home

ក្រួសក្នុងផ្លូវទឹកនោម

ក្រួស​ក្នុងផ្លូវទឹកនោម - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជាក្រួស​ក្នុងផ្លូវទឹកនោម​​ ​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ក្រួសក្នុងផ្លូវទឹកនោម

ក្រួស​ក្នុង​តម្រង​នោម សំដៅ​លើ​​កំណក​ក្នុង​តម្រង​នោម ​ដែល​ជា​សារធាតុ​ផ្សំ​របស់​ទឹក​នោម​។ ក្រួស​ក្នុង​តម្រង​នោម ​អាច​មាន​ពី​តូច​ទៅ​ធំ ​តាម​ទំហំ​របស់​វា ក្រួស​ធំ​ៗ ​អាច​នឹង​​បិទ​ជិត​រន្ធ​បង្ហូរ​ទឹក​នោម​ដែល​ចេញ​ពី​តម្រង​នោម​ទៅ​ប្លោក​នោម ​ឬ​អាច ហៅ​ថា ​ក្រួស​មាន​រូបរាង​ដូច​ផ្កាយ​។ ក្រួស​ក្នុង​តម្រង​នោម​អាច​បង្ក​ឡើង​ដោយ​កត្តាសាមញ្ញៗ​មួយ​ចំនួន​ ដែល​យើង​មិន​គួរ​មើល​រំលង​។​ ​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី​ ឲ្យ​ដឹង​ថា ចំពោះ​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម មាន​កត្តា​៣​យ៉ាង​ដែល​បណ្ដាល​យើង​ប្រឈម​នឹង​កើត​ជំងឺ​នេះ។​ ១. ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់ ក្រួស​បង្ក​ឡើង​ដោយ​សារ​ទឹក​នោម​យើង​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​មួយ​ចំនួន​ដែល​មិន​រលាយ។ ប្រសិន​បើ​យើង​មាន​កម្រិត​ទឹក​នោម​តិច ​ទៅ​បត់​ជើង​តូចបាន​​តិច​តូច​ពេក ដោយ​សារ​តែ​មិន​សូវ​ញ៉ាំទឹក​ នោះ​សារធាតុ​​បង្ក​ជា​កំហាប់ សារធាតុ​រ៉ែ ក្នុង​ទឹក​នោម​ដូចជា កាល់ស្យូម អាស៊ីដ​អុយរិក ព្រម​ទាំង​សារធាតុ​មួយ​ចំនួន​ផ្សេងៗ​ទៀត អាច​​បង្ក​បង្កើត​ជា​ក្រួស​ក្នុង​តម្រង​នោម​។ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់ ទឹក​នោម​មាន​កំហាប់​ខ្ពស់ ហានិភ័យ​កើត​ក្រួស​ក្នុង​តម្រង​នោម​ក៏​ខ្ពស់​ដែរ។ ២. បញ្ហា​សុខភាព​ប្រចាំ​កាយ​ បើ​យើង​មាន​ជំងឺ​រលាក ឬ​ជំងឺ​ផ្សេង​ទៀត​នៅ​តម្រង​នោម ឬ​ប្លោក​នោម​ញឹក​ញាប់ ​ក៏​អាច​បង្កឲ្យ​ងាយ​ជួប​នឹង​កើត​ជំងឺ​ក្រួស​តម្រង​នោម​ដែរ។ គ្នា​យើង​​ត្រូវ​ចង​ចាំ​ថា ជំងឺ​រលាក​តម្រង​នោម​បង្ក​ឲ្យ​កើត​ក្រួស​តម្រង​នោម បើ​មាន​ក្រួស​តម្រង​នោម​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​តម្រង​នោម​ដូច​គ្នា។ បុគ្គល​ខ្លះ​មាន​បញ្ហា​ទម្រង់​ប្រព័ន្ធ​តម្រង​នោម​ដំណើរការមិន​ល្អ​ ពី​កំណើត ជា​ហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ក្រួស​តម្រង​នោម។ ៣. ទឹក​មិន​ស្អាត ទឹក​រួម​ចំណែក​ខ្លាំង​ក្នុង​ការ​ជួយ​បង្ការ​កុំ​ឲ្យ​កើត​គ្រួស​ក្នុង​តម្រង​នោម(ទឹក​ស្អាត)។ ជាក់​ស្ដែង ទឹក​សុទ្ធ​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​ខ្លះ​ផ្ទុក​សារធាតុ​អ៊ីយ៉ុង​ច្រើន។ ចំណែក ពលរដ្ឋ​នៅ​តាម​ជនបទ​ខ្លះ​ប្រើ​ទឹក​អណ្ដូង​សម្បូរ​ដោយ​សារធាតុ​រឹង​ជា​ច្រើន​ដូច​ជា កាល់ស្យូម និង​កាល់​កែវ។​ សារធាតុ​ទាំង​នោះ និង​បង្ក​ឲ្យ​កើត​ក្រួស​ក្នុង​តម្រង​នោម​ផង​ដែរ។ វេជ្ជបណ្ឌិត​ខាង​លើ​ពន្យល់​បន្ថែម​ទៀត​ថា ក្រួស​ក្នុង​តម្រង​នោម​បង្ក​ឲ្យ​មាន ការ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង​មិន​អាច​ទ្រាំ​បាន​នៅ​ម្ដុំ​ចង្កេះ​មួយចំហៀង​ និង​ឈឺ​ពោះ រាលដាល​មក​ប្រដាប់​ភេទ។ […]

ស្វែងរក​បន្ថែម​ទៀត ក្រួសក្នុងផ្លូវទឹកនោម អត្ថបទ

ក្រួសក្នុងផ្លូវទឹកនោម

ក្រួស​តម្រង​នោម ជា​ដុំ​គ្រីស្តាល់​រឹង​មាន​ក្នុង​ទឹក​នោម។ ការ​ឈឺ​ចុក​ដោយសារ​ក្រួស​តម្រង​នោម អាច​ទ្រាំ​មិន​បាន ហើយ​អាច​ឈឺ​មួយ​ឆាវៗ។ មាន​កត្តា​មួយ​ចំនួន​នាំ​ឲ្យ​កើត​ក្រួស​តម្រង​នោម តែ​របប​អាហារ​របស់​គ្នា​យើង​ក៏​ជា​មូលហេតុ​សំខាន់​ខ្លាំង​ដែរ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​អាហារ ៣ ប្រភេទ​ដែល​អាច​នាំ​កើត​ក្រួស​តម្រង​នោម៖ ១- អាហារសម្បូរជាតិសូដ្យូម (ប្រៃ) សូដ្យូម ជា​ចំណែក​មួយ​ក្នុង​អំបិល។ សូដ្យូម​ក្នុង​អាហារ​គ្នា​យើង​ញ៉ាំ​ អាច​ជំរុញ​ឲ្យ​កើត​ក្រួស​តម្រង​នោម ព្រោះ​វា​បង្កើន​ការ​ប្រមូល​ផ្ដុំ​ជាតិ​កាល់ស្យូម​នៅ​ក្នុង​ទឹក​នោម។ សូដ្យូម មាន​ក្នុង​អាហារ​កំប៉ុង អាហារ​រហ័ស (Fast Food) អាហារ​ខ្ចប់ ឬ​សាច់​កញ្ចប់ និង​គ្រឿង​ផ្សំ​បង្កើន​រស​ជាតិ។ លើស​ពី​នេះ កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​សូដ្យូម ក៏​អាច​ជួយ​ការពារ​បេះដូង​បាន​ដែរ។ ដើម្បី​ឲ្យ​របប​អាហារ​មាន​សូដ្យូម​ទាប អាច​ពិចារណា​ចំណុច​ខាង​ក្រោម៖ – ពេល​ចេញ​ញ៉ាំ​អី​ខាង​ក្រៅ ចៀសវាង​អាហារ​មាន​ជាតិ​សូដ្យូម​ច្រើន​ពេក – កុំ​ចេះ​តែ​ឧស្សាហ៍​ញ៉ាំ​ស៊ុប​កំប៉ុង សាច់ បន្លែ​កំប៉ុង អាហារ​រហ័ស និង​អាហារ​កញ្ចប់។ គួរ​ញ៉ាំ​អាហារ​ស្រស់​ថ្មីៗ​វិញ។ – ពេល​ទិញ​អាហារ​នៅ​ផ្សារ​ទំនើប មើល​តារាង​គ្រឿង​ផ្សំ​លើ​សម្បក។ ចៀសវាង​អាហារ​មាន​សូដ្យូម​ប៊ីកា​បូណាត ម្សៅ​សូដា​សម្រាប់​ដុតនំ ម្សៅ​ដុត​នំ សូដ្យូម​ផូស្វាត ម៉ូណូ​សូដ្យូម​គ្លុយតាម៉ាត MSG សូដ្យូម​អាល់ហ្ស៊ីណាត សូដ្យូម​នីត្រាត ឬ​នីទ្រីត។ ទាំង​នេះ ជា​សូដ្យូម​លាក់​មុខ។ ២- អាហារបង្កើនសារធាតុអុកសាឡាតច្រើនពេក ជាតិ​អុកសាឡាត​ច្រើនពេក អាច​បង្ការ​មិន​ឲ្យ​រាងកាយ​យើង​ស្រូប​យក​ជាតិ​កាល់ស្យូម។ ហេតុ​នេះ កម្រិត​កាល់ស្យូម អាច​កើន​ឡើង​នៅ​ក្នុង​ទឹក​នោម […]

ក្រួសក្នុងផ្លូវទឹកនោម

​ក្រួស​ក្នុង​តម្រង​នោម បង្ក​ឡើង​ដោយ​សារ​ធាតុ​គីមី​ជា​ច្រើន​ប្រមូល​ផ្ដុំ​គ្នា ហើយ​ក្លាយ​ទៅជា​ដុំ​ក្រួស​តូច​ៗ​ស្ថិត​នៅ​ក្នុង​តម្រង​នោម។ វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ក្រួស​ក្នុង​តម្រង​នោម ​អាច​មាន​ពី​តូច​ទៅ​ធំ ហើយ​ក្រួស​ធំ​ៗ​អាច​នឹង​​បិទ​ជិត​រន្ធ​បង្ហូរ​ទឹក​នោម​ដែល​ចេញ​ពី​តម្រង​នោម​ទៅ​ប្លោក​នោម។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​យើង​មាន​រោគ​សញ្ញា​ឈឺ​ចុក​ចាប់​ផ្នែក​​ត្រង់​ពោះ ខ្នង ឬ​ក្រលៀន នេះ​ជា​សញ្ញា​ដំបូងបង្ហាញ​ថា​គ្រាប់​ក្រួស​ចាប់ផ្ដើម​ធ្លាក់ និង​ជាប់​ក្នុង​បំពង់​នោម ទើបបង្ក​ជា​ការ​ឈឺ​ចាប់​ក្នុង​តម្រង​នោមបែបនោះ​។ មួយ​វិញ​ទៀត​យើង​អាច​មាន​អារម្មណ៍​ក្ដៅ​ខ្លួន ហើយ​ពេល​ខ្លះ​កម្ដៅ​ឡើង​ខ្លាំង​តែម្ដង។ បន្ទាប់​ពី​នោះ​មក​យើង​អាច​សង្កេត​មើល​ទឹក​នោម ប្រសិនបើ​លឿង​ខុស​ពី​ធម្មតា ហើយ​ក្ដៅទៀតនោះ ក៏​ជា​សញ្ញា​គ្រួស ហើយ​បើ​ទោះជាមិន​មែន​គ្រួស​ ក៏​ជាបញ្ហារលាក​តម្រង​នោម​ដែរ។ ​បើគ្រាប់​ក្រួសនៅ​ក្នុង​បំពង់​នោម​ពេល​នោម វា​មិន​ត្រឹម​បង្កឲ្យ​​ឈឺ​ចុក​ចាប់ខ្លាំងនោះទេ ថែម​ទាំងធ្វើឲ្យ​បរិមាណ​ទឹក​នោមថយចុះ ដោយ​សារ​គ្រាប់​ក្រួសជាប់​ស្ទះ​ក្នុង​​បំពង់​នោម និង​ពេល​ខ្លះទឹក​នោម​មាន​លាយ​ឡំ​ឈាម​មក​ជា​មួយ​ ឬ​ទឹក​នោម​មាន​​ធុំ​ក្លិន​ខ្លាំង​។ ចំណុចមួយ​ទៀត​ដែល​យើង​អាច​គិត​ថា​មានក្រួស​ក្នុង​តម្រង​នោម គឺ​ចុះ​ខ្សោយល្ហិតល្ហៃ ហើយ​រក​កលចង់​ក្អួត ព្រោះ​មុខ​ងារ​តម្រង​នោម​ខ្សោយ​​ទៅ​ៗ​​នៅ​ពេល​មាន​ក្រួស​ចូល​ទៅ​ក្នុង​នោះ ធ្វើឲ្យសារធាតុ​ពុល​កើត​ឡើងលើ​រាង​កាយ។ ចំពោះ​មូលហេតុ​វិញ​ម្ចាស់​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ​បញ្ជាក់​ថា មក​ពី​​ជាតិ​​កាល់ស្យូម​កើត​ឡើង​ច្រើន បង្ក​​ឲ្យ​កើត​បាន​ទៅ​ជា​ក្រួស​​នៅ​ក្នុង​តម្រង​នោម ឬ​ការ​ញ៉ាំ​អា​ហារ​​ច្រើន ហើយ​ការ​ប្រើប្រាស់​ថ្នាំ​ច្រើនពេក ជា​​ពិសេស​​ថ្នាំ​ដែល​មាន​ជាតិ​កាល់ស្យូម​ក៏​ជា​មូលហេតុ​ដែរ។ ចំណុច​សំខាន់​អាច​មក​ពី​យើង​ផឹក​ទឹក​តិច។ ចំណែក​​បញ្ហា​ត្បៀត​ប្រព័ន្ធ​បង្ហូរ​ទឹក​នោម ក៏​ជា​ហេតុ​ធ្វើ​ឲ្យ​ដក់​ទឹក​នោម​​បណ្ដាល​ឲ្យ​កក ហើយ​ក្លាយ​ជា​ក្រួស​ក្នុង​តម្រង​នោម​ដូច​គ្នា តែ​នោះ​គឺ​មាន​រយៈពេល​យូរ​ណាស់។

x