backup og meta

ស្រីៗ​ធ្វើ​ការ​យប់ អាច​ឆាប់​អស់​រដូវទាំង​​វ័យ​ក្មេង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Sep 27, 2021

ស្រីៗ​ធ្វើ​ការ​យប់ អាច​ឆាប់​អស់​រដូវទាំង​​វ័យ​ក្មេង

ការ​សិក្សា​ស្រាវជ្រាវ​មួយបង្ហាញ​ថា​ ស្រីៗ​​ធ្វើ​ការ​​​នៅ​វេន​យប់​​ ៩% នឹង​ជួប​​បញ្ហា​អស់​រដូវ​នៅ​អាយុ​​វ័យ​ក្មេង​។

ការ​ស្រាវ​ជ្រាវ​​ពី​សាកល​វិទ្យាល័យ​ Dalhousie ប្រទេស​កាណាដា​ បាន​សិក្សា​ទៅ​លើ​​​​​ពេទ្យ​ស្រី​​ជា​ច្រើន​នាក់​ ដែល​​ចំណាយ​ពេល​ធ្វើ​ការ​វេន​យប់​ យ៉ាង​តិច៣​​​​យប់​ក្នុង​មួយ​ខែ​។ លទ្ធ​ផល​​បង្ហាញ​ថា ត្រឹម​រយៈ​ពេល ​២​ឆ្នាំ ពួក​គេ​​​ជួប​​ហានិភ័យ​​នៃ​ការ​អស់​រដូវ​​​៩​ភាគ​រយ​។

បញ្ហា​នេះ កើត​ឡើងដោយ​សារ​តែ​​រាង​កាយ​​​​​​ដល់​​ពេល​វេលា​​​ត្រូវ​សម្រាក និង​មិន​​ទទួល​​ពន្លឺ​​ច្រើន​នៅ​ពេល​ធ្វើ​ការ​ ជា​ហេតុ​មួយ​​ធ្វើ​ឱ្យ​កម្រិត​អ័រមូន​​ដំណេក មេឡាតូនីន (Melatonin) ថយ​ចុះ​។

យ៉ាង​​ណា​​មិញ​ ការ​ស្រាវ​ជ្រាវ​​ដដែល បានឲ្យ​ដឹង​ដែរថា ភាព​ស្រ្តេស​នៅ​កន្លែង​ការងារ​ ឬ​ថែម​ម៉ោង​ធ្វើ​ការ​យប់​​ច្រើន ក៏​ជា​ចំណែក​ចូល​រួម​បង្ក​​​​បញ្ហា​អស់​រដូវ​នៅ​អាយុ​​វ័យ​ក្មេង​ផង​ដែរ​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Sep 27, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម