ផឹកស្រាច្រើន មិនល្អសម្រាប់សុខភាពនោះទេ ដោយវាបង្កឲ្យរាងកាយយើងពុល និងកើតជំងឺរលាកថ្លើមទៀតផង។ ជាក់ស្ដែង តារាម៉ូដែលថៃម្នាក់ ឈ្មោះ Thitima Noraphanpiphat ស្លាប់ ដោយសារពុលស្រា កាលពីសប្ដាហ៍មុន។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ផឹកស្រាច្រើន មិនល្អសម្រាប់សុខភាពនោះទេ ដោយវាបង្កឲ្យរាងកាយយើងពុល និងកើតជំងឺរលាកថ្លើមទៀតផង។ ជាក់ស្ដែង តារាម៉ូដែលថៃម្នាក់ ឈ្មោះ Thitima Noraphanpiphat ស្លាប់ ដោយសារពុលស្រា កាលពីសប្ដាហ៍មុន។
លោក Samrit Tongtao ស្នងការប៉ូលិសថៃ បញ្ជាក់ថា តាមកោសល្យវិច្ច័យ នាង Thitima Noraphanpiphat បានស្លាប់ដោយសារពុលគ្រឿងស្រវឹង ព្រោះគ្មានសារធាតុរាវផ្សេងទៀត ឬភស្ដុតាងនៃការធ្វើឃាតផ្សេងទៀតទេ។ ប៉ូលិសបន្ថែមថា នាងមានកម្រិតជាតិអាល់កុលក្នុងឈាម ៤១៨ មិល្លីក្រាម/១០០មិល្លីលីត្រ ដែលជាកម្រិតមួយ អាចបណ្ដាលឲ្យបាត់បង់ស្មារតី និងស្លាប់។
គួរបញ្ជាក់ថា នាង Thitima Noraphanpiphat ត្រូវប្រទះឃើញស្លាប់ កាលពីព្រឹកថ្ងៃអង្គារ សប្ដាហ៍មុន នៅក្នុងខុនដូមួយកន្លែង បន្ទាប់ពីយប់ថ្ងៃចន្ទ នាងត្រូវប្រទះឃើញថា ស្រវឹងយ៉ាងខ្លាំង ពេលចូលទៅក្នុងខុនដូ។ នេះបើតាមវីដេអូកាមេរ៉ាសុវត្ថិភាព។ ក្រោយការស៊ើបអង្កេតជាបន្ដបន្ទាប់ ទើបប៉ូលិសប្រកាសម្សិលមិញថា នាងស្លាប់ដោយសារពុលស្រា។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