ត្រូវប៉ាន់ទីផ្សារអាស៊ី ​ខូឡាជេន ជំនួយ​ស្បែក ឡើង​ថ្លៃ​ខ្លាំង

    ត្រូវប៉ាន់ទីផ្សារអាស៊ី ​ខូឡាជេន ជំនួយ​ស្បែក ឡើង​ថ្លៃ​ខ្លាំង

    ស្រីៗភាគច្រើនច្បាស់​ជាស្គាល់​ហើយ ខូឡាជេន ជា​សារធាតុ​ក្នុង​ផលិតផល​សុខភាព និង​សម្រស់ ជួយ​ឲ្យ​ស្បែក​ទន់​រលោង កាត់បន្ថយ​ភាព​ចាស់ និង​បំបាត់​ស្នាមជ្រួញ។ តែ​តម្លៃ​ខូឡាជេន ក្នុង​ប្រទេស​ជប៉ុន កំពុងឡើង​ថ្លៃ​ខ្លាំង គិត​ចាប់តាំង​ពី​ចុង​ឆ្នាំ​ ២០១៧ មក។

    លោក Hitoshi Nakayama អ្នកតំណាង​ផលិតផល​សុខភាព​ជប៉ុន Rousselot បញ្ជាក់​ថា តម្លៃ​ខូឡាជេន ឡើងដល់ ៣.០០០​ យ៉េន ប្រមាណ ២៨ ​ដុល្លារ ខណៈ​នៅ​ចុងឆ្នាំ​២០១៧ ថ្លៃត្រឹមតែ ២.០០០​ យ៉េន​ប៉ុណ្ណោះ។ ការឡើង​ថ្លៃ​នេះ ដោយសារ​តម្រូវការ​នៅ​ក្នុង​ទីផ្សារ​អាស៊ី កើនឡើង ជាពិសេស​នៅ​ប្រទេស​ចិន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ថៃ។ យោង​តាមតាម​វិទ្យាស្ថាន​ស្រាវជ្រាវ Transparency Market Research កំណើន​តម្រូវការ​ខូឡាជេន និង​ឈាន​ដល់ ៩,៣៧​ ប៊ី​លាន​ដុល្លារ នៅ​ឆ្នាំ​ ២០២៣។

    អ្នកតំណាង​ដដែល​នេះបញ្ជាក់​ថា ក្រុមហ៊ុន​នឹង​ខិតខំរក្សា​ការ​ផ្គត់ផ្គង់​ខូឡាជេន ទៅ​អតិថិជន ប៉ុន្ដែ​ក្រុមហ៊ុន​ក៏គ្រោង​ដំឡើង​ថ្លៃ​ផងដែរ។

    អត្ថបទពាក់ព័ន្ធ៖ ខូឡាជេន​

    ខូឡាជេន ជាសារធាតុ​ចម្រាញ់​ចេញ​ពី​ស្បែក​សត្វ និង​ត្រី ដោយ​​ត្រី Tilapia និង​សត្វ​ជ្រូក ជាប្រភព​សំខាន់នៃ​សារធាតុ​ខូឡាជេន។ ចិន​ជា​ប្រទេស​ចិញ្ចឹម​ត្រី Tilapia ច្រើនជាងគេ​លើ​ពិភពលោក ដោយ​ស្មើ ៥០% នៃ​ការ​ផ្គត់ផ្គង់​សរុប។ ចិន​នាំត្រី​ប្រភេទ​នេះទៅ​អាមេរិក ដោយ​ទទួល​បាន​ចំណូល ៤៦៤​ លាន​ដុល្លារ/ឆ្នាំ។ តែ​ដោយសារ​តម្រូវការ​ខូឡាជេនកើនឡើង កសិករ​ចិញ្ចឹម​ត្រី Tilapia របស់​ចិន ចង់​ផលិត​ខូឡាជេន​ដោយ​ខ្លួនឯង​វិញ។

    ចំណែក​ជ្រូកដែល​ជាប្រភព​មួយទៀតនៃ​សារធាតុ​ខូឡាជេន កំពុង​ធ្លាក់ចុះ​យ៉ាងខ្លាំង ដោយសារ​ជំងឺ​ផ្ដាសាយ​ជ្រូកបាន​ផ្ទុះឡើង​នៅ​វៀតណាម និង​ហុងកុង បណ្ដាល​ឲ្យ​អាជ្ញាធរ​សម្លាប់​ជ្រូក​អស់​រាប់​លាន​ក្បាល។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 14/07/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត