រដ្ឋ និងទីក្រុងជាច្រើន របស់ម៉ាឡេស៊ី កំពុងរងការប៉ះពាល់យ៉ាងខ្លាំង ពីផ្សែងអ័ព្ទ ដែលត្រូវអះអាងថា សាយភាពមកពីការឆេះព្រៃ នៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
រដ្ឋ និងទីក្រុងជាច្រើន របស់ម៉ាឡេស៊ី កំពុងរងការប៉ះពាល់យ៉ាងខ្លាំង ពីផ្សែងអ័ព្ទ ដែលត្រូវអះអាងថា សាយភាពមកពីការឆេះព្រៃ នៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី។
សាលារៀន ១.៤៨៤ ទីតាំង នៅរដ្ឋ Sarawak, Selangor, Putrajaya, Kuala Lumpur, Perak, Pulau Pinang និង Negri Sembilan ត្រូវបង្ខំបិទទ្វារ ហើយសិស្ស ជាង ១លាននាក់ បានរងការប៉ះពាល់ ដោយសារតែគុណភាពខ្យល់កាន់តែអាក្រក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំម៉ាឡេស៊ី។
សាលារៀននៅតាមរដ្ឋ និងទីក្រុងខាងលើនេះ មានគុណភាពខ្យល់ លើសកម្រិត ២០០ ខណៈគុណភាពខ្យល់ កម្រិតល្អ មានត្រឹមពី ០-៥០ ប៉ុណ្ណោះ។ នៅរដ្ឋ Selangor មានគុណភាពខ្យល់ រហូតដល់កម្រិត ៥៣៨ ប៉ះពាល់ដល់សិស្ស ៥៨៤.៥៩៥ នាក់ បន្ទាប់មករដ្ឋ Sarawak មានគុណភាពខ្យល់ កម្រិត ៣៣៧ ប៉ះពាល់ដល់សិស្ស ១៣៨.៣៨៤នាក់។
អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្នផងអ្នកដើរលេង! ផ្សែងអ័ព្វ គ្របដណ្ដប់ពេញសិង្ហបុរី ខ្យល់ឈានដល់កម្រិតលែងសុវត្ថិភាព
គួរបញ្ជាក់ថា ម៉ាឡេស៊ី បានជួបបញ្ហាផ្សែងអ័ព្ទនេះ អស់រយៈពេលប្រមាណ ២សប្ដាហ៍មកហើយ ដោយប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានភាពកាន់តែអាក្រក់ជាងមុន។ ក្រៅពីម៉ាឡេស៊ី ប្រទេសសិង្ហបុរី ក៏កំពុងរងការគ្របដណ្ដប់ដោយផ្សែងអ័ព្ទដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