សាស្ត្រាចារ្យវេជ្ជបណ្ឌិតរូបនោះ បន្តថាអ្នកដែលឧស្សាហ៍ជិះកង់ និងស្លៀកសម្លៀកបំពាក់រឹបតឹងជាប្រចាំ សុទ្ធតែប៉ះពាល់ដល់គុណភាពមេជីវិតដូចគ្នា ហើយចំណុចសំខាន់មួយទៀតការដាក់ទូរស័ព្ទដាក់ក្នុងហោប៉ៅមុខ។ ចំពោះការបកស្រាយពីមូលហេតុអស់ទាំងនោះមានដូចខាងក្រោម៖
១- ជិះកង់
ប្រសិនបើយើងជាអ្នកជិះកង់ ដើម្បីកម្សាន្តអារម្មណ៍ និងជាកីឡាដែលល្អចំពោះសុខភាព អាចជិះ កន្លះទៅ ១ ម៉ោង ឬយ៉ាងច្រើន ៣ ដងក្នុងមួយសប្ដាហ៍មិនមែនជាបញ្ហា។ ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តជិះកង់ទៅផ្លូវឆ្ងាយៗ ប្រាកដជាមានឯកសណ្ឋានត្រឹមត្រូវ ដែលខោត្រូវស្លៀកនោះតឹងរឹប។ ក្រៅពីនោះការជិះកង់យូរ សម្លៀកបំពាក់តឹងអង្គុយនឹងកែបកង់ជ័រយូរពេក ធ្វើឲ្យកើនឡើងកម្ដៅនៅពងស្វាស និងជាហេតុអាចសម្លាប់មេជីវិតឈ្មោលរបស់បុរសបានដែរ ព្រោះមេជីវិតឈ្មោលត្រូវការសីតុណ្ហភាពសមល្មម ដើម្បីរស់នៅ។ ដូចនេះបុរសដែលជិះកង់ច្រើនម៉ោង គឺមានគុណភាពមេជីវិតឈ្មោលទាប។
២- ខោតឹងៗ
សម្រាប់បុរសក៏ស្លៀកខោក្នុងជាមុនសិន ការស្លៀកខោទ្រនាប់រឹបតឹងខ្លាំងពេក វាមិនល្អសម្រាប់ស្បែករបស់យើង ហើយថែមទាំងធ្វើឲ្យប៉ះពាល់ដល់ចំនួនមេជីវិតឈ្មោលទៀត ព្រោះខោទ្រនាប់រឹបតឹងក៏ធ្វើឲ្យមានការឡើងកម្ដៅពងស្វាស។ ប្រដាប់ភេទបុរស ត្រូវការខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីផលិតមេជីវិតឈ្មោល តែបើសម្លៀកបំពាក់តឹងដាក់សំពាធខ្លាំងពេក វាបណ្តោលឲ្យខ្សោយទៅវិញ ហើយបូករួមទាំងស្លៀកខោខោវប៊យក្រាស់ៗនាំឲ្យបរិវេណតំបន់បន្តពូជហប់ ស្អុះ គ្មានខ្យល់ចេញចូល សីតុណ្ហភាពបែបនោះដែលអាចរារាំងការផលិត និងការលូតលាស់ជីវិតឈ្មោល។