យ៉ាងណាមិញ រោគសញ្ញាសំខាន់ៗ ដែលអាចកើតឡើងមួយខែ (ឬលឿនជាងនេះ) មុនមានបញ្ហាគាំងបេះដូងមានដូចជាខាងក្រោម។
១. អស់កម្លាំង
ការអស់កម្លាំងមិនប្រក្រតី គឺជារោគសញ្ញាចម្បងមួយដែលបង្ហាញពីអាការៈគាំងបេះដូងអាចជិតកើតឡើង។ ជាទូទៅ ស្រីៗយើងជួបប្រទះអាការៈនេះច្រើនជាងបុរស។ ការអស់កម្លាំងនេះ មិនមែនកើតឡើងដោយសារតែសកម្មភាពរាងកាយ ឬផ្លូវចិត្តឡើយ វានឹងកើនឡើងនៅពេលយប់។ ដូចនេះ យើងគប្បីសង្កេតឲ្យបានដិតដល់ នៅក្នុងករណីដែលយើងអស់កម្លាំងនៅពេលធ្វើសកម្មភាពងាយៗ ដូចជារៀបចំកន្លែងគេង ឬងូតទឹក។
២. ឈឺពោះ
ជាមួយគ្នានេះដែរ ការឈឺពោះ ចង្អោរ ហើមពោះ ឬឈឺក្រពះ គឺជារោគសញ្ញាទូទៅបំផុត។ ការឈឺពោះមុនពេលគាំងបេះដូង អាចឲ្យយើងដឹងមុនបាន ដោយអាការៈនេះម្ដងជា ម្ដងឈឺនៅក្នុងរយៈពេលខ្លី។ ភាពតានតឹងផ្នែកខាងរាងកាយ អាចធ្វើឲ្យអាការៈឈឺពោះកាន់តែធ្ងន់ធ្ងរលើសដើម។
៣. ជំងឺគេងមិនលក់
ជំងឺគេងមិនលក់ត្រូវបានផ្សារភ្ជាប់នឹងការកើនឡើងហានិភ័យនៃការគាំងបេះដូង ឬជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដែលជាទូទៅកើតឡើងចំពោះស្ត្រី។ បន្ថែមពីនេះ យើងក៏អាចមានកម្រិតនៃការថប់បារម្ភខ្ពស់ និងភ្លេចភ្លាំងច្រើនផងដែរ។ រោគសញ្ញាទាំងនេះ ក៏រួមបញ្ចូលការពិបាកក្នុងការចាប់ផ្ដើមគេង និងភ្ញាក់តាំងពីព្រលឹម។