តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្រាយ​ចម្ងល់អាថ៌កំបាំង​ពាក់​ព័ន្ធ​ទំហំ​ស្ដង់ដារអាអូន​តូច​ប្រុសៗ

    ស្រាយ​ចម្ងល់អាថ៌កំបាំង​ពាក់​ព័ន្ធ​ទំហំ​ស្ដង់ដារអាអូន​តូច​ប្រុសៗ

    អាអូនតូច​ខុស​គេ ប្រុសៗ​ទើប​យល់​អារម្មណ៍​នេះ​ច្បាស់។ ប្រុសៗ​គ្នា​ឯង​បង្អាប់​មធ្យម ងំ​ត្រង់​ដៃគូ​មិន​ពេញ​ចិត្ត​ម៉ង។ ករណី​ខ្លះ របស់​យើង​ត្រូវ​ស្តង់ដារ​សោះ បែរ​ជា​គិត​ថា​តូច ព្រោះ​មិន​ចង់​ដឹង​ច្បាស់​ពីទំហំ​ស្តង់​ដារ។ អាន​ការ​បកស្រាយ​ខាង​ក្រោម!

    ១- ទំហំ​ស្តង់ដា​ររបស់​លិង្គ

    ស្រីៗ​ភាគច្រើន​​គិត​លើ​គុណ​ភាព​ច្រើន​ជាង​ទំហំ មាន​ន័យ​ថា បើ​អាអូន​តូច​យើង​ដំណើរ​ការ​ល្អ គឺ​គ្រប់​គ្រាន់​ហើយ។ ប៉ុន្តែ នៅ​មាន​ស្រី​មួយ​ចំនួន​តូច អាច​គិត​រឿង​ទំហំ​តូច ឬ​ធំ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនុក​ចិត្ត​លើ​ដៃគូខ្លួន​ឯង។

    ប្រុសៗ​ប្រមាណ ៤៥% ពុំមាន​ទំនុក​ចិត្ត​លើ​ទំហំ​អាអូនតូច​របស់ខ្លួន។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លិង្គ​របស់​ប្រុសៗ​ទាំង​នោះ អាច​មិន​តូច​ដូច​អ្វី​ដែល​គិត​ទេ គ្រាន់​តែ​ពួក​គេ​មិន​ដឹង​ពី​ទំហំ​ស្តង់​ដារ​ប៉ុណ្ណោះ។

    ប្រុសៗ​ខ្លះ​ទៀត ខ្វល់​ពី​ទំហំលិង្គ​ពេល​ឡើង​រឹង ខ្លះ​ទៀត​​​គិត​រឿង​រូប​រាង​លិង្គ​ពេល​វា​មិនទាន់​​ឡើង​រឹង ហេតុនេះ​ត្រូវ​ដឹង​ថា ទំហំ​អាអូនតូច មិន​មែន​វាស់​ដឹង​ដោយ​គ្រាន់​តែ​មើល​លេខ​ដូច​ពេល​ទិញ​ស្បែក​ជើង​ទេ ឬអ្វី​មួយ​ទេ ចាំ​ត្រូវ​ធ្វើ​ការ​វាស់​ប្រវែង​មើល​សិន។

    បញ្ហាលិង្គ១

    ២- ចុះ​វាស់​លិង្គ​របៀប​ម៉េច?

    មិន​គួរ​វាស់​ប្រវែង​អាអូនតូច ពេល​យើង​កំពុង​មាន​អារម្មណ៍​ផ្លូវ​ភេទ​ខ្លាំង​នោះ​ទេ។ វិធី​ល្អ​សម្រាប់​វាស់ ត្រូវ​គេ​ហៅ​ថា ​ទាញ​ពន្យឺត​លិង្គ SPL (Stretched Penis Length)។ ប្រើ​វិធី SPL តម្រូវឲ្យ​វាស់​អា​អូន​តូច​ពេលកំពុង​ទន់ ដោយ​យក​បន្ទាត់​មក​ដាក់​លើ​ឆ្អឹង​ថ្ងាស​លិង្គ បន្ទាប់​មក​ទាញ​លិង្គ​ពន្យឺត​ថ្នម​ៗ ទាញ​បាន​ប៉ុណ្ណា​យក​ប៉ុណ្ណឹង។

