និយមន័យ
១‑ អ្វីទៅជាបញ្ហាប្តូរពណ៌ទឹកនោម?
បញ្ហាប្តូរពណ៌ទឹកនោម សំដៅលើការប្រែប្រួលពណ៌ធម្មតារបស់ទឹកនោម ដែលមានពណ៌លឿងស្រាល ទៅពណ៌ទឹកតែចាស់។ ពណ៌នេះ ប្រែប្រួលដោយសារកំហាប់សារធាតុពណ៌ Urochrome ក្នុងទឹកនោម ខណៈសារធាតុពណ៌ក្នុងអាហារ និងថ្នាំមួយចំនួន ក៏អាចធ្វើឲ្យទឹកនោមប្រែពណ៌តាមបានផងដែរ។ ឆៃថាវក្រហម និងពពួកថ្លែប៊ើរី អាចធ្វើឲ្យទឹកនោមកាន់តែមានពណ៌ចាស់ ឬឯថ្នាំមួយចំនួន ថែមទាំងអាចធ្វើឲ្យទឹកនោមប្រែជាពណ៌ ក្រហម លឿង ឬបៃតងផងដែរ។
តែបើសិនជាសុខៗ ទឹកនោមស្រាប់តែប្រែពណ៌នោះ អាចជាសញ្ញាជំងឺមួយចំនួន។ ដូចជាពណ៌ក្រហម ឬពណ៌ត្នោម អាចបញ្ជាក់ពីជំងឺ Porphyria ដែលជាជំងឺតំណពូជដ៏កម្រមួយ ពាក់ព័ន្ធនឹងគ្រាប់ឈាមក្រហម។
២‑ បញ្ហាប្តូរពណ៌ទឹកនោមកើតឡើងញឹកញាប់ដែរទេ?
សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ពត៌មានបន្ថែម។
រោគសញ្ញា
៣‑ រោគសញ្ញាប្តូរពណ៌ទឹកនោមមានអ្វីខ្លះ?
ជាធម្មតា ពណ៌ទឹកនោមនឹងប្រែប្រួលទៅបរិមាណទឹកយើងផឹក ពេលផឹកទឹកកាន់តែច្រើន ពណ៌ទឹកនោមកាន់តែស្រាល តែបើផឹកទឹកតិចវិញ នោះទឹកនោមនឹងមានពណ៌កាន់តែចាស់ឡើង។ ពេលខ្លះ ទឹកនោមក៏អាចមានពណ៌ខុសពីធម្មតាខ្លាំងដែរ ដូចជាពណ៌ក្រហម ខៀវ បៃតង ត្នោតក្រមៅ និងសល្អក់ក៏មាន។
បញ្ហានេះអាចមានរោគសញ្ញាផ្សេងៗមិនបានរៀបរាប់នៅខាងលើ។ បើសិនជាក្តីបារម្ភពីរោគសញ្ញាណាមួយ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
៤‑ ពេលណាត្រូវទៅជួបគ្រូពេទ្យ?
