តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អបអរសាទរ! បុរសកើតអេដស៍នៅអង់គ្លេស ពិនិត្យ​លែង​​ឃើញ​មេរោគ​ក្រោយ​ព្យាបាល

    អបអរសាទរ! បុរសកើតអេដស៍នៅអង់គ្លេស ពិនិត្យ​លែង​​ឃើញ​មេរោគ​ក្រោយ​ព្យាបាល

    បុរស​ម្នាក់​នៅ​ក្នុង​ប្រទេស​អង់គ្លេស បាន​ក្លាយជា​ជន​ទី ២ លើ​ពិភពលោក ត្រូវ​បាន​សម្អាត​មេរោគ​អេដស៍​ចេញ​ពី​ខ្លួន បន្ទាប់​ពីបាន​ទទួល​ការ​ប្ដូរ​ខួរឆ្អឹង (Bone Marrow) ពី​មនុស្ស​ម្នាក់​ ​មាន​ហ្សែន​ប្រឆាំង​នឹង​ជំងឺអេដស៍។ នេះបើតាមជីវវិទូ Ravindra Gupta ដែល​ដឹកនាំ​ក្រុម​វេជ្ជបណ្ឌិត​ព្យាបាល​បុរស​ដែល​មាន​ផ្ទុក​ជំងឺ​អេដស៍នេះ។

    រយៈពេល​ជិត ៣​ឆ្នាំ បន្ទាប់ពី​ទទួល​បាន​ការ​ប្ដូរ​កោសិកា​ខួរ​ឆ្អឹង​ពី​បុរស​ម្នាក់​ ដែល​ហ្សែន​ដ៏កម្រ​ប្រឆាំង​នឹង​ការឆ្លង​ជំងឺ​អេដស៍ និង​ជាង ១៨​ខែ បន្ទាប់ពី​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​រួច​មក ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជាច្រើន​​បង្ហាញ​ថា គ្មាន​ការ​រកឃើញ​មេរោគ​អេដស៍​ពីមុន​នៅ​លើ​ខ្លួន​បុរស​នេះ​ទៀតទេ។

    លោក Ravindra Gupta បញ្ជាក់​ថា “គ្មាន​មេរោគ យើង​អាច​រកឃើញ​​ទេ។ យើង​មិន​បាន​ប្រទះ​ឃើញ​អ្វី (មេរោគ​អេដស៍) នោះ​ទេ”។ យ៉ាង​ណា ជីវវិទូរូប​នេះ​ លើក​ឡើង​ថា អាច​ជារឿង​ប្រញាប់​ពេក បើ​អាច​និយាយ​ថា អ្នកជំងឺ​​ត្រូវ​បាន​ព្យាបាល​។

    លោកថា​ ករណីនេះ គឺជា​ភស្ដុតាង​មួយ​នៃ​ទស្សនទាន ជួយ​អ្នកវិទ្យាសាស្រ្ត​បញ្ចប់​វត្តមាន​មេរោគ​អេដស៍លើ​ពិភពលោក​​នៅ​ថ្ងៃ​ណាមួយ ប៉ុន្ដែ​មិនមាន​ន័យ​ថា ការ​ព្យាបាល​ជំងឺ​អេដស៍​ត្រូវ​បាន​រកឃើញ​នោះ​ទេ។

    បច្ចុប្បន្ន បុរស​ត្រូវ​បាន​សម្អាត​មេរោគ​អេដស៍​ចេញពី​ខ្លួន​នេះ ត្រូវ​បាន​គេហៅ​ថា “បុរស​ក្រុង​ឡុងដ៏” ដោយសារ​ករណី​នេះ គឺ​ស្រដៀង​នឹង​ករណី​ដំបូង​នៃ​ការ​ព្យាបាល​ជំងឺ​អេដស៍​លើ​បុរស​អាមេរិក​ម្នាក់​ឈ្មោះ Timothy Brown។ លោក Timothy Brown ត្រូវ​បាន​គេហៅ​ថា “បុរស​ក្រុង​ប៊ែកឡាំង” ដោយសារ​គាត់​ទទួល​បាន​ការ​ព្យាបាល​ស្រដៀង​នេះ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ កាលពី​ឆ្នាំ​២០០៧។ មក​ដល់​បច្ចុប្បន្ន លោក លោក Timothy Brown គ្មាន​ផ្ទុក​មេរោគ​អេដស៍​ទៀតនោះ​ទេ។

    គួរបញ្ជាក់ថា នា​ពេល​បច្ចុប្បន្ន​នេះ មនុស្ស​ប្រមាណ ៣៧​លាន​នាក់​ទូទាំង​ពិភពលោក​បាន​ឆ្លង​មេរោគ​អេដស៍ ហើយ​មេរោគ​នេះ​បាន​សម្លាប់​មនុស្ស​ប្រមាណ ៣៥​លាន​នាក់ ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ ៨០ មក។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 01/12/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: