និយមន័យ
១- អ្វីជាការធ្វើតេស្តជាតិស្ករនៅផ្ទះ?
តេស្តជាតិស្ករនៅផ្ទះ គឺដើម្បីវាស់កម្រិតជាតិស្ករក្នុងឈាម ដោយប្រើម៉ាស៊ីនតេស្តអាចយកតាមខ្លួនតូចមួយ ពិសេសសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ទាំងប្រភេទ ១ និងប្រភេទ ២។
គួរតែពិគ្រោះជាមួយគ្រូពេទ្យពីចំនួនគួរពិនិត្យ ហើយការពិតទៅចំនួនពិនិត្យ អាស្រ័យលើការព្យាបាល សុខភាព ស្ថានភាពជំងឺទឹកនោមផ្អែមយើងផ្ទាល់។ គ្នាយើងកើតទឹកនោមផ្អែម ព្យាបាលដោយចាក់អាំងសុយលីន ទាមទារឲ្យពិនិត្យញឹកញាប់។
បើព្យាបាលដោយកម្រចាក់ ឬមិនចាក់អាំងសុយលីនទេនោះ តេស្តជាតិស្ករនេះ អាចជួយយើងដឹងថារាងកាយ មានកម្រិតជាតិស្ករប្រែប្រួលបែបណាពេលញ៉ាំអាហារ ពេលឈឺ កំពុងស្ត្រេស ពេលហាត់ប្រាណ ប្រើប្រាស់ថ្នាំ និងពេលធ្វើសកម្មភាពផ្សេងៗទៀត។
ឧបករណ៍វាស់ជាតិស្ករមួយចំនួន អាចរក្សាទិន្នន័យជាតិស្ករបានយ៉ាងច្រើន ជួយយើងតាមដាន ប្រៀបធៀបទិន្នន័យពីមុនៗ និងអាចព្យាករណ៍ពីកម្រិតជាតិស្ករក្នុងពេលជាក់លាក់ និងអាចកត់សម្គាល់ពេលមានការផ្លាស់ប្តូរអ្វីមួយ។ ទិន្នន័យទាំងនោះ អាចបញ្ជូលទៅក្នុងកុំព្យូទ័រហើយបម្លែងជាក្រាហ្វិក កាន់តែងាយស្រួលវិភាគ។
ឧបរណ៍វាស់ជាតិស្ករថ្មីៗ និងទំនើបនាពេលបច្ចុប្បន្ន អាចភ្ជាប់ជាមួយម៉ាស៊ីនចាក់អាំងសុយលីន ប្រើសម្រាប់បាញ់បញ្ជូលអាំងសុយលីន ជួយកំណត់កម្រិតអាំងសុយលីន ត្រូវចាក់ពេញមួយថ្ងៃ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២- ហេតុអ្វីត្រូវធ្វើតេស្តជាតិស្ករនៅផ្ទះ?
គ្រូពេទ្យអាចណែនាំយើង តើគួរតែធ្វើតេស្តនេះប៉ុន្នានដងក្នុង១ថ្ងៃ។ ជាទូទៅចំនួនធ្វើតេស្ត អាស្រ័យតាមប្រភេទជំងឺទឹកនោមផ្អែម និងផែនការព្យាបាលយើងផ្ទាល់។
– ជំងឺទឹកនោមផ្អែមប្រភេទទី ១៖ គ្រូពេទ្យនឹងណែនាំឲ្យធ្វើតេស្ត ៤-៨ ដង/ថ្ងៃ។ គួរធ្វើតេស្តមុនពេលញ៉ាំបាយ និងអាហារសម្រន់ មុននិងក្រោយពេលហាត់ប្រាណ មុនចូលគេង និងពេលយប់ខ្លះទៀត។ ប៉ុន្តែករណីអ្នកជំងឺផ្លាស់ប្តូរទម្លាប់រស់នៅ ឬដូរប្រើថ្នាំផ្សេង តម្រូវពិនិត្យឲ្យបានញាប់ជាងមុន។
- ជំងឺទឹកនោមផ្អែមប្រភេទទី ២៖ បើយើងចាក់អាំងសុយលីន គ្រូពេទ្យនឹងណែនាំឲ្យធ្វើតេស្ត ២ ដង/ថ្ងៃ ឬច្រើនជាងនេះ ទៅតាមប្រភេទ និងកម្រិតអាំងសុយលីន។
តេស្តគួរធ្វើមុនពេលបាយ និងមុនពេលចូលគេង។ ដោយឡែកបើយើងព្យាបាលមិនប្រើអាំងសុយលីន ត្រឹមរៀបចំរបបអាហារត្រឹមត្រូវ និងធ្វើលំហាត់ប្រាណ មិនចាំបាច់ធ្វើតេស្តជារៀងរាល់ថ្ងៃទេ។
អត្ថបទគួរអាន៖
- តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោម
- ហេតុអ្វីអ្នកមានជំងឺទឹកនោមផ្អែមមិនគួររំលងម៉ោងពេលញុំាអាហារ?
