backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

កូលេស្ដេរ៉ូលឮហើយអ្នកណាក៏ខ្លាចដែរ តែ ១ប្រភេទនេះ ពេទ្យថាល្អទៅវិញ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 13, 2022

កូលេស្ដេរ៉ូលឮហើយអ្នកណាក៏ខ្លាចដែរ តែ ១ប្រភេទនេះ ពេទ្យថាល្អទៅវិញ

គ្នាយើង​ប្រហែល​ជាដឹងហើយ​ថា ពេល​លើសកូលេស្ដេរ៉ូល វា​បណ្ដាល​ឲ្យយើង​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើនណាស់ ជាពិសេស លើសឈាម។ តែ​រាងកាយ​របស់​យើង ត្រូវការ​កូលេស្ដេរ៉ូល ដើម្បី​ដំណើរការ​មុខងារ​ដោយ​ត្រឹមត្រូវ។

១. ប្រភេទ​កូលេស្ដេរ៉ូល

កូលេស្ដេរ៉ូល មាន ២​ប្រភេទ​សំខាន់ៗ គឺ​កូលេស្ដេរ៉ូល​ដែលមាន​ដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) និង​កូលេស្ដេរ៉ូល​ដែល​មាន​ដង់ស៊ីតេ Lipoprotein ទាប (LDL)។ តើក្នុងចំណោម​កូលេស្ដេរ៉ូល​ទាំង ២​ប្រភេទ​នេះ មួយណា​ល្អ​ចំពោះសុខភាព?

  • កូលេស្ដេរ៉ូល​ដែលមាន​ដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL)

កូលេស្ដេរ៉ូល​ដែលមាន​ដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) ត្រូវស្គាល់ថា ជាកូលេស្ដេរ៉ូល​ល្អ ដោយសារ​វានាំ​កូលេស្ដេរ៉ូល​ទៅកាន់​ថ្លើម ដោយ​ចេញមក​ពី​រាងកាយ។ វាជួយ​បំបាត់​បញ្ហា​រាងកាយ​លើស​កូលេស្ដេរ៉ូល ដូច្នេះ​កូលេស្ដេរ៉ូល មិន​ទៅ​ប្រមូលផ្ដុំ​ច្រើន​នៅ​ក្នុង​សរសៃអាកទែរ។ កូលេស្ដេរ៉ូល​ដែលមាន​ដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) មាន​នៅក្នុង​បន្ថែ ​ផ្លែឈើ គ្រាប់ធញ្ញជាតិ សាច់​គ្មាន​ខ្លាញ់ ត្រី​សាលម៉ុន ត្រីធូណា ត្រីសាឌីន ប្រេង​អូលីវ ឬបន្ថែ។

  • កូលេស្ដេរ៉ូល​ដែល​មាន​ដង់ស៊ីតេ Lipoprotein ទាប (LDL)

កូលេស្ដេរ៉ូល​ដែល​មាន​ដង់ស៊ីតេ Lipoprotein ទាប (LDL) ត្រូវស្គាល់ថា ជាកូលេស្ដេរ៉ូល​អាក្រក់ ដោយសារ​វានាំ​កូលេស្ដេរ៉ូល​ទៅកាន់​សរសៃអាកទៃរ ហើយ​ប្រមូលផ្ដុំ​ច្រើន​នៅ​ជញ្ជាំង​សរសៃអាកទែរ។ នៅពេល​កូលេស្ដេរ៉ូល​ប្រមូលផ្ដុំ​ច្រើន នៅក្នុង​សរសៃអាកទែរ វាកកើត​ជា​កំណក ដែល​អាច​រារាំង​លំហូរ​ឈាម​ទៅកាន់​បេះដូង និង​ខួរក្បាល ហើយ​បណ្ដាល​ឲ្យ​យើង​កើត​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល ឬគាំងបេះដូង​ជាដើម។

ការកកើត​កំណក​ក្នុង​ឈាម ក៏កាត់​បន្ថយ​លំហូរឈាម និង​អុកស៊ីហ្សែន ទៅកាន់​សរីរាង្គ​សំខាន់​ផ្សេងទៀត​ផងដែរ។ នៅពេល​សេរីរាង្គ និង​សរសៃអាកទែរ ខ្វះអុកស៊ីហ្សែន វាអាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​តម្រងនោម ឬ ជំងឺសរសៃ​អាកទែរ Peripheral Arterial Disease។

កូលេស្ដេរ៉ូល​ដែល​មាន​ដង់ស៊ីតេ Lipoprotein ទាប (LDL) មាន​នៅក្នុង​សាច់ក្រហម អាហារ​បំពង ផលិតផល​ទឹកដោះគោ​ដែល​សម្បូរ​ជាតិ​ខ្លាញ់ អាហារ​ដុត​ដែល​ប្រើ​ខ្លាញ់​ឆ្អែត ឬខ្លាញ់​មិនឆ្អែត និង​អាហារ​ដែល​មាន​ប្រេង Hydrogenated Oil។

អាហារគ្រប់គ្រងកូលេស្តេរ៉ុល១

អត្ថបទពាក់ព័ន្ធ៖

២. មូលហេតុ​បណ្ដាលឲ្យ​លើសកូលេស្ដេរ៉ូល

លើស​កូលេស្ដេរ៉ូល បណ្ដាល​មកពី​កត្ដា​ជាច្រើន៖

  • ជំងឺធាត់
  • របបអាហារ សម្បូរដោយ​សាច់ក្រហម អាហារ​សម្បូរ​ដោយ​ខ្លាញ់​ឆ្អែត និងខ្លាញ់មិនឆ្អែត និងអាហារ​កែឆ្នៃ
  • រង្វង់ចង្កេះធំពេក
  • ហាត់ប្រាណ​តិចតួច

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៣. វិធីជួយបំបាត់កូលេស្ដេរ៉ូល

  • ឈប់ជក់បារី
  • ញ៉ាំអាហារ​សុខភាព
  • ហាត់ប្រាណ​ឲ្យ​បាន​ទៀតទាត់
  • កាត់បន្ថយ​ស្ត្រេស

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 13, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម