈយវៈផ្លាស់ប្ដូរពីការបរិច្ចាគ។
ចាំមើល៍ថាតើស្ថានភាពសុខភាពរបស់ David Bennett អាចវិវត្តន៍ទៅធម្មតា (ជាសះស្បើយ) ពីជំងឺបេះដូង ឬអាចមានបញ្ហាណាមួយកើតឡើងអំឡុងការតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ នេះអាចជាដំណឹងល្អសម្រាប់អ្នកជំងឺជុំវិញពិភពលោកដែលទាមទារការវះកាត់ប្ដូរផ្នែកណាមួយជាចាំបាច់ ដើម្បីសុខភាពត្រឡប់ទៅល្អប្រក្រតីវិញជាធម្មតាបាន។
[embed-health-tool-bmi]