បើសិនជាអ្នកមានសញ្ញា ឬអាការៈណាមួយដូចបានរៀបរាប់ខាងក្រោម សូមទៅពិគ្រោះប្រឹក្សាជាមួយគ្រូពេទ្យ ដូចជា៖
– មានឈាមក្នុងទឹកនោម៖ នេះជាបញ្ហាកើតមានញឹកញាប់ ដោយសារជំងឺផ្លូវតម្រងនោម និងក្រួសក្នុងតម្រងនោម។ ជំងឺទាំងនេះធ្វើឲ្យយើងមានការឈឺចាប់។ តែបើហូរឈាមដោយមិនមានការឈឺចាប់វិញ អាចជាបញ្ហាធ្ងន់ធ្ងរជាងនេះ ដូចជា មហារីកជាដើម។
– ទឹកនោមពណ៌ខ្មៅ ឬពណ៌ទឹកក្រូច៖ បើសិនទឹកនោមពណ៌នេះ រួមជាមួយលាមកស្លេក ស្បែកលឿង និងភ្នែកលឿងនោះ អាចមកពីបញ្ហាថ្លើមដំណើរការមិនប្រក្រតី។
មូលហេតុបង្ក
៥‑ មូលហេតុនាំឲ្យប្តូរពណ៌ទឹកនោម
ទឹកនោម អាចប្រែពណ៌ច្រើន ហើយពណ៌ខ្លះ ចង្អុលបង្ហាញពីជំងឺណាមួយ។ ខាងក្រោមនេះ ជាជំងឺមួយចំនួនតាមពណ៌ទឹកនោមនីមួយៗ៖
– ពណ៌ទឹកក្រូច៖ អាចមកពីថ្នាំមួយចំនួន ដូចជា ពួកថ្នាំផ្សះ Rifampicin និងថ្នាំបន្ថយការឈឺចាប់ Phenazopyridine ថ្នាំបន្ទន់លាមក ព្រមទាំងថ្នាំគីមីព្យាបាលមហារីកមួយចំននផងដែរ។
ចំណែកឯអាហារវិញ រួមមានការញ៉ាំការ៉ុតច្រើន ដោយសារវាសម្បូរសារធាតុ Carotene។ នៅមានអាហារមួយចំនួនទៀត ដូចជា វីតាមីន C ឆៃថាវក្រហម សុទ្ធតែអាចធ្វើឲ្យទឹកនោមប្រែជាពណ៌ទឹកក្រូច។
– ពណ៌ក្រហម៖ ពណ៌នេះ មានមូលហេតុជាច្រើន ដូចជា ឈាមក្នុងទឹកនោម ជំងឺគ្រាប់ឈាម Hemoglobinuria និង Myoglobinuria។ ត្រូវទៅជួបគ្រូពេទ្យបើសិនជាមានបញ្ហាទាំងនេះ។
ឯមូលហេតុទឹកនោមប្រែពណ៌ក្រហម តែគ្មានគ្រោះថ្នាក់រួមមាន ពពួកឆៃថាវក្រហម ឬប៊ើរីខ្មៅ។
– ពណ៌ត្នោត៖ ថ្នាំមួយចំនួននឹងធ្វើអោយទឹកនោមប្រែទៅជាពណ៌នេះដូចជា៖
- ថ្នាំព្យាបាលជំងឺសសៃប្រសាទ៖ chlorpromazine (Thorazine) និង thioridazine (Mellaril)
- ថ្នាំផ្សំ៖ metronidazole និង nitrofurantoin។
- ថ្នាំព្យាបាលជំងឺឆ្កួតជ្រូក៖ phenytoin។
- ថ្នាំបន្ទន់លាមក Sennoside laxatives (Senna-Lax, Senokot)។
– ពណ៌ស្វាយក្រមៅ៖ វាបណ្តាលមកពីជំងឺ Porphyria ដែលជាជំងឺមេតាបូលីសដ៏កម្រមួយ។
– ពណ៌បៃតង៖ វាអាចមានក្នុងករណីខាងក្រោម៖
- ថ្នាំដែលមាន phenol ដូចជា Promethazine ដែលប្រឆាំងអាលែក្ស៊ី និង Propofol ដែលជាថ្នាំសន្តំ។
- ថ្នាំផ្សេងៗ ដូចជា Amitriptyline (ថ្នាំប្រឆាំងជំងឺធ្លាក់ទឹកចិត្ត) Cimetidine (ថ្នាំបន្ថយអាស៊ីតក្រពះ) ថ្នាំបន្ថយការឈឺចាប់ Indomethacin។
- ថ្នាំពណ៌ មានថ្នាំ Indigo carmine ប្រើដើម្បីតេស្តមុខងារតម្រងនោម Carbolic acid និងសារធាតុកម្លាយពី Flavin។
- Biliverdin សារធាតុពណ៌ពីទឹកប្រមាត់។
- ការបង្ករោគដោយសារវីរុស Pseudomonas។
- Methylene blue សារធាតុពណ៌ខៀងនៅក្នុងថ្នាំ។
មានការបោះផ្សាយក្នុងអត្ថបទវេជ្ជសាស្រ្តជាច្រើនស្តីពីបញ្ហានេះ ខណៈការចេញផ្សាយមួយស្តីពី ទឹកនោមពណ៌បៃតង នៅឆ្នាំ ១៩៩៩ ដែលជាករណីកម្រមួយ។ អត្ថបទនេះ និយាយពីអ្នកជំងឺ មានជម្ងឺដំបៅពោះវៀន (Ulcerative colitis) ដែលជំងឺនេះធ្វើឲ្យស្រទាប់ពោះវៀន ស្រូបយកសារធាតុពណ៌ធម្មតា មិនអាចឆ្លងកាត់ស្រទាប់កម្រាលរបស់ពោះវៀនបាន។
កត្តាប្រឈម
៦‑ កត្តាប្រឈមឲ្យទឹកនោមប្តូរពណ៌
កត្តាប្រឈមរួមមាន៖
– ដុំសាច់ក្នុងប្លោកនោម និងតម្រងនោម៖ អាចធ្វើឲ្យមានឈាមក្នុងទឹកនោម សម្បូរនៅលើមនុស្សចាស់។ ឯប្រុសៗអាយុចាប់ពី ៥០ ឡើងទៅ អាចនឹងមានឈាមក្នុងទឹកនោម ដោយសារក្រពេញប្រ៉ូស្តាតរីកធំ។
– ប្រវត្តិគ្រួសារ៖ មានសមាជិកក្នុងគ្រួសារណាមួយ មានជំងឺតម្រងនោម ឬមានក្រួសក្នុងតម្រងនោម នាំឲ្យយើងអាចមានជំងឺនេះផងដែរ វាអាចធ្វើឲ្យមានឈាមក្នុងទឹកនោមផងដែរ។
– ធ្វើលំហាត់ប្រាណជ្រុលពេក៖ អ្នករត់ចម្ងាយឆ្ងាយៗប្រឈមមុខខ្ពស់ជាងគេ តែរាល់អ្នកហាត់ប្រាណខ្លាំង គឺសុទ្ធតែប្រឈមនឹងអាការៈនោមឈាមដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
– ការពិនិត្យទឹកនោម៖ រកមើលកោសិកាឈាមក្រហម ប្រូតេអ៊ីនខ្ពស់ និងសារធាតុរ៉ែផ្សេងៗ អាចចង្អុលប្រាប់ពីជំងឺតម្រងនោម ឬជំងឺនៅប្រព័ន្ធទឹកនោម។ គ្រូពេទ្យក៏នឹងពិនិត្យរកមើល មានការបង្ករោគដោយបាក់តេរី ឬអត់។
– ការពិនិត្យឈាម៖ ពិនិត្យមើលមុខងារតម្រងនោម តាមរយៈការបញ្ចេញកាកសំណល់ ជreatinine និង Blood urea nitrogen ដែលមានក្នុងឈាម ច្រើនដោយសារតម្រងនោមច្រោះមិនបានល្អ។ គ្រូពេទ្យអាចសុំពិនិត្យឈាមមើលមុខងារថ្លើមផងដែរ ដើម្បីដឹងពីជំងឺមួយចំនួន ដូចជា ជំងឺទឹកនោមផ្អែមជាដើម។
៨- ព្យាបាលដោយវិធីណា?
ការព្យាបាល អាស្រ័យទៅតាមប្រភេទជំងឺ ដែលបណ្តាលឲ្យមានការប្តូរពណ៌ទឹកនោម។
Lifestyle changes & home remedies
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពបញ្ហានេះបាន ដូចជា៖
ពេលខ្សោះជាតិទឹកក្នុងខ្លួន ទឹកនោមនឹងប្រែជាពណ៌ក្រមៅជាងមុន។ ករណីនេះ គួរផឹកទឹកឲ្យច្រើនជារៀងរាល់ថ្ងៃ ដើម្បីរក្សាជាតិទឹកក្នុងខ្លួនឲ្យបានគ្រប់គ្រាន់ និងមានសុខភាពល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]