    គេ​កំណត់​យក​ប្រវែង SPL គឺ​គិត​ចាប់​ពី​ឆ្អឹង​ថ្ងាស​លើ​លិង្គ​រហូត​ដល់​ចុង​លិង្គ។ បើ​វាស់​បាន​ប្រហែល ១៤ ​សង់​ទី​ម៉ែត្រ មាន​ន័យ​ថា អាអូន​តូច​ត្រូវ​ស្តង់​ដារ​ហើយ។ ប៉ុន្តែ​ខ្លី​ជាង ១៤​ សង់ទីម៉ែត្រ កុំ​ខ្វាយ​ខ្វល់​ច្រើន​អី ព្រោះ​មាន​ប្រុសៗ​ភាគ​ច្រើន ជា​ពិសេស​​ជនជាតិ​អាស៊ី​យើង​តែ​ម្តង វាស់​ទៅ​បាន​ខ្លី​ជាង​ស្តង់​ដារ។

    ចុះ​ធំ​ប៉ុនណា​ទៅ ទើប​គេ​ហៅ​ថា​ធំ​ខ្លាំង? ការ​សិក្សា​បាន​រក​ឃើញ​ថា មាន​តែ​ប្រុសៗ​ប្រហែល ០,៦ ភាគរយ​ប៉ុណ្ណោះ មាន​រង្វាស់​លិង្គ SPL លើស​ពី ១៧ សង់​ទី​ម៉ែត្រ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៣- មាន​ប្រុសៗ​លិង្គ​តូច​បំផុតអត់?

    ច្បាស់​ណាស់ ពិត​ជា​មាន មិន​តែ​ប៉ុណ្ណោះ ប្រុសៗ​ក្រុម​នេះ ត្រូវ​គេ​ហៅ​ជា​ភាសា​បច្ចេកទេស Micropenis ដែលមាន​ប្រមាណ ០,៦​% ក្នុង​ចំណោម​មនុស្ស​ប្រុសៗ​ទាំង​អស់​ជុំ​វិញ​ពិភពលោក។ អាអូន​តូច ​ចាត់​ចូល​ជា Micropenis មាន SPL ខ្លី​ជាង ៩ សង់​ទី​ម៉ែត្រ។ យ៉ាង​ណា គ្រូពេទ្យមិន​ណែ​នាំ​ឲ្យអ្នក​មានអា​អូន​តូច​ខ្លី​ខ្លាំង​ ទៅ​វះ​កាត់​ធ្វើ​ឲ្យ​វែង​ទេ ព្រោះ​ប្រឈម​គ្រោះ​ថ្នាក់​ច្រើន​ណាស់។

    ក្រុម​ប្រុសៗ Micropenis គឺ​បណ្ដាល​មក​ពី​កត្តា​តំណ​ពូជ​ផ្ទាល់។ លិង្គ​ផ្តើម​លូត​លាស់​​ពេល​យើង​មាន​អាយុ ៨ សប្តាហ៍​នៃគភ៌ ហើយ​លិង្គ​បន្ត​លូត​លាស់​រហូត​ដល់​ត្រី​មាស​ទី២ និង​ទី ៣ ដោយ​សារ​វត្តមាន​អ័រម៉ូន​បុរស។ បើ​មាន​អ្វី​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​អ័រម៉ូន​បុរស​អំឡុង​ពេលនោះ យើង​អាច​នឹង​ជួប​បញ្ហា Micropenis មិនខាន។

    ក្នុង​ករណីគេ​ដឹង​ថា​ក្មេង​មាន​បញ្ហា Micropenis ពេល​កើត​មក​ភ្លាម ពេទ្យ​អាច​ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​តេស្តូស្តេរ៉ូន ដើម្បី​ទៅ​ភ្ញោច​ឲ្យ​មាន​ការ​លូត​លាស់​បន្ថែម​នៅ​ក្នុង​វ័យ​កុមារ និង​វ័យ​ជំទង់។

    បើ​ប្រុសៗ​ពេញ​វ័យ​មាន​បញ្ហា Micropenis ការ​ព្យាបាល​ប្រហែល​មិន​អាច​ជួយ​បាន​ច្រើន​នោះ​ទេ ហើយ​វិធី​ព្យាបាល​កែខៃ​បញ្ហា​នេះ គឺ​វះកាត់លិង្គ ជា​ភាសា​បច្ចេកទេស Penile Prosthesis។

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Is My Penis Too Small? http://www.webmd.com/men/guide/is-my-penis-too-small#1. Accessed May 17, 2017.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 03/06/2022
    ត្រួតពិនិត្យដោយ គឹម កាណែល
    Next article: