
២. វិធីបញ្ចុះកូលេស្តេរ៉ូល
កាត់បន្ថយការញ៉ាំអាហារមានខ្លាញ់ចម្រាញ់៖ អាហារទាំងនេះសម្ដៅដល់អាហារឆ្លងកាត់ការកែច្នៃមានដូចជាអាហារបំពង អាហារកញ្ចប់ ឬនំកញ្ចប់មានជាតិខ្លាញ់ជាដើម។
កាត់បន្ថយអាហារមានខ្លាញ់ឆ្អែត៖ អាហារទាំងនោះមានដូចជាសាច់ក្រហម សាច់មាន់ជាប់ស្បែក សាច់ជ្រូក ឈីស និងផលិតផលធ្វើពីទឹកដោះ។
ញ៉ាំអាហារមានខ្លាញ់មិនឆ្អែត៖ ដូចជាផ្លែប័រ គ្រាប់ធញ្ញជាតិ ប្រេងបន្លែ ប្រេងសណ្ដែក និងប្រេងអូលីវ។
ញ៉ាំអាហារសម្បូរជាតិសរសៃ៖ មានដូចជាផ្លែឈើ បន្លែ និងពពួកសណ្ដែក។
ហាត់ប្រាណឲ្យបានទៀងទាត់៖ ការសិក្សាបានរកឃើញថាការហាត់ប្រាណជាប្រចាំអាចជួយបញ្ចុះកម្រិតកូលេស្តេរ៉ូលអាក្រក់ និងបង្កើនកម្រិតកូលេស្តេរ៉ូលល្អ។ តាមការណែនាំ ការហាត់ប្រាណបែបស្រាលៗដូចជាជិះកង់ ឬដើរ ចន្លោះពី១៥០ទៅ៣០០នាទីក្នុងមួយសប្ដាហ៍ និងហាត់ប្រាណប្រើកម្លាំងខ្លាំងអាចចន្លោះពី៧៥ទៅ១៥០នាទីក្នុងមួយសប្ដាហ៍ ជួយរក្សារាងកាយមានសុខភាពល្អ។