home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ អាច​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សុខភាព​បេះដូង​របស់​យើង​។ ដូចនេះ​ គ្នា​យើង​គប្បី​​បញ្ឈប់​ទម្លាប់​មិន​ល្អ​ទាំង​នេះ​​ឲ្យ​បាន​ទាន់​ពេលវេលា​ ដើម្បី​ឲ្យ​សុខភាព​បេះដូង​របស់​យើង​រឹង​មាំ ក៏​ដូចជា​ជៀស​ផុត​ពី​ជំងឺ​បេះដូង​នៅ​ពេល​ក្រោយ​។

គណនា BMI នៅទីនេះ

១. ជក់​បារី​

ទោះ​បី​ជា​យើង​ជក់​បារី​ម្ដងម្កាល វា​ក៏​អាច​ប៉ះពាល់​ដល់​សរីរាង្គ​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​រាងកាយ​ រួម​ទាំង​បេះដូង​ផង​ដែរ។ ជាក់​ស្ដែង សារធាតុ​គីមី​នៅ​ក្នុង​បារី​ធ្វើ​ឲ្យ​ខូច​មុខងារ​បេះដូង ដោយ​បង្កើន​ហានិភ័យ​​នៃ​ជំងឺ​ក្រិន​សរសៃ​ឈាម​​ ដែល​​ជា​រឿយ​ៗ​នឹង​បង្ក​ជា​អាការៈ​គាំង​បេះដូង​​​ថែម​ទៀត​ផង​។ ហេតុ​នេះ​ហើយ​ ដើម្បី​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ យើង​គប្បី​បញ្ឈប់​ការ​ជក់បារី​ជា​បន្ទាន់​។

គណនា BMR នៅទីនេះ

២. ធាត់​ជ្រុល

ធាត់​ជ្រុល​មាន​ពាក់ព័ន្ធ​នឹង​កត្តា​ជា​ច្រើន​ ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង រួម​ទាំង​សម្ពាធ​ឈាម​ខ្ពស់​។ ដើម្បី​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សមស្រប​ គ្នា​យើង​គប្បី​បញ្ចូល​បន្លែ និង​ផ្លែឈើ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ទើប​ជា​ការ​ប្រសើរ​។

៣. ញ៉ាំ​សាច់​ជាក់លាក់​លើស​កម្រិត​

ការ​ញ៉ាំ​សាច់​ក្រហម​ និង​សាច់​កែច្នៃ​ច្រើន​ជ្រុល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​។ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ​ប្រសិនបើ​យើង​ញ៉ាំ​សាច់​​ទាំង​នេះ​កាន់​តែ​ច្រើន​ ​ឱកាស​កើត​ជំងឺ​បេះដូង​កាន់​តែ​ច្រើន​ដូច​គ្នា។​

​៤. ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​

ចំណែក​ឯ​ភេសជ្ជៈ​ទាំង​នេះ​ក៏​អាច​​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ដូច​គ្នា។​ សម្រាប់​អ្នក​ដែល​ផឹក​ភេសជ្ជៈ​ប្រភេទ​នេះ​ជា​ទៀងទាត់​ អាច​ប្រឈម​នឹង​​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ ឬ​គាំង​បេះដូង​។

ជំងឺបេះដូង២

៥. ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​

ខណៈ​ពេល​ដែល​​ការ​ញ៉ាំ​ស្រា​ក្រហម​មួយ​កែវ​​ជា​រៀងរាល់​ថ្ងៃ​ មាន​អត្ថប្រយោជន៍​ដល់​សុខភាព ការ​ញ៉ាំ​ជាតិ​អាល់កុល​ច្រើន​ជ្រុល​អាច​បង្ក​ជា​បញ្ហា​សរសៃ​ឈាម​បេះដូង​។ នៅ​ពេល​ដែល​យើង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជាង​៣​កែវ​ក្នុង​មួយ​ថ្ងៃ វា​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​បេះដូង​ ដែល​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ខ្ពស់​ និង​កម្រិត​ខ្លាញ់​ខ្ពស់​នៅ​ក្នុង​រាងកាយ​។

៦. អង្គុយ​យូរ​ម៉ោង​

ទន្ទឹម​នឹង​នេះ​ដែរ ការ​អង្គុយ​យូរ​ម៉ោង​ជា​ប្រចាំ​​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​​អាការៈ​គាំង​បេះដូង ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ទោះ​បី​ជា​យើង​ហាត់ប្រាណ​ជា​ទៀងទាត់​ក៏​ដោយ។ អ្នក​ជំនាញ​យល់​ថា​ អសកម្មភាព​អាច​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ខ្លាញ់​ និង​ជាតិ​ស្ករ​ក្នុង​ឈាម​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​កាត់បន្ថយ​ហានិភ័យ​នេះ ​ដោយ​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើន​ ​ដើរ​ជុំវិញ​ការិយាល័យ​ ឬ​ក្រោក​ឈរ​ជា​ញឹកញាប់​។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 3 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x