- អ្នកកើតជំងឺបម្រុងទឹកនោមផ្អែម គប្បីអនុវត្តទម្លាប់ទាំងនេះ
- អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព
- កើតទឹកនោមផ្អែម ត្រូវធ្វើតាម ៣ ចំណុចសំខាន់នេះ ទើបការព្យាបាលបានជោគជ័យ
ស្វែងយល់មុនធ្វើតេស្ត
៣- គួរដឹងអ្វីខ្លះមុនធ្វើតេស្ត?
បើគិតថាលទ្ធផលចេញក្នុងប្រដាប់វាស់ខុសពីអ្វីយើងគិត អាចព្យាបាលធ្វើតេស្តជាថ្មី។ ពិនិត្យផ្ទៃពោះ និងវាស់កម្រិតជាតិស្ករនៅផ្ទះជាប្រចាំ សំខាន់ណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ។ ពេលណាយើងអាចរក្សាជាតិស្ករឲ្យស្ថិតនៅក្នុងកម្រិតត្រឹមត្រូវតាមគ្រូពេទ្យណែនាំ ទាំងយើង និងបេប៊ីក្នុងផ្ទៃ សុទ្ធតែមានសុខភាពល្អ កាត់បន្ថយអត្រាប្រឈមកើតជំងឺទឹកនោមផ្អែមពេលពពោះទៀតផង។
នៅមានវិធីតេស្តជាតិស្ករក្នុងទឹកនោម ប៉ុន្តែធ្វើឡើងក្នុងករណីស្ថានភាពជំងឺធ្ងន់ធ្ងរប៉ុណ្ណោះ ដែលស្ថានភាពនេះគេហៅថា ទឹកនោមផ្អែមមានកំហាប់ជាតិកេតូនខ្ពស់ (Diabetic Ketoacidosis) និងអាចតេស្តឈាមតាមមួយវិធីទៀត ដើម្បីរកសារធាតុ Ketone ក្នុងឈាម។
ដំណើរការធ្វើតេស្ត
៤- គួរត្រៀមខ្លួនបែបណាដើម្បីធ្វើតេស្ត?
ធ្វើតេស្តជាតិស្ករ តម្រូវឲ្យប្រើប្រាស់ឧបករណ៍តូចមួយ ហៅថា គ្លុយកូសម៉ែត្រ (Glucose Meter) អាចប្រាប់ឲ្យដឹងកម្រិតជាតិស្ករមាននៅក្នុងឈាម តាមរយៈការជួសម្រាមដៃដាក់បន្ទះក្រដាសសម្រាប់ធ្វើតេស្ត។ គួរពិគ្រោះជាមួយគ្រូពេទ្យផ្នែកទឹកនោមផ្អែម ពីរបៀបប្រើឧបករណ៍ទាំងនេះ។
៥- មានអ្វីកើតឡើងអំឡុងពេលធ្វើតេស្ត?
របៀបប្រើប្រាស់ឧបករណ៍គឺមានវិធីខុសៗគ្នា អាស្រ័យប្រភេទនីមួយៗ ហើយបើចង់បានលទ្ធផលជាក់លាក់ ទាមទារធ្វើតាមការណែនាំឲ្យបានត្រឹមត្រូវ ហើយពេលប្រើឧបករណ៍ទាំងនេះ យើងគួរតែ៖
– លាងដៃទឹកសាប៊ូក្តៅអ៊ុនៗ ជូតឲ្យស្ងួតជាមួយកន្សែងស្អាត
– រៀបចំត្រៀមឧបករណ៍គ្លុយកូសម៉ែត្រ (Glucose Meter) ទៅតាមការណែនាំ
– ដកយកបន្ទះក្រដាសធ្វើតេស្តចេញពីកំប៉ុង ប្រញាប់បិទគម្របដើម្បីកុំឲ្យខូចក្រដាសផ្សេងទៀត
– រៀបចំត្រៀមឧបករណ៍គ្លុយកូសម៉ែត្រ (Glucose Meter) ទៅតាមការណែនាំ
– យកម្ជុលជួសឈាមម្រាមដៃ ប៉ុន្តែកុំជួសចំកណ្តាលម្រាម ព្រោះអាចឈឺខ្លាំង និងអាចគ្មាន ឈាមគ្រប់គ្រាន់។ ឧបករណ៍ជួសឈាមផ្សេងៗ អាចជួសនៅកន្លែងផ្សេងក្រៅពីម្រាមដៃដូចជានៅ បាតដៃ ឬដើមដៃ។
– ដាក់ដំណក់ឈាមជួសបានឲ្យចំកន្លែងលើបន្ទះក្រដាសធ្វើតេស្ត
– ប្រើដុំសំឡីស្អាតសង្គត់នៅកន្លែងចាក់កុំឲ្យហូរបន្តឈាម– បន្ទាប់មកធ្វើតាមការណែនាំរបស់ឧបករណ៍ ដោយខ្លះត្រូវការពេលត្រឹមតែ ២-៣ នាទីប៉ុណ្ណោះ
– បន្ទាប់មកធ្វើតាមការណែនាំរបស់ឧបករណ៍ ដោយខ្លះត្រូវការពេលត្រឹមតែ ២-៣ នាទីប៉ុណ្ណោះ
៦- ក្រោយធ្វើតេស្តរួចមានអ្វីកើតឡើង?
អាចសរសេរលទ្ធផល និងពេលធ្វើតេស្តទុក ប៉ុន្តែប្រដាប់ធ្វើតេស្ត ខ្លះអាចរក្សាពត៌មានទុកជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍ ជួយយើងអាចរកមើលឡើងវិញនៅពេលក្រោយ។ ពត៌មានទាំងនេះចាំបាច់ណាស់សម្រាប់យើង និងគ្រូពេទ្យ ដើម្បីដឹងថា តើជាតិស្ករស្ថិតនៅកម្រិតធម្មតាញឹកញាប់ប៉ុណ្ណា ជួយគ្រូពេទ្យអាចប្តូរថ្នាំទៅតាមស្ថានភាពជាក់ស្តែង។
ក្រោយពេលប្រើប្រាស់គួរចោលម្ជុលឲ្យស្រួលបួល កុំចោលក្នុងធុងសំរាម ខ្លាចមិនប្រយ័ត្នអាចមុតអ្នកផ្សេង។
លទ្ធផល
៧- លទ្ធផលតេស្ត
ជាតិស្ករប្រចាំថ្ងៃរបស់យើងគួរស្ថិតក្នុងកម្រិតដូចខាងក្រោម ប៉ុន្តែទិន្ន័យអាចខុសគ្នាអាស្រ័យស្ថានភាពដូចជា៖
ជំងឺទឹកនោមផ្អែមគ្មានផ្ទៃពោះ
- ៧០-១៣០ មិល្លីក្រាម/ដេស៊ីលីត្រ មុនពេលបាយ។
– ទាបជាង ១៨០ មិល្លីក្រាម/ដេស៊ីលីត្រ ១-២ ម៉ោងក្រោយពេលញ៉ាំបាយ។
ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ
– ៩៥ មិលី្លក្រាម/ដេស៊ីលីត្រ ឬទាបជាងនេះ មុនពេលញ៉ាំអាហារព្រឹក។
– ១៤០ មិលី្លក្រាម/ដេស៊ីលីត្រ ឬទាបជាងនេះ ១ម៉ោង ក្រោយញ៉ាំបាយ ឬ ១២០ មិលី្លក្រាម/ដេស៊ីលីត្រ ឬទាបជាងនេះ ២ ម៉ោងក្រោយញ៉ាំបាយ។
ករណីច្រើនទៀត អាចធ្វើឲ្យកម្រិតជាតិស្ករប្រែប្រួល ហើយបើលទ្ធផលមិនប្រក្រតី ពេទ្យនឹងប្រាប់ពីរោគសញ្ញា ក៏ដូចជាបញ្ហាសុខភាពយើងពីមុនមក។ សាកសួរគ្រូពេទ្យចន្លោះកម្រិតជាតិស្ករធម្មតាគួរតែមាន និងរបៀបក្នុងការគ្រប់គ្រងជាតិស្ករទាំងនោះ ពេលឡើងខ្ពស់ពេក ឬចុះទាបពេក។
[embed-health-tool-heart-rate]