ទីក្រុង San Francisco​ ប្រកាសអាសន្នពីវីរុស COVID-19 ទោះមិនទាន់មានអ្នកឆ្លង

    ទីក្រុង San Francisco​ ប្រកាសអាសន្នពីវីរុស COVID-19 ទោះមិនទាន់មានអ្នកឆ្លង

    មន្ត្រីសុខាភិបាលទីក្រុង San Francisco​ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានប្រកាសអាសន្នទាក់ទងទៅនឹងវីរុសកូរ៉ូណាថ្មី ដែលមានឈ្មោះផ្លូវការ COVID-19 បើទោះបីជា​ទីក្រុង​នេះមិនទាន់មាន​អ្នកឆ្លង​វីរុសនេះក៏ដោយ​

    ក្រោយពីឃើញប្រទេសជាច្រើនមានការកើនឡើងនៃការឆ្លងវីរុស COVID-19 នេះ មន្ត្រីសុខាភិបាលទីក្រុង San Francisco បានប្រកាសអាសន្នដើម្បីពារប្រជាជនពីឆ្លងវីរុស​នេះ។ ទោះបីជាទីក្រុងនេះមិនទាន់មានអ្នកឆ្លងវីរុសនេះក៏ដោយ ប៉ុន្តែមជ្ឈមណ្ឌល​ប្រឆាំងជំងឺឆ្លង​បានលើក​ឡើងថា ការរាលដាលនៃវីរុស COVID-19 នេះគឺគេចមិនផុតទេ គ្រាន់តែ​មិនដឹងថាពេលណា​ឲ្យ​ប្រាកដ​តែប៉ុណ្ណោះ ដោយសារតែការទប់ស្កាត់ការឆ្លងរាលដាលនេះកាន់តែមានការលំបាក។ ដូចនេះ​ហើយត្រូវមានវិធានការណ៍មុនពេលបញ្ហានេះកើត​ឡើង។ ការធ្វើបែបនេះ​គឺ​ដើម្បីឲ្យប្រជាជនគិតអំពីការរំខាននៃការរស់នៅប្រចាំថ្ងៃនៅពេលមានការ​ឆ្លងនៃវីរុស COVID-19 មានដូចជាការបិទសាលារៀន និងធ្វើការពីផ្ទះដែលគេបានធ្វើម្តងរួចហើយ នៅពេលផ្ទុះជំងឺ SARS។

    អត្ថបទពាក់ព័ន្ធ៖

    ជាមួយគ្នានេះ​ដែរ កាលពី​ថ្ងៃចន្ទ អាជ្ញាធរអាមេរិក ក៏បាន​ណែនាំ​ប្រ​ជា​ពល​រដ្ឋរបស់​ខ្លួនឲ្យ​គិត​គូរ​ឲ្យ​បាន​ម៉ត់ចត់​ មុន​នឹង​សម្រេចចិត្ត​ធ្វើ​ដំណើរតាម​នាវាទេសចរណ៍​មក​លេង​នៅ​តំបន់​អាស៊ីផងដែរ​។ មូល​ហេតុគឺ​ថា​អាចមានការរឹតត្បិត​ខាងការធ្វើដំណើរ​របស់ប្រទេ​ស​មួយចំនួនខណៈវីរុស COVID-19 កំពុង​រាតត្បាត ដែលអាចនាំឲ្យ​ពល​រដ្ឋអាមេរិកប្រឈមនឹង​ដាក់ឲ្យ​ធ្វើចត្តាឡីស័ក្ក (ដាក់ដាច់ដោយឡែក) ឬអាចត្រូវប្រទេស​ខ្លះមិនឲ្យ​នាវា​ចូលចតជាដើម។​

    រីឯនៅប្រទេសកូរ៉េខាងត្បូងឯណោះវិញ អត្រាអ្នកឆ្លងវីរុស COVID-19កើនដល់ ១ ១៤៦ នាក់ហើយ និងមានអ្នកស្លាប់ ១២ នាក់ដែលអ្នកស្លាប់ចុងក្រោយគេគឺជាអ្នកជំងឺជាជនជាតិម៉ុងហ្គោលីដែលកំពុងសម្រាកនៅមន្ទីរពេទ្យរង់ចាំការប្តូរថ្លើម។

    គិតមកដល់ពេលនេះ អត្រាអ្នកឆ្លងទូទាំងពិភពលោកមានជាង ៨០ ០០០ ករណី និងអ្នកស្លាប់​មានជាង​ ២ ៧០០ នាក់។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ 11/05/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម