បញ្ចេញសកម្មភាពរាងកាយ
ធ្វើឲ្យខ្លួនសកម្ម ឬធ្វើលំហាត់ប្រាណ ដូចជា ដើរ ឬហែលទឹក អាចជួយឲ្យសម្ពាធឈាមស្ថិតនូវកម្រិតមួយធម្មតា។ ពិភាក្សាជាមួយគ្រូពេទ្យសម្រាប់លំហាត់ប្រាណល្អសម្រាប់យើងអំឡុងពេលកំពុងពពោះ។ បញ្ចេញសកម្មភាពផ្សេងៗ គឺគ្មានគ្រោះថ្នាក់ចំពោះស្រីៗមានផ្ទៃពោះ និងមានជំងឺលើសឈាមនោះទេ។ តាមពិតទៅ ធ្វើការឲ្យបានច្រើនអំឡុងពេលមានផ្ទៃពោះ អាចបន្ថយហានិភ័យជំងឺបម្រុងក្រឡាភ្លើង។
បើយើងមិនមានបញ្ហា ឬមានជំងឺទាមទារឲ្យសម្រាកលើគ្រែ អាចចាប់ផ្តើមធ្វើលំហាត់ប្រាណស្រាលៗ ហើយបង្កើនវាបន្តិចម្តងៗ។ គួរចៀសវាងសកម្មភាពណាដែលធ្វើឲ្យងាយធ្លាក់ ដួល ដូចជា ជិះសេះ លេងបាល់ទាត់ ឬវាយតេន្នីសជាដើម។
ត្រួតពិនិត្យទម្ងន់
វាជារឿងសំខាន់ណាស់ក្នុងការតាមដានទម្ងន់អំឡុងពេលមានផ្ទៃពោះ។ គ្រូពេទ្យនឹងប្រាប់យើងពីទម្ងន់សមស្របដែលបញ្ជាក់ថាយើងមានសុខភាពល្អ ទៅតាមតម្រូវការលូតលាស់គភ៌ក្នុងផ្ទៃ និងទម្ងន់យើងមុនពេលមានផ្ទៃពោះ។ ធាត់លើសទម្ងន់អាចជាសញ្ញាមួយ មានផលប៉ះពាល់ដល់សម្ពាធឈាម អាចធ្វើឲ្យរមួលក្រពើ ទឹកនោមផ្អែម ឈឺសន្លាក់ ក្រហាយចុងដង្ហើម ឈឺខ្នង និងហត់អំឡុងពេលមានផ្ទៃពោះ។ កែប្រែទម្លាប់រស់នៅប្រចាំថ្ងៃ ដើម្បីកុំឲ្យឡើងទម្ងន់ចាប់ពីពេលមានផ្ទៃពោះខែដំបូងទៅ បែបនេះអាចកាត់បន្ថយលើសឈាមពេលពពោះបាន។
គ្រប់គ្រងរបបអាហារឲ្យមានតុល្យភាព
ញុំាអាហារមានតុល្យភាព និងញ៉ាំអាហារមានជាតិប្រៃតិច អាចជួយបន្ថយការលើសសម្ពាធឈាម។ ញ៉ាំអាហារមានតុល្យភាព ក៏អាចជួយឡើងទម្ងន់ដែលស្ថិតក្នុងស្ថានភាពសុខភាពល្អ។ ស្រីៗគួរញុំាអាហារមានជាតិប្រូតេអ៊ីន ដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងផលិតផលមានជាតិខ្លាញ់ទាប។ គ្រាប់ធុញ្ញជាតិសម្បូរទៅដោយសារធាតុសរសៃ អាចជួយបន្ថយសម្ពាធឈាមបាន។ ក្នុងពេលមានផ្ទៃពោះ ស្រីៗគួរញ៉ាំអង្ករសម្រូប ហើយត្រូវប្រាកដថា យើងបានញ៉ាំអាហារគ្រប់ ៨ មុខយ៉ាងតិចក្នុងមួយថ្ងៃ។ ពិភាក្សាជាមួយអ្នកជំនាញអាហារូបត្ថម្ភ ដើម្បីទទួលបានជំនួយ។
ដឹងពីអ្វីដែលហួសកម្រិត
គួរចៀសវាងរឿងជក់បារី ផឹកស្រា ឬអាហារមានជាតិកាហ្វេអ៊ីន។ គួរពិភាក្សាជាមួយគ្រូពេទ្យប្រសិនបើយើងប្រើប្រាស់ថ្នាំលក់តាមទីផ្សារ ហើយបើកំពុងប្រើថ្នាំណាមួយ ត្រូវប្រាកដថា មានការណែនាំពីគ្រូពេទ្យឲ្យបានត្រឹមត្រូវ។ ថ្នាំមួយចំនួនអាចមានផលរំខានធ្វើឲ្យឡើងសម្ពាធឈាម ហេតុនេះមានសារៈសំខាន់ក្នុងការតាមដាន និងរកដំបូន្មានពីជំនាញ។
គួរចៀសវាងការផឹកគ្រឿងជាតិកាហ្វេអ៊ីន ឬផឹកក្នុងកម្រិតសមរម្យបានហើយ ព្រោះក្រៅពីអាចប៉ះពាល់ដល់គភ៌ និងម៉ាក់។ ជាតិកាហ្វេអ៊ីន អាចធ្វើឲ្យមានផលរំខានដល់សម្ពាធឈាម នាំឲ្យមានការថយចុះលំហូរឈាមទៅកាន់ទងសុក បង្កើនហានិភ័យ រលូតកូន។ នេះបើតាមការសិក្សាបញ្ហារោគស្ត្រីនៅអាមេរិក។ ស្រីៗកំពុងពពោះ អាចផឹកជាតិកាហ្វេអ៊ីន ត្រឹមកម្រិតតិចជាង ២០០ មិលី្លក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ។