home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ប្រយ័ត្នផងអ្នកដើរលេង! ផ្សែងអ័ព្វ គ្របដណ្ដប់ពេញសិង្ហបុរី ខ្យល់ឈានដល់កម្រិតលែងសុវត្ថិភាព

ប្រយ័ត្នផងអ្នកដើរលេង! ផ្សែងអ័ព្វ គ្របដណ្ដប់ពេញសិង្ហបុរី ខ្យល់ឈានដល់កម្រិតលែងសុវត្ថិភាព

ចាប់តាំង​ពី​ដើមសប្ដាហ៍នេះ​មក សិង្ហបុរី បាន​ជួប​បញ្ហា​ផ្សែងអ័ព្វ ដែល​សាយភាព​ជាបន្ដបន្ទាប់​ពី​ការ​ឆេះព្រៃ នៅ​កោះស៊ូម៉ាត្រា របស់​ឥណ្ឌូណេស៊ី។ ប៉ុន្ដែ​ម្សិលមិញ ផ្សែងអ័ព្វ បាន​គ្រប់​ដណ្ដប់​ពេញ​ប្រទេស​ដីកោះ​មួយ​នេះ ហើយ​គុណភាព​ខ្យល់ ក៏ឈាន​ដល់​កម្រិត​លែង​មាន​សុវត្ថិភាពហើយ។

តាម​សូចនាករ​គុណភាព​ខ្យល់ (PSI) ម្សិលមិញ សិង្ហបុរី​មាន​កម្រិត​គុណភាព​ខ្យល់ នៅ​តំបន់​ខាងជើង ១០៧ តំបន់​ខាងកើត ១១១ តំបន់​ខាងត្បូង ១២០ តំបន់​ខាងលិច ១១១ និង​តំបន់​កណ្ដាល ១០៥។ តាម​ទីភ្នាក់ងារ​បរិស្ថាន​ជាតិ​សិង្ហបុរី គុណភាព​ខ្យល់ កម្រិត​ល្អ គឺពី ០-៥០ កម្រិត​មធ្យម គីពី ៥០-១០០ និង​កម្រិត​លែងមាន​សុវត្ថិភាព គឺពី ១០១-២០០។

អាជ្ញាធរសិង្ហបុរី បាន​ណែនាំ​ពលរដ្ឋ ឲ្យ​កាត់បន្ថយ​ការ​ចេញ​ទៅ​ហាត់ប្រាណ​នៅ​ខាងក្រៅ​រយៈពេល​យូរ ជាពិសេស មនុស្ស​ចាស់ ស្ត្រីពពោះ និង​កុមារ។ ចំណែក​អ្នកមាន​ជំងឺ​សួត​រ៉ាំរ៉ៃ ឬជំងឺបេះដូង គួរ​ចៀសវាង​ចេញ​ទៅ​ខាងក្រៅ។

អត្ថបទពាក់ព័ន្ធ៖ ភ្លើងឆេះព្រៃនៅស៊ូម៉ាត្រាថ្ងៃមុន បង្កជាផ្សែងពុល អុកឡុកឥណ្ឌូណេស៊ី ហើយរាលដាលដល់ម៉ាឡេស៊ី និងសិង្ហបុរី

ផ្សែងអ័ព្វ ដែល​គ្របដណ្ដប់​លើ​ដែន​អាកាស​សិង្ហបុរី​នេះ ត្រូវ​អះអាង​ថា សាយភាយ​មក​ពី​ការ​ឆេះព្រៃ នៅ​កោះស៊ូម៉ាត្រា ដែល​តាមរយៈ​ការ​មើល​ពី​ផ្កាយរណប នៅ​មាន​តំបន់​ភ្លើងឆេះព្រៃ (Hotspot) ចំនួន ១០៩​ទីតាំង​ទៀត នៅ​លើ​កោះស៊ូម៉ាត្រា។ គួរបញ្ជាក់ថា ក្រៅ​ពី​សិង្ហបុរី ផ្សែងអ័ព្វ​នេះ ក៏​បាន​ប៉ះពាល់​ដល់​ម៉ាឡេស៊ី និង​ថៃផងដែរ ដែល​ឈាន​ដល់​ការ​បិទ​សាលារៀន រាប់​រយ​កន្លែង​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ គីង ច័ន្ទវាសនា​
កែ 18/09/2019
x