តាមការឲ្យដឹងពីអ្នកវិទ្យាសាស្ត្របានរកឃើញថា ចម្ងាយខ្ទាតចេញពីមុខមនុស្សយើង ចម្ងាយបាន ៣ហ្វីត ហើយបើគិតពីរង្វាស់ម៉ែត្រវិញ គឺ ៩០សង់ទីម៉ែត្រ ។ ដូច្នេះបើយើងនៅឆ្ងាយពីអ្នកជំងឺលើសពី ១ម៉ែត្រ យើងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ។ ពេលអ្នកជំងឺក្អក ឬកណ្ដាស់ម្ដងៗបណ្ដាលឲ្យខ្ទាតទៅលើផ្ទៃផ្សេងៗដូចជា លើតុ ជញ្ជាំង បង្កាន់ដៃ និងដៃរបស់គាត់ក្រោយពីញីច្រមុះប្រឡាក់សម្បោរ ប៉ះដៃទ្វារ ប៉ះជញ្ជាំង ប៉ះបង្កាន់ដៃដែលអ្នកជាប៉ះផ្ទៃទាំងនោះ បណ្ដាលឲ្យឆ្លងពេលយើងប៉ះមុខ និងច្រមុះ។
ក្នុងនោះអ្នកវិទ្យាសាស្ត្រក៏រកឃើញថា ក្នុងមួយថ្ងៃមនុស្សយើងប៉ះមុខជាមធ្យម ៦០ ដង ហេតុដូច្នេះ តម្រូវឲ្យអ្នកជំងឺត្រូវពាក់ម៉ាស់ ដើម្បីកុំឲ្យខ្ទាតចេញមកក្រៅ។ ព្រោះតែបែបនេះហើយទាំងអ្នកឈឺ និងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ជេល ជាដើម។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