ពិតអត់ ប្រទេសក្តៅដូចស្រុកខ្មែរ វីរុស COVID-19 មិនអាចរស់នៅបាន?

    ពិតអត់ ប្រទេសក្តៅដូចស្រុកខ្មែរ វីរុស COVID-19 មិនអាចរស់នៅបាន?

    កន្លង​មក​មាន​ពាក្យ​ចចាម​អារ៉ាម​និយាយ​តៗ​គ្នា​ថា អាកាស​ធាតុ​ក្តៅ​ដូច​ស្រុក​ខ្មែរ​វីរុស COVID-19 មិន​អាច​រស់នៅ​បាន​ទេ លើក​លែង​ប្រទេស​ដែល​មាន​អាកាស​ធាតុ​ត្រជាក់ទើប​វីរុស​នេះ​អាច​ធន់​ទ្រាំ​បាន។

    នៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​​បណ្តាល​រួម​គ្នា​រវាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា និង​ក្រសួង​សុខាភិបាល ស្តី​ពី​ជំងឺ COVID-19 ដល់​អ្នក​សារ​ព័ត៌មាន លោកស្រី​វេជ្ជបណ្ឌិត Li Ailan ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា បញ្ជាក់​ថា ពាក្យ​ចចាម​អារ៉ាម​ថា ប្រទេស​កម្ពុជា​មាន​អាកាសធាតុ​ក្តៅ COVID-19 មិន​អាច​រស់នៅ​បាន គឺ​គ្មាន​ការ​សិក្សា​ច្បាស់​លាស់​​ទេ។

    លោកស្រី​ថា ប្រទេស​ថៃ សិង្ហបុរី ដែល​មាន​អាកាស​ធាតុ​ក្តៅ​ដូច​យើង​ក៏​មាន​ឆ្លង COVID-19 ច្រើន​ករណី​ដែរ ដូច្នេះ​ការ​លើក​ឡើង​ខាង​លើ​មិន​ពិត​នោះ​ទេ។

    COVID-19
    Dr.Li Ailan ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល (រូបពីខាងឆ្វេងទៅស្តាំ)

    ឯ​បញ្ហា​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​អាច​ឆ្លង​អត់? គឺ​មិន​អាច​ឡើយ​បើ​យើង​ពាក់​ម៉ាស់​ត្រឹម​ត្រូវ និង​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជំងឺ​ចម្ងាយ ១ម៉ែត្រ​នោះ។ តែ​ចំពោះ​បន្ទប់​តូច​មួយ​បិទ​ជិត ហើយ​មនុស្ស​ប្រជ្រៀត​គ្នា គ្មានខ្យល់អាកាសគ្រប់គ្រាន់ គឺអាចមានភាគរយឆ្លងដែឌរ។

    ដូច្នេះ​ហើយ​ទើប​លោកស្រី​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​អនាម័យ ដោយ​ពាក់​ម៉ាស លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក លាង​អាល់កុល ឬ​ជែល​ឲ្យ​ញឹក​ញាប់។

    COVID-19

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ 25/03/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម